4ឆ្នាំក្រោយគិតទៅពេលវេលាដើរលឿនណាស់ មួយភ្លេតសោះបួនឆ្នាំបាត់ហើយ ។ នៅឯក្នុងផ្ទះ
ថេយ៉ុងឯណេះវិញជុនកូឥឡូវអាចដើរបានរត់បាននិយាយបាត់មួយចប់ ចំណែកមុខមាត់វិញកាន់តែធំកាន់តែដូចជុងហ្គុកតែម្តង« ម៉ាក់ៗ..! »
« បាទ? » រៀបនឹងដើរចេញពីផ្ទះតែក៏ត្រូវកូនប្រុសស្រែកហៅពីចម្ងាយទើបត្រូវឈប់មួយរំពេច
« ម៉ាក់ទៅណា? » ជុនកូរត់មកអោបជើងរបស់ថេយ៍ទាំងទឹកមុខគួរឲ្យអាណិត
« ម៉ាក់ទៅផ្សារ កូនចង់ទៅដែរទេ? » ឃើញបែបនេះថេយ៍ក៏បែរមកបន្ទន់ជង្គង់អង្គុយស្មើរកូនវិញ
« ទៅៗ ម៉ាក់បីអូនមក »
« កូនធំហើយដើរខ្លួនបានណា នោះចម៉ាក់ កាន់ដៃ » រាងតូចញញឹមរួចក៏ក្រោកឈរពេញកម្ពស់កាន់ដៃកូនប្រុស ជុនកូមិនតបតែក៏ដើរតាមម៉ាក់ទៅ
+ ផ្សារទំនើប
ធ្វើដំណើរប្រហែលជាមួយសន្ទុះធំក្រោយមកទីបំផុតពួកគេក៏មកដល់ផ្សារ ថេយ៍ជ្រើសតកកន្ត្រក់កាន់ដៃធម្មតាព្រោះថ្ងៃនេះគេមិនសូរជាត្រូវទិញរបស់ច្រើនប៉ុន្មានទេ
« ម៉ាក់ហា៎ អូនចង់ញ៉ាំសូកូឡា » ដើរមកកន្លែងបន្លែជុបកូក៏ស្រែកទារថេយ៍តែម្តង
« ចាំម៉ាក់ទៅវិញចាំម៉ាក់ទិញឲ្យ »
« អត់ទេ អូនចង់បានឥឡូវ.. » ពេលមិនបានដូចចិត្តគេក៏ចាប់ផ្តើមពេបមាត់រកយំ
« ចាំម៉ាក់ទៅវិញ »
« អត់ទេ..ហឹកៗអូនចង់បានឥឡូវម៉ាក់ទិញវាឲ្យអូនមក » បែរពីរើសបន្លែថេយ៍ក៏មកមើលកូនខ្លួនឯងដែរអង្គុយយំនៅលើឥដ្ឋវិញ
« ក្រោកឈរវិញ.. » ហើយថេយ៍ក៏ទាញជុនកូឲ្យក្រោកមកឈរដូចដើម ព្រមទាំងយកដៃជួនទឹកភ្នែកឲ្យគេ
« កូនស្គាល់កន្លែងសូកូឡានឹងឬអត់? »
« ស្គាល់.. » ថេយ៍ញញឹមហើយក៏តប
« បើកូនស្គាល់កូនទៅយកមកដាក់ក្នុងកន្ត្រក់ម៉ាក់មកណា ហើយកុំទៅតាមអ្នកណាផ្តេសផ្តាសម៉ាក់ចាំនៅទីនេះ »