Ep21 : បងប្លែកណាស់

2.2K 81 0
                                        


« អូនទេដែរត្រូវសួរបង ថាបងកើតអី? »

« បងមិនកើតអីទេ  បានហើយបងរវល់ » ឆ្លើយតែត្រឹមនេះជុងហ្គុកក៏បែរខ្នងហើយ ដើរចូលថ្នាក់វិញទៅ ។

« ថេយ៍!! » ជីមីននឹងយ៉ុនហ្គីស្រែកស្មើរគ្នាលឺខ្លាំងៗពេលឃើញថេយ៍ដួលសន្លប់ នេះក៏ព្រោះតែយប់មិញគេមិនបានគេងគិតតែ ពីសម្តីម៉ាក់គេនិយាយ ហើយព្រឹកមិញមិនទាន់ញ៉អីទៀត ថែមមកជួបនឹងជុងហ្គុក ធ្វើចឹងដាក់ទៀតទប់លែងជាប់ហើយ

រីឯសិស្សផ្សេងៗទៀតដែរដើរកាត់នោះ ក៏មកជួយគ្រាថេយ៍នឹងខ្លះទៀតក៏យក  ប្រេងខ្យល់មករឹតគេផង ដើម្បីឲ្យគេភ្ញាក់មកវិញ ។ ចំណែកជុងហ្គុកលឺសម្លេងគេ អ៊ូអរក៏ប្រញាប់ចេញមកមើល

« ថេយ៍? » នាយពោរតិចៗរួចក៏ចូលមកមើលរាងតូច

« ថេយ៍..អូនកើតអី? » មិនស្រឡាញ់ទេ តែបារម្ភពីថេយ៍ស្ទើរស្លាប់គ្រាន់តែមកឃើញ ថេយ៍នៅក្នុងស្ថានភាពមួយនេះ

ប្រហែលកន្លះម៉ោងក្រោយមកទើបថេយ៍ដឹងខ្លួនមកវិញដោយសារតែមានគ្រូៗមក ជួយយកគេទៅដាក់បន្ទប់ព្យាបាល

« ថេយ៍យ៉ាងមិចហើយ? » បើកភ្នែកក៏លឺ សម្លេងជីមីនសួរគេតែម្តង។ រាងតូចយកដៃ ញីសៀតផ្កាខ្លួនបន្តិចរួចក៏បើកភ្នែកសម្លឹង មើលជុំវិញខ្លួន

« ជីមីន.. »

« ឯងធូរឬនៅ?? »

« ជុងហ្គុកគាត់.. »

« កុំអាលសួររកគាត់អី គាត់ចូលរៀនបាត់ ហើយពេលឯងសន្លប់មិញណា គាត់បារម្ភ ពីឯងខ្លាំងណាស់ »

« ... »

« គាត់ប្រាប់យើងថា បើឯងដឹងខ្លួនឲ្យប្រាប់ ឯងផងថាពេលល្ងាចទៅជួបគាត់បន្តិច គាត់មានរឿងចង់និយាយជាមួយ »

« អឹម.. »

_______________

នៅក្នុងសាលាស្ងាត់ជ្រងំព្រោះពេលគឺ ម៉ោង5កន្លះទៅហើយសិស្សសាលាគេនាំទៅផ្ទះអស់ហើយនៅឡើយ តែនៅក្នុងថ្នាក់មួយដែរនៅបើកទ្វារ ហើយមានមនុស្ស ពីរនាក់ដែរកំពុងឈរនិយាយគ្នានៅក្នុងនោះ

« ហៅអូនមកមានការអី? » ជុងហ្គុកងើប មុខសម្លឹងមើលរាងតូចបន្តិចរួចក៏ ដើរចូលទៅជិត

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now