+ Evening
ង៉ឺត!សម្លេងចាប់ហ្វ្រាំងឡានក៏បន្លឺឡើងនៅខាងមុខផ្ទះរបស់ថេយ៉ុង ធ្វើឲ្យអ្នកនៅខាងក្នុងរហ័សចេញមកមើល« ជម្រាបសួរអ្នកអូន » គ្រាន់តែចេញមកក្រៅភ្លាមអ្នកស្រីគីម ក៏ឃើញវត្តមានរបស់ម៉ាក់ប៉ាជុងហ្គុកតែម្តង។ គាត់ញញឹម រួចក៏ដើរចូលអោនអ្នកស្រីចន
« សុខសប្បាយទេឬ? » អ្នកស្រីគីមក៏សួរឡើង
« សុខធម្មតាទេ ថ្ងៃនេះចង់មកមើលចៅនឹងណា » អ្នកស្រីចនតបទាំងញញឹមខ្ចឹប
« អញ្ចឹងចូលមកក្នុងសិនមក » គាត់ញញឹមតបរួចក៏នាំអ្នកទាំងពីរចូលមកខាងក្នុង
« ក្មួយថេយ៍មិនទាន់មកពីរៀនទេហ្អេ៎? » ចូលមកដល់ខាងក្នុងមិនឃើញរាងតូចគាត់ក៏សួរបន្ថែម
« នៅទេប្រហែលបន្តិចមកដល់ហើយ »
« អញ្ចឹងទេឬ? »
« ចាស៎ »
ប្រហែលជាមួយសន្ទុះក្រោយមកគាត់ក៏នាំ អ្នកទាំងពីរមកដល់បន្ទប់ដែរជុនកូកំពុងតែ នៅនោះ
« អូហូ..ចៅយាយស្អាតម្លេះហា៎ » គ្រាន់តែគ្រលែកភ្នែកទៅឃើញជុនកូគេងនៅលើគ្រែបើកភ្នែកមើលគាត់ភ្លាម គាត់ក៏ប្រញាប់ចូលទៅចាប់បីគេតែម្តង
« ឲ្យបងបីគេបន្តិចទៅមើល » លោកចន ញញឹមដាក់ជិនកូរួចក៏ស្តីឡើងទៅកាន់ប្រពន្ធរបស់គាត់ ។ អ្នកស្រីចនមិនប្រកែកក៏ប្រគល់ជុបកូឲ្យទៅគាត់បីវិញ
« ធំឡើងឆ្លាត ឲ្យដូចម៉ាក់ប៉ាចៅណា »
« អូ៎..នេះយាយឲ្យវាជាចំណង់ដៃណា » បានបន្តិចអ្នកស្រីចន ក៏ដកយកខ្សែករមួយខ្សែរមកពាក់ឲ្យជុនកូនេះជាខ្សែកររបស់គ្រួសារចនតែម្តង ឲ្យតែអ្នកណាជាសមាជិកគ្រួសារនេះគឺតែងតែមានខ្សែករមួយខ្សែរនេះពាក់ជានិច្ច
« ចំណែកនេះរបស់អ្នកអូន » ពាក់ខ្សែករឲ្យជុនកូរួច គាត់ក៏ដកយកលុយមួយដុំធំ ឲ្យទៅអ្នកស្រីគីមតែម្តង
« ច្រើនពេកទេដឹងអ្នកបង ប្អូនមិនហ៊ានទទួលទេ » គាត់លើកដៃរុញលុយនោះឲ្យ ទៅគាត់វិញទាំងញញឹម
« យកទៅវាមិនច្រើនទេ » គាត់នៅតែប្រកែកចង់ឲ្យអ្នកស្រីគីមយក