Ep17 : សន្យា

1.2K 49 0
                                    


+ 5PM

សម្លេងទឹករលកបក់មកល្វើយៗ ជាមួយនឹង ខ្យល់អាកាសដ៏ស្រស់ត្រកាល ក្បែរនឹងគូរស្នេហ៍មួយគូរដែរអង្គុយក្បែរគ្នា នៅលើកៅអីមួយដែរគេដាក់នៅខាងលើនោះ

កែវភ្នែកដ៏ស្រទន់ដែរសម្លឹងមើលព្រះអាទិត្យ រៀបនឹងលិចផុតពីផែនដីមួយនេះ ដោយអារម្មណ៍ស្ងៀមស្ងាត់

« បងសង្ឃឹមថា ថ្ងៃណាមួយ..បងនឹងអាច កាន់ដៃអូនដើរទៅជាមួយគ្នានាពេលអនាគត បាន » រាងមាំដកដង្ហើមធំបន្តិច រួចក៏ចាប់កាន់រាងតូច

« អូនក៏សង្ឃឹមចឹងដែរ » ថេយ៍ញញឹម រួចក៏ បន្ទន់ខ្លួនទៅផ្ដេកលើស្មារបស់ជុងហ្គុក

« អូនដឹងពីប្រវត្តិបងហើយមែនទេ? » ដៃមាំ លើកមកអង្អែលសក់រាងតូចថ្នម ព្រមទាំងសួរ

« ដឹង..មនុស្សគ្រប់គ្នាតែងតែហាមអូនមិន ឲ្យទាក់ទងជាមួយបង..គ្រប់គ្នានិយាយថា បងជាមនុស្សមិនល្អ តែ..សម្រាប់អូន បងគឺជាចំណែកមួយនៃជីវិតរបស់អូន »

« ហេតុអីអូននៅតែស្រឡាញ់បងទៀតទេ ដែរដឹងហើយថាបង ជាមនុស្សយ៉ាងមិច? »

« វាគ្រាន់តែជាអតីតកាលរបស់បងប៉ុណ្ណោះ អូនមិនខ្វល់ទេ សំខាន់បច្ចុប្បន្នបងកែរខ្លួន គឺល្អហើយ »

« អរគុណអូនណាស់ ដែរនៅក្បែរបងមិនគិតពីរឿងអតីត »

« បងសន្យានឹងអូនបានទេ..? »

« ហ៉ឹម? »

« អូនប្រគល់គ្រប់យ៉ាងឲ្យទៅបងអស់ហើយ មិនថាក្តីស្រឡាញ់ ឬក៏អ្វីផ្សេង ទេអូនឲ្យបងអស់ហើយ សូម្បីតែភាព រាងកាយរបស់អូន ដែរខំរក្សាវាអស់មកជាង20ឆ្នាំមកនេះក៏ឲ្យបងអស់ដែរ..សន្យា នឹងអូនបានទេថាបងនឹងមិនបោះបង់អូនចោល » រាងតូចរៀបរាប់ទាំងរលីងរលោងទឹកភ្នែកចុះមកក្រោម

« បងសន្យា ទោះមានរឿងអ្វីក៏ដោយក៏បង មិនបោះបង់អូនចោលដែរ » នាយញញឹម ទៅរករាងតូច រួចក៏លើកដៃផ្តិតទឹក ភ្នែកឲ្យ គេ

« បងកុំយកក្តីស្រឡាញ់អូនទៅលេងសើច ណា អូនស្រឡាញ់ពិតមែន មិនមែនក្លែង ក្លាយទេ.. »

« អ្នកចាស់បងធ្វើបែបនឹងមែន ប៉ុន្តែសម្រាប់អូន បងមិនធ្វើដាច់ខាន »

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now