+ In roomមកដល់បន្ទប់មិនទាន់ទេ ថេយ៍ក៏ប្រញាប់យកផ្កានោះទៅទុកមួយកន្លែង រួចក៏រត់ទៅ បន្ទប់ទឹកយ៉ាងលឿនដើម្បីលាងសម្អាតដៃ។ ក្រោយពីលាងសម្អាតរួច រាងតូចក៏ចេញមកក្រៅបន្ទប់ទឹកវិញឃើញជុងហ្គុក កំពុងតែអង្គុយនៅលើពូកសម្លឹងមកមើល រាងកាយគេយ៉ាងភ្លឹក
« មកអង្គុយជិតបងមក » នាយញញឹម ទៅកាន់ថេយ៍ ទាំងលើកដៃវាយលើកពូក តិចៗឲ្យថេយ៍មកអង្គុយ ។ រាងតូចលេបទឹក មាត់ផ្សើមបំពង់.កបន្តិចហើយក៏ដើរទៅអង្គុយជិតជុងហ្គុក
« ហេតុអីបានមុខដូចអត់សប្បាយចិត្តចឹង? » អង្គុយភ្លាមសួរភ្លេត ព្រោះមិញឃើញញឹម ស្រស់សឹងអីដល់មកដល់បន្ទប់មុខចឹងវិញ ចម្លែកចិត្តដែលពេលឃើញអញ្ចឹងទើបហ៊ានសួរ
« ដៃអូន..មុតទង់ផ្កាកុលាបឡើងឈាមហើយ » ថេយ៍ទម្លាក់ទឹកមុខចុះបន្តិច រួចក៏ លាតបាត់ដៃឲ្យជុងហ្គុកមើល រលីងរលោងទឹកភ្នែកចង់តែយំព្រោះភាពឈឺចាប់នេះគេមិនដែលដឹងពីមុនមក កាន់វាធម្មតាសោះមុតដល់ថ្នាក់នេះពិតជាយ៉ាប់មែន
« ស្លាប់ហើយ!បើដឹងចឹងបងមិនយកផ្កានេះឲ្យអូនទេ » ឃើញដៃអ្នកជាសង្សារ ត្រូវរបួសសុទ្ធតែជាស្នាម នាយក៏និយាយឡើង ទាំងបារម្ភ ហើយក៏ងើបដើរទៅរកប្រអប់ ថ្នាំមកលាបឲ្យថេយ៍ ទុកយូរមិនបានខ្លាចឆ្លងមេរោគ ។ កាយតូចនៅអង្គុយស្ងៀមលាតដៃសម្លឹងមើលបាតដៃរបស់ខ្លួនទាំងទឹកមុខស្រងោចស្រងាត់ មិនទាន់អីផងត្រូវមកឈឺដៃទទេរៗ
ជុងហ្គុកដើរត្រឡប់មកវិញជាមួយនិងប្រអប់ថ្នាំក្នុងដៃ ចូលមកអង្គុយក្បែរគេរួចក៏ចាប់កាន់ដៃម្ខាងថេយ៉ុងជាប់ដែលពោរពេញដោយស្នាមនោះយកមកមើល ហើយក៏បើកប្រអប់ថ្នាំឡើងចាប់យកសំឡីនិងអាល់គុលមកបាញ់មកកានើ
« អួយ៎ ឈឺ! » ចង់តែដកដៃចេញទេព្រោះវាផ្សាពេក ប៉ុន្តែមិនអីទេគេអាចទ្រាំបាន
« អ៎ូ..បងសុំទោសចាំបងថ្នម » ជុងហ្គុកបន្ថយកម្លាំងដៃឲ្យកាន់តែតិច ព្រោះខ្លាចថេយ៍ឈឺថ្នមៗមិនហ៊ានប្រើកម្លាំងសង្កត់ខ្លាំងទេ ព្យាយាមធ្វើវាទាំងតិចៗ បន្ទាប់ពីលាបរួចរាល់ហើយទើបនាយយកថ្នាំទាំងអស់នេះទៅទុកនៅកន្លែងដើមវិញ
