Ep4 : មនុស្សទីមួយ

1.3K 62 0
                                    


+ 5PM

ដូចការសន្យាបន្ទាប់ពីសាលាចេញទៅផ្ទះ ជុងហ្គុកក៏ធ្វើដំណើរទៅរកថេយ៍ជាមួយនឹងយ៉ុនហ្គី ។ ដើរតាមផ្លូវឃើញមានសិស្សស្រីៗជាច្រើនដែរតាមសម្លឹងពួកគេព្រោះ ពួកគេគឺជាប្រុសសង្ហារប្រចាំសាលា

ចុះមកដល់ខាងក្រោមក៏បានឃើញថេយ៍នឹងជីមីនឈរនៅខាងក្រោមល្មម ។ រាងតូច ថេយ៉ុងបែរភ្នែកក៏ឃើញជុងហ្គុក ទើបរហ័ស និយាយប្រាប់ជីមីនឲ្យបានដឹង

« អ៎ូ!..ពួកបងមកហើយឬ? » ក្រោយពីលឺ ថេយ៍ប្រាប់ខ្លួនជីមីនក៏ប្រញាប់ដើរទៅរក ពួកគាត់

« បងមកហើយតោះពួកយើងចេញដំណើរទៅ » ជុងហ្គុកឆ្លើយទៅជីមីន ហើយក៏ដើរ ទៅរកថេយ៍ដែរ

« តោះទៅ » នាយញញឹមបន្តិចរួចក៏ ចាប់កាន់ដៃថេយ៍ ឲ្យមកកៀកដៃរបស់ខ្លួន មុននឹងដើរចេញពីទីនោះទុកឲ្យជីមីននឹង យ៉ុនហ្គីឈរនៅកណ្តាលសាលាតែពីរនាក់ មិនចាំយូរពួកគេក៏ដើរទៅតាមពីក្រោយទៅ

« ហ្អេស៎?!បងដឹងទេថាជុងហ្គុកគាត់ចូលមក ជិតមិត្តខ្ញុំដើម្បីអីទេ? » ដើរសុខៗ ជីមីនក៏ទៅយ៉ុនហ្គីតែម្តង ព្រោះដឹងថានាយ គឺជិតស្និតនឹងជុងហ្គុកណាស់

« រឿងគេកុំចេះដឹងអីល្អជាង »

« មិនឲ្យ ដឹងយ៉ាងមិចព្រោះគេជាមិត្តខ្ញុំ
ណា »

« ចាំមានឧកាសល្អចាំបងប្រាប់ » យ៉ុនហ្គី ថារួចក៏ដើរទៅបាត់ទៅ

« ហ៉ើយតាស្លេកនេះយ៉ាប់ណាស់! » ជីមីន ពោរក្នុងចិត្តទាំងខឹងនាយ ប្រហែលជាមានអីលាក់បាំងហើយទើបមិនប្រាប់បែបនេះ

ចំណែកជុងហ្គុក នឹងថេយ៍ឯណេះវិញបណ្តើរគ្នាមកដល់កន្លែងមុនយ៉ុនហ្គីនឹងជីមីនទៅទៀត ដោយសារតែកន្លែងដែរនាយ នាំថេយ៍នោះវានៅមិនឆ្ងាយពីសាលាប៉ុន្មាន ទេ ។

« មើលនោះស្អាតទេ » ឡើងមកដល់លើ ស្ពានជុងហ្គុកក៏ចង្អុលទៅក្ងាន់មួយគូរដែរ ហែលទឹកប្រលែងគ្នានៅលើទន្លេនោះ

« ស្អាត..ហិហិ ពួកវាគួរឲ្យស្រឡាញ់ណាស់ » ថេយ៍សើចយ៉ាងស្រស់សម្លឹងទៅមើលក្ងាន់មួយគូរនោះ

« បើថេយ៍ដឹងថាពេលថេយ៍ឃើញវាហើយ សប្បាយចិត្តបែបនេះបងនឹងនាំថេយ៍មក ទីនេះរាល់ថ្ងៃតែម្តង » នាយនិយាយយ៉ាង ស្រទន់ទៅកាន់រាងតូច សូម្បីតែមនុស្ស ធម្មតាស្តាប់ទៅក៏ចង់លង់ដែរចុះទម្រាំថេយ៍ទៀតនោះ

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now