+ Night
+ ភូមិគ្រឹះ ចនក្រោយពីដើរលេងអស់ចិត្តជុងហ្គុកក៏នាំថេយ៍ត្រឡប់ទៅវិញតាមធម្មតា រួចក៏ត្រឡប់មកផ្ទះរបស់ខ្លួនវិញតាមក្រោយ។ មកដល់ផ្ទះភ្លាម នាយក៏ឃើញម៉ាក់ប៉ារបស់ខ្លួនអង្គុយនៅលើសាឡុងសម្លឹងមើលមុខ នាយតែម្តង
« មកនេះប៉ាមានរឿងចង់ប្រាប់ » លោកចន ក៏បក់ដៃហៅកូនប្រុសរបស់ខ្លួនឲ្យមកជិត។ ហើយជុងហ្គុកក៏ដើរចូលទៅរកគាត់ទៅ
« ប៉ាមានការអីមែនទេ? » ដាក់ខ្លួនអង្គុយ លើសាឡុងហើយនាយក៏សួរតបប៉ាខ្លួនវិញ
« គឺប៉ាចង់ឲ្យឯងទៅរៀននៅអាមេរិចវិញ អាងនឹងឆាប់ មកគ្រប់គ្រង់ក្រុមហ៊ុនជំនួស ប៉ា »
« ទៅរៀនតែបីឆ្នាំទេ កូនអាចត្រឡប់មក កូរ៉េវិញបានហើយ » អ្នកស្រីចនគាត់ក៏បន្ថែម
« តែម៉ាក់..ខ្ញុំ.. »
« ក្មួយថេយ៍មែនទេ? »
« បាទ ខ្ញុំ..មិនចង់ទៅទេ » ចម្លើយនេះរៀង ស្ទាក់ស្ទើរបន្តិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ នាយត្រូវតែនិយាយដែរ ព្រោះមិនចង់បែក ពីថេយ៍
« ឯងចេះច្បាស់លាស់ជាមួយគេដែរមែនទេ? » លឺជុងហ្គុកនិយាយដូច្នេះ លោកចនក៏ ថាឡើងដោយសារគាត់ស្គាល់កូនច្បាស់ណាស់ ថាជាមនុស្សយ៉ាងមិច
« ខ្ញុំមិនដឹងទេ គ្រាន់តែពេលនៅជិតគេខ្ញុំមានអារម្មណ៍ថា..កក់ក្តៅ ដូចទទួលបាន នូវក្តីសុខដែរខ្លួនឯងចង់បានមកជាយូរណាស់មកចឹង » ពិបាកពន្យល់ណាស់ពី អារម្មណ៍របស់នាយទៅលើថេយ៍ មិនប្រាកដថាជាស្នេហា ឬគ្រាន់តែជាការសប្បាយមួយពេលរបស់នាយទេ
« បើឯងស្រឡាញ់គេ ចុះជូវ៉ុនឯងគិតយ៉ាងមិច? » នឹងដល់ឈ្មោះ ជូវ៉ុនភ្លាម ជុងហ្គុកក៏ ស្ងៀមលែងនិយាយ
« ឆ្នាំក្រោយជូវ៉ុនត្រឡប់មកកូរ៉េវិញហើយ បើនាងដឹងថាឯងលួចទាក់ទងអ្នកផ្សេង ក្បត់ចិត្តនាង តើឯងគិតយ៉ាងមិច? » ដោយសារតែ ជូវ៉ុននឹងជុងហ្គុកគឺ មិត្តភក្តិនឹងគ្នាកាលពីនៅតូចហើយក៏គ្រោងថា នឹងឲ្យពួកគេភ្ជាប់ពាក្យក្នុងពេលឆាប់ៗនេះដែរ ទើបលោកចន លើកនាងយកមកនិយាយ
« ខ្ញុំអត់បានស្រឡាញ់នាងទេ ប៉ាក៏ដឹង » នាយចាប់ផ្តើមធុញពេលលឺប៉ារបស់ខ្លួន និយាយពីនាង តាំងពីតូចមកជុងហ្គុកចាប់ ទៅយកនាងត្រឹមជាប្អូនស្រីប៉ុណ្ណោះ មិនមានអីលើសនឹងទេ
![](https://img.wattpad.com/cover/367145755-288-k566880.jpg)