នៅឯជុងហ្គុកវិញ ពេលនេះម៉ោងប្រហែលជា7យប់ទៅហើយ នៅអង្គុយផឹកស្រាក្នុងបន្ទប់មិនព្រមចេញទៅញ៉ាំ នោះទេ តុ!តុ!កំពុងតែស្លុងអារម្មណ៍ក៏ត្រូវភ្ញាក់មកវិញដោយសម្លេងគោះទ្វារ
ទើបជុងហ្គុកដាក់ដបស្រាចុះ រួចក៏ដើរទៅបើកទ្វារ ក្រាក់!
« បងមិនចុះទៅញ៉ាំអាហារពេលល្ងាចទេឬ? » សម្លេងតូចឆ្មាក៏បន្លឺឡើងពេលទ្វារត្រូវបានបើក
« មិនឃ្លានទេ »
« បងទើបតែមកពីកូរ៉េធ្វើដំណើរហត់ហេតុអី..បងញ៉ាំស្រាវិញ » យូមីនសួរឡើងពេល នាងហិតដឹងថាក្លិនខ្លួននាយ ដូចមនុស្សផឹកស្រា
« រឿងបង ឯងមិនបាច់ចេះដឹងទេ » ថារួច ជុងហ្គុកក៏ទាញទ្វារបិតវិញមួយទំហឹងតែម្តង ដូចស្អប់យូមីនខ្លាំងណាស់ចឹង
យូមីនបានត្រឹមឈរនៅមុខបន្ទប់នាយ ធ្មឹងមិនយល់សោះថាគេទៅធ្វើអីនាយបានជាមើលទៅនាយដូចជាមិនចូលចិត្តគេសោះចឹង
« រញ៉េរញ៉ៃណាស់! » ជុងហ្គុកក៏ថាឡើងទាំងកំហឹង ដើរទៅយកដបស្រាមកបោក ចោលឡើងពេញបន្ទប់ ។ យូមីននឹងអ្នកបម្រើដទៃទៀតដែរលឺសម្លេងបែករបស់ នៅក្នុងបន្ទប់នាយនោះក៏រហ័សនាំគ្នាដើរចេញទៅទាំងអស់តែម្តង អ្នកមិនដឹងថា ជុងហ្គុកឃោឃៅប៉ុណ្ណា
ប្រាវ..! សម្លេងមួយទំហឹងលឺលានពេញផ្ទះ ទើបម៉ែដោះដែរនៅខាងក្រោមប្រញាប់រត់មកមើលព្រោះលឺនៅជាន់ខាងលើ អ្នកគ្រប់ក៏រត់មកមើលសូមបីតែយូមីន
« អូ៎!ព្រះ! »យូមីនពោរឡើងតិចៗទាំងយកដៃមកបិតមាត់ នឹងថយជំហ៊ានទៅក្រោយវិញព្រោះតែឃើញជុងហ្គុកសម្លាប់ មនុស្សនៅនឹងមុខតែម្តង
« អ្នកប្រុស.. » ម៉ែដោះភ័យខ្លាំងពេកដល់ ថ្នាក់ហូរទឹកភ្នែក ។ ព្រោះតែមិញនេះគាត់ឲ្យមនុស្សយកអាហារមកឲ្យនាយ តែមួយភ្លេតសោះក៏ត្រូវស្លាប់បាត់ទៅហើយ
« ... » ជុងហ្គុកដកកូនកាំបិតនោះចេញពី កញ្ចឹង.ករបស់អ្នកបម្រើម្នាក់នោះ ចំណែកឈាមវាបាញ់មកចំមុខនាយតែម្តង មុខជុងហ្គុកមាំជានិច្ចរួចក៏ក្រោកឈរមកវិញទាំងឈាមស្រក់ចុះពីដៃរបស់ខ្លួន
