* ពេលល្ងាច
ថ្ងៃដំបូងបានបញ្ចប់ទៅយ៉ាងរលួនគ្មានអ្វីចម្លែកសម្រាប់ថេយ៉ុងទេគេបានស្គាល់មិត្តថ្មីៗជាច្រើនក្នុងថ្ងៃនេះ ។ តាមផ្លូវចេញមកផ្ទះដើរជាមួយមិត្តជិតស្និតទាំងនិយាយគ្នាបណ្តើរទាក់ទងនិងប្រុសម្នាក់កាលពីព្រឹកមិញ
« ថេយ៍ឯងកុំសូវនៅជិតប្រុសម្នាក់នឹងខ្លាំងពេក » នឹកដល់វត្តមានរបស់នាយរួចជីមីនក៏ហាមាត់ថាឡើង អ្នកស្គាល់ក៏ស្គាល់ទៅ ចំណែកឯថេយ៍មិនសែលស្គាល់ច្បាស់ជាគិតថាល្អហើយ
« ហេតុអី?មើលទៅគាត់ល្អសឹងអី?» រៀងឆ្ងល់ដែលព្រោះបើតាមមើលទង្វើរបស់គេល្អណាស់ មិនមានអ្វីគួរឲ្យព្រួយបារម្ភផង
« ឯងមិនឆ្ងល់ទេហ្ហេ៎ថាហេតុអីនៅសុខៗគេ មកយកចិត្តទុកដាក់ចំពោះឯងបែបនេះ? » លឺដូច្នេះថេយ៍ក៏សញ្ចឹងគិតមួយសន្ទុះ វាដូច ជាជីមីននិយាយពិតមែនដំបូងគេក៏ឆ្ងល់ ដែរនាយជាកូនអ្នកមាន ស្អាតសង្ហារ ខ្វះអីស្រីនោះចុះហេតុអីមកធ្វើយកចិត្តទុកដាក់ ចំពោះគេទៅវិញ? ប៉ុន្តែការគិតនេះគ្រាន់តែជាគំនិតមួយពេលប៉ុណ្ណោះ ប្រហែលជាគេចង់រាប់អានខ្លួនដែលផងទេដឹង
« យើងមិនដឹងទេ »
« យើងប្រាប់គាត់ម្នាក់នេះណាសាវ៉ាណាស់
សង្សារគាត់ក៏មិនតិចដែរ »
« ... »
« ផ្តាំឲ្យហើយណា កុំស្រឡាញ់គាត់អី ព្រោះយើងមើលទៅឯងពេលបាននៅជាមួយគាត់ដូចជាសប្បាយចិត្តណាស់ » ប្រាប់ឲ្យហើយ កុំឲ្យមិត្តជ្រុលខ្លួនទៅលង់ស្រឡាញ់ប្រុសម្នាក់នេះ
« អឺៗដឹងហើយ » មិនចង់ប្រកែកតវ៉ាច្រើបមានតែយល់ព្រមតាមសម្តីគេទៅ បន្តដើរទៅមុខបានប្រហែលជាមួយសន្ទុះធំក្រោយមកក៏មានឡានមួយ គ្រឿងមកឈប់នៅមុខពួកគេទាំងពីរ
« ថេយ៍!ប៉ាយើងមកយកហើយ លាទៅមុនហើយណា » ស្គាល់ច្បាស់ថានេះជាឡាន របស់ប៉ាគេ ជីមីនក៏រហ័សលាទៅថេយ៍ទៅមុន
« Bye bye » ជីមីនញញឹមឡើងស្រាលៗទៅកាន់ថេយ៉ុងហើយក៏ឡើងឡានចាក់ចេញទៅ ទុកឲ្យគេនៅតែឯងបន្ទាប់ពីជីមីនចេញទៅបាត់ ថេយ៍ក៏ដើរម្នាក់ឯងទៅផ្ទះទៅ ដូចដឹងចឹងថាថេយ៍មិន មែនជាកូនអ្នកមានអីទេ ម៉ាក់គេជាអ្នកលក់ ផ្លែឈើ ចំណែកប៉ាគេវិញស្លាប់គាត់ស្លាប់ ចោលថេយ៍តាំងពីថេយ៍បានអាយុ4ឆ្នាំម្លេះ ដោយសារតែតែជីវភាពគ្រួសារមិនធូរធារ ដូចគេទើបថេយ៍ ខំរៀន រហូតបានមករៀន នៅសាលាថ្លៃដោយមិនអស់លុយទៀតផង។ ដំណើរមួយៗដើរតាមចិញ្ចើមផ្លូវ តែម្នាក់ឯង ថេយ៍មើលនៅជុំវិញខ្លួនសុទ្ធ តែគេលក់របស់ញ៉ាំគេចង់ញ៉ាំដែរតែមិនមាន លុយនោះទេ ។
