Ep29

3K 105 0
                                    

ក្រាក់~~!

សម្លេងបើកទ្វារក៏បន្លឺឡើងទើបអ្នកទាំងអស់គ្នាដើរចូលមកខាងក្នុង ។ ចូលមកដល់ខាងមិនឃើញថេយ៍ ជីមីនក៏រៀងឆ្ងល់ប៉ុន្តែក៏គិតថាប្រហែលជាគេនៅក្នុងបន្ទប់ទឹក

« ឯណាម៉ាក់គេ? » ស្គាល់ច្បាស់ថាជាសម្លេងរបស់អ្នកណាថេយ៍ដែរនៅក្នុងបន្ទប់ ទឹកកំពុងលុបមុខនោះ ក៏ផ្អាក់សកម្មភាព រួចបើកទ្វារតិចៗលួចសម្លឹងមើលទៅអ្នកខាងក្រៅ

« ប្រហែលជាងគេទៅក្រៅបាត់ហើយ បងទុកជុនកូ នៅទីនេះបានក៏បានដែរ »

« ចឹងក៏បាន » ថារួចជុងហ្គុកក៏ដាក់ជុនកូ ចុះឲ្យគេងនៅលើកន្ត្រក់ដែរនៅជិតគ្រែនោះ
រួចនាយក៏ដោះខ្សែករដែរខ្លួនកំពុងតែពាក់ នោះមកពាក់ឲ្យជុនកូ

« ពូឲ្យណា..ជុប~~ » ហើយនាយក៏ទម្លាក់បបូរមាត់លើថ្ពាល់ជុនកូមួយខ្សឺតទៀត

« ចាំមានពេលទំនេរពូមកលេង » ចប់សម្តី នាយក្រោកឈរពេញកម្ពស់វិញ រួចក៏និយាយទៅកាន់យ៉ុនហ្គី

« យើងទៅវិញហើយ ចាំជួបគ្នាថ្ងៃក្រោយណា »

« អឹម..និយាយអញ្ចឹងឯងមកកូរ៉េប៉ុន្មានថ្ងៃ? »

« ប្រាំថ្ងៃ ព្រោះសាលាយើងឈប់សម្រាកមួយអាទិត្យ »

« ហើយឯងរៀនប៉ុន្មានឆ្នាំទៀតទើបមករស់នៅកូរ៉េវិញ? »

« ប្រហែលបីឬបួនឆ្នាំទៀត យើងមករស់នៅកូរ៉េវិញហើយ »

« អឺ..អញ្ចឹងក៏ទៅចុះ យើងអស់អីសួរហើយ » ជុងហ្គុកញញឹមរួចក៏ដើរចេញទៅក្រៅជាមួយនឹងគ្រីសបាត់ទៅ ។ ក្រោយពីនាយចេញផុតទើបថេយ៍ចេញមកពីបន្ទប់ទឹកវិញ

« នៅបន្ទប់ទឹកទេឬ?ជុងហ្គុកចេញទៅបាត់ហើយមិញនេះ »

« ឲ្យគាត់ទៅៗយើងក៏មិនចង់ឲ្យគាត់ឃើញមុខយើងដែរ » ថារួចរាងតូចក៏ដាក់ខ្លួនមក អង្គុយនៅលើពូកសម្លឹងមើលជុនកូដែរគេតលង់លក់នោះ

« មើលទៅជុងហ្គុកស្រឡាញ់ជុនកូណាស់ ឃើញថើបរហូត » មិនចង់សួរនាំដេញដោ ច្រើនជីមីនក៏ប្តូរប្រធានបទមកនិយាយរឿង ផ្សេងវិញ

« មកពីគាត់ស្រឡាញ់ក្មេងដែរទេ »

« តែយើងគាត់នឹងជុនកូត្រូវគ្នាណាស់ នៅជាមួយគ្នាសើចកក្អឹក »

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now