ដូចរាល់ដងបន្ទាប់ពីចេញពីពេទ្យហើយ ថេយ៍ក៏ទៅរៀនជាធម្មតា តែលើកនេះគឺមានយ៉ុនហ្គីមកយកជំនួសជុងហ្គុកវិញម្តង ព្រោះមិនចង់ឲ្យរាងតូចដើរ ខ្លាចលំបាកប៉ះ ពាលដល់កូនក្នុងផ្ទៃ
មកដល់សាលាថេយ៍ដើរជាមួយនឹងយ៉ុនហ្គី ទៅថ្នាក់ទាំងទឹកមុខមិនសូវជាស្រស់ប៉ុន្មាន ព្រោះតែនឹកដល់ជុងហ្គុក បែកនាយតែមួយ ថ្ងៃដូចបែកមួយឆ្នាំចឹង ចុះទម្រាំតែបីឆ្នាំតើគេត្រូវចាំនាយដល់ពេលណាទៅ?
« កុំគិតច្រើនអី ជុងហ្គុកគេទៅនោះរស់នៅ បានសុខហើយ » ឃើញរាងតូចស្ងៀមៗមិនមាត់មិន.កទើបនាយក៏ពោរឡើង
« តែ..ខ្ញុំនឹកគាត់ »ទោះដឹងហើយថា ពួកគេ បានបែកគ្នា ប៉ុន្តែចិត្តរបស់ថេយ៍នៅតែមាននាយគ្រប់នាទីមិនថាទៅកន្លែងណាទីណា នៅក្នុងខួរក្បាលរបស់គេគឺមានជុងហ្គុកជានិច្ច
« ហ៉ឹម...បងមិនដឹងនិយាយថាមិចទេបើ ឯងនៅតែស្រឡាញ់ គេបែបនេះ »
« ... » ថេយ៍បានត្រឹមទម្លាក់ទឹកមុខចុះមិន តបនឹងនាយ ធ្វើមិចបើក្តីស្រឡាញ់នេះគេ ចាក់វាដល់ឬសទៅហើយ មិនងាយនឹងដក វិញបានងាយៗទេ ដើរមកដល់មុខថ្នាក់ថេយ៍ក៏និយាយលាទៅ កាន់យ៉ុនហ្គីរួចក៏ដើរចូលថ្នាក់ទៅ ។
« អូស៎ ថេយ៍មកហើយឬ? » ចូលថ្នាក់ភ្លាម សម្លេងរបស់ជីមីនក៏បន្លឺឡើងទាំងមាននំនៅក្នុងមាត់
« អឹម » ថេយ៍គ្រហឹមដើម.កបន្តិចរួចក៏ចូល ទៅអង្គុយក្បែរជីមីន ។ ដាក់ខ្លួនអង្គុយបាន បន្តិចថេយ៍ក៏យកដៃខ្ទប់មាត់រត់ទៅខាងក្រៅវិញយ៉ាងលឿនសម្តៅទៅបន្ទប់ទឹកព្រោះតែ ក្លិននំរបស់ជីមីននោះវា រសជាតិឈីស
« ស្លាប់ហើយថេយ៍..! » ជីមីនដាក់នំចុះ ហើយក៏ប្រញាប់ដើរទៅតាមរាងតូចពីក្រោយ មិនជឿសោះថាថេយ៍ចាញ់ដល់ថ្នាក់នឹង ដើរមកដល់ឃើញថេយ៍ក្អួតមុខឡើងស្លេក ទប់ខ្លួននៅនឹងឡាប៉ូលាងដៃ
« ថេយ៍ឯងចាញ់ខ្លាំងណាស់ ទៅផ្ទះវិញទៅ បើរៀនក៏រៀនមិនកើតដែរ » លឺដូច្នេះថេយ៍ ក៏គ្រវីក្បាលបដិសេធភ្លាម
« មិនអីទេ តែបន្តិចទៀតលែងអីហើយ » រាងតូចឆ្លើយទៅមិត្តខ្លួនឯងវិញទាំង គ្មានកម្លាំងស្ទើរតែរកដួលម្តងៗទៅហើយ