Tomorrow
សម្លេងចាបយំលឺល្ហៀងៗក្បែរមាត់បង្អួច ជាមួយនឹងតំណក់ទឹកភ្លៀងដែរធ្លាក់មកពីលើមេឃល្ហៀងៗបង្កើតបានជាតន្ត្រីមួយយ៉ាងពិរោះ ដាស់ឲ្យអ្នកដែរគេងនៅក្នុងបន្ទប់អោបគ្នាយ៉ាងស្អិតនោះភ្ញាក់ឡើងពីដំណេក ។ បើកភ្នែកភ្លាមជុងហ្គុកក៏ប្រសព្វនឹងផ្ទៃមុខ របស់រាងតូចដែរគេងនៅក្រោមដើមទ្រូងរបស់គេនោះ ។ រួចក៏លើកដៃអង្អែលផែនថ្ពាល់របស់រាងតូចថើរៗ
ជុប~~!ហើយក៏អោនទៅថើបថ្ងាស់ថេយ៉ុថមួយខ្សឺត ។ ដោយសារតែរសើបៗមុខត្រូវ នាយថើបទៀតនោះថេយ៍ក៏បើកភ្នែកសន្សឹមៗឡើងជាមួយអារម្មណ៍រវើរវាយនៅងងុយមិនទាន់អស់
« អរុណសួស្តីក្មេងកំហូចរបស់បង.. »
« អឹម..ថ្ងៃនេះអូនត្រូវទៅពិធីមង្គលការរបស់ជីមីនណា.. » ត្រឹមគ្រហឹមដើមករបញ្ជាក់ទាំងងងុយនៅឡើយ
« ការហើយឬ?ហេតុអីបងមិនដឹង? » ភ្ញាក់មួយភ្លេតពេលលឺថេយ៍និយាយដូចនេះ ការហើយហេតុអីយ៉ុនហ្គីមិនប្រាប់គេអញ្ចឹង
« គេរៀបការហើយ ជាមួយបងយ៉ុនហ្គី »
« គេរៀបចំម៉ោងប៉ុន្មាន? »
« ប្រហែលជា.. » ថេយ៍ឆ្លើយបង្អុសរៀងវែងបន្តិចរួចក៏យកនាឡិកាដែរនៅជិតខ្លួន យក មកមើលសិនព្រោះភ្លេចបាត់ហើយ
« មួយម៉ោងទៀត »
« អញ្ចឹងរៀបចំខ្លួនទៅបងទៅដែរ » ថារួចជុងហ្គុកក៏ក្រោកពីលើគ្រែរួចចាប់បីថេយ៍ ឲ្យចុះពីលើគ្រែដើរសម្តៅទៅរកបន្ទប់ទឹក
____________________
« ម៉ាក់ៗ..! » សម្លេងស្រែកពីចម្ងាយរបស់ជុនកូធ្វើឲ្យរាងតូចដែររៀបនឹងឡើងឡាននោះឈប់នៅមួយកន្លែងបែរមកមើលកូនប្រុសរបស់ខ្លួន
« ម៉ាក់ទៅណាយកអូនទៅផង » រត់ដល់ថេយ៍ភ្លាមជុបកូក៏មកអោបជើងម៉ាក់គេយ៉ាងជាប់តែម្តង
« ម៉ាក់ទៅពិធីមង្គលការមិត្តភក្តិមួយភ្លេតមកវិញហើយ កូននៅផ្ទះជាមួយយាយនឹងហើយ »
« អត់ទេ..អូនទៅដែរ » លឺពួកគេប្រកែកគ្នា ជុងហ្គុកក៏មកមើល
« ឲ្យកូនទៅជាមួយទៅថេយ៍ » ប្តូរពីអោបដើររបស់គេ ក៏ប្តូរទៅរកប៉ារបស់គេម្តង
