3សប្តាហ៍ក្រោយវាហាក់ដូចជាធម្មតាសម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់ទំនាក់ទំនងរបស់ជុងហ្គុកជាមួយ នឹងថេយ៍វិញពេលនេះ មួយថ្ងៃឈ្លោះគ្នា ចង់បួនប្រាំដងទៅហើយ គ្មានថ្ងៃណាត្រូវគ្នា យ៉ាងមិចទេ ហើយមិនមែនថេយ៍ជាអ្នកនាំរឿងឈ្លោះទេភាគច្រើនគឺជុងហ្គុក
ពេលនេះម៉ោងប្រហែល5ល្ងាចជាម៉ោងដែរសិស្សគ្រប់គ្នាចេញពីរៀនហើយ នៅឡើយ តែថេយ៍ដែរនៅក្នុងបន្ទប់ទឹកជាមួយជីមីន
« យ៉ាងមិចហើយថេយ៍?? » ជីមីនសួរថេយ៍ ទាំងទឹកមុខព្រួយបារម្ភ ឃើញមួយរយះធំ នេះថេយ៍មិនដឹងជាកើតអីទេចេះតែឧស្សាហ៍ក្អួត ហើយចាញ់ក្លិនសាហាវណាស់ប៉ះរបស់អីក្លិនមិនល្អតែបន្តិចនឹង រត់ទៅក្អួតយើងតែម្តង
« មិនអីទេ » ថេយ៍ពោរតិចៗរួចក៏យកក្រដាសមកជួតមាត់ខ្លួនឯង
រ៉ឹងៗ!បានបន្តិចសម្លេងទូរស័ព្ទរបស់ជីមីនក៏រោរិ៍ឡើងទើបគេរហ័សយកវាមកទទួល
« អាឡូ!? »
« កន្តឿនាំថេយ៍មកជួនជុងហ្គុកបន្តិចគេ មានរឿងចង់និយាយជាមួយព្រោះស្អែក គេត្រូវឡើងទៅរៀននៅអាមេរិចហើយ »
« ស្អីគេទៅរៀននៅអាមេរិច?! » ជីមីននិយាយឡើងខ្លាំងៗពេលលឺដូច្នេះធ្វើឲ្យ ថេយ៍ដែរឈរនៅជិតនោះបែរមុខមកមើល
« okបន្តិចទៀតទៅដល់ហើយ » ថារួចជីមីន ក៏ចុចបិតទូរស័ព្ទភ្លាម
« ថេយ៍ទៅជួបសង្សារឯងមួយភ្លេតគេមាន រឿងសំខាន់ចង់និយាយជាមួយ »
« រឿងអី? »
« ទៅជួបគេសិនទៅ » រួចជីមីនទាញដៃថេយ៍ដើរយ៉ាងលឿនទៅរកជុងហ្គុកនឹងយ៉ុនហ្គី
មួយសន្ទុះធំក្រោយមកពួកគេក៏មកដល់ ជុងហ្គុក គ្រាន់តែឃើញថាហ៍មកដល់ភ្លាមនាយក៏ប្រញាប់ដើរទៅរក
« បងមានរឿងចង់ប្រាប់ »
« ប្រាប់មក »
« អូនត្រៀមចិត្តដើម្បីស្តាប់វារួចឬនៅ? » ថេយ៍ភាំងមួយរំពេចពេលលឺជុងហ្គុកនិយាយបែបនេះ
« ត្រៀមរួចហើយបងនិយាយមក »
« ពួកយើង..បែកគ្នាទៅ » ចុងសម្តីរាងក្រាស់សង្កត់ឡើង ច្បាស់ៗធ្វើឲ្យអ្នកដែរស្តាប់លឺនោះបេះដូងធ្លាក់ដល់ដីតែម្តង