Ep24 : មានផ្ទៃពោះ?!

2.2K 87 0
                                    

+ 11AM

ចេញពីរៀនភ្លាមជីមីននឹងយ៉ុនហ្គីក៏មិនបង្អង់យូរដែរ គឺនាំគ្នាទៅមន្ទីរដើម្បីមើល ថេយ៍តែម្តងព្រោះម៉ាក់គេខលប្រាប់ថាថេយ៍ ដួលសន្លប់ពេលនេះគេងនៅមន្ទីរពេទ្យ

« យ៉ុនហ្គី..បើកឲ្យលឿនទៅ.. » អង្គុយក្នុង ឡានបានបន្តិចជីមីនក៏ស្រែកប្រាប់យ៉ុនហ្គី ឲ្យបន្ថែមល្បឿនព្រោះគេពិតជា បារម្ភពីថេយ៍ខ្លាំងណាស់

យ៉ុនហ្គីមិនតបរួចក៏បន្ថែមល្បឿន ឡានកាន់តែលឿនតាមជីមីនប្រាប់ មួយផ្លូវបាន តែឡានយ៉ុនហ្គីមួយទេវាដាច់គេតែម្តង ។ មិនយូរប៉ុន្មានពួកគេក៏មកដល់មុខមន្ទីរពេទ្យ

ក្រាក់~~!គ្រាន់តែឡានឈប់ភ្លាមជីមីនដោះ ខ្សែក្រវ៉ារត់រួចដើរយ៉ាងលឿនចូលទៅ មន្ទីរពេទ្យតែម្តង រីឯយ៉ុនហ្គីក៏ចេញទៅតាម ក្រោយដែរ

« អត់ទោស បន្ទប់លេខ14នៅឯណា? » ចូល មកដល់ខាងក្នុងជីមីនក៏សួរទៅ អ្នកគ្រូពេទ្យ ដែរដើរក្បែរនោះ

« ដើរទៅត្រង់កាត់ឆ្វេងបន្តិចដល់ហើយ » នាងញញឹមព្រមទាំងលើកដៃចង្អុលប្រាប់ ជីមីន

« បាទអរគុណ » ជីមីនញញឹមតបរួចក៏ទាញដៃយ៉ុនហ្គីហើយដើរទៅតាមអ្វីដែរ គេប្រាប់អម្បិលមិញមិនយូរប៉ុន្មានពួកគេក៏មកដល់មុខបន្ទប់លេខ14

តុៗ~~!អ្នកនៅខាងក្នុងលឺហើយក៏ក្រោក ដើរមកបើកទ្វារឲ្យ

« ជម្រាបសួរអ្នកមីង » ក្រោយពីឃើញថាជាម៉ាក់របស់ថេយ៍ ពួកគេទាំងពីរក៏លើកដៃ ជម្រាបសួរទៅកាន់គាត់

« ចាស៎ អញ្ចើញចូលក្នុងសិនមកក្មួយ » ជីមីនញញឹមរួចក៏ដើរចូលទៅខាងក្នុង ក៏ឃើញថេយ៍គេងលក់យ៉ាងស្តូកស្តឹងនៅលើ គ្រែហើយក៏ដើរចូលទៅជិតគេ

« ថេយ៍កើតអីអ្នកមីង? » បានបន្តិចយ៉ុនហ្គី ក៏សួរគាត់ឡើង។ អ្នកស្រីគីមដកដង្ហើមធំ បន្តិចដូចជាតានតឹងនៅក្នុងចិត្ត រួចឆ្លើយនឹងសំណួរយ៉ុនហ្គីវិញ

« រាងកាយគេខ្សោយ ហើយគេ.. » គាត់បង្អុសពាក្យចុងក្រោយរួចក៏ទម្លាក់ទឹកមុខ ចុះ ។ ជីមីនបែរមកមើលគាត់ពេលលឺ គាត់និយាយបែបនេះ

« ថេយ៍មានផ្ទៃពោះពីរខែហើយ ពេទ្យគេប្រាប់មីងអញ្ចឹង » ម្នាក់ៗស្តាប់ហើយបើក ភ្នែកធំៗតែម្តង

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now