* Skip
តែមួយភ្លេតសោះក៏ដល់ម៉ោងដែរថេយ៍ ត្រូវចេញពីរៀនបាត់ហើយ ។ ថេយ៍ដែរដើរជាមួយជីមីននៅខាងក្រៅថ្នាក់ និយាយគ្នា សុខៗក៏ស្រាប់តែថេយ៍ក៏បែរភ្នែកទៅប៉ះនឹង ចិញ្ចៀនដែរនៅលើដៃជីមីនគេក៏សួរឡើង
« អ៎ូ!ចិញ្ចៀននោះឯងទើបនឹងទិញមែនទេ? » លឺថេយ៍និយាយជីមីនក៏លើកដៃខ្លួនមក មើលហើយក៏សួរ
« ចិញ្ចៀននេះមែនទេ? »
« ត្រូវហើយ ឯងទើបនឹងទិញមែនទេស្អាតណាស់ »
« អត់ទេ យ៉ុនហ្គីទិញឲ្យយើង » លឺឈ្មោះ នេះភ្លាមថេយ៍ក៏ បែរសម្លឹងមើលមុខជីមីន ទាំងភ្ញាក់ផ្អើល
« គាត់ទិញឲ្យឯង? »
« អឹម..គាត់ទិញឲ្យ »
« ហើយឯងត្រូវជាអ្វីជាមួយគាត់?ឃើញមិនដែរត្រូវគ្នាផង » ពិតមែនហើយ ព្រោះថេយ៍មិនដែរឃើញជីមីននឹងយ៉ុបហ្គី ត្រូវគ្នា ម្តងណាទេ ភាគច្រើនគឺឈ្លោះគ្នានឹងតែម្តង
« សង្សារយើង! » ជីមីនញញឹមរួចក៏តបទៅ ថេយ៍វិញទាំងភាពជឿជាក់
« ថាមិចសង្សារ?!! » ស្តាប់មិនច្រឡំទេឬ? ដែរលឺថាជីមីនជាសង្សារយ៉ុនហ្គី វាអាចទៅរួចបានយ៉ាងមិចទៅ
« ភ្ញាក់ផ្អើលមែនទេ? »
« កុហកមែនទេនៀក?សង្សារអីឃើញឈ្លោះគ្នារហូតសោះ »
« មិនកុហកទេ និយាយមែនណា »
« យូរឬនៅ? »
« ពីរថ្ងៃហិហិ.. » ថារួចជីមីនក៏សើច
« អីយ៉ូយ..ហេតុតែគេណ៎រឃើញឈ្លោះត្រូវៗសោះ ឥឡូវសង្សារគ្នាបាត់អស្ចារ្យមែន »
« ត្រូវហើយ..យើងចឹង »
« លូយណាស់ណ៎រ មានសង្សារស្អាតហើយមានទៀត »
« ចុះជុងហ្គុករបស់ឯងវិញនោះ? »
« គ្រាន់តែនិយាយសោះមិនបាន? » ថេយ៍ ញញឹមតិចៗ រួចក៏ថយជំហានចេញពីគេ បន្តិច
« អឺ..ហើយឯងទៅណាវិញនឹង?មិនទៅផ្ទះទេហ្អេ៎? » ឃើញថេយ៍ដើរតាមគេតាំងពី ចេញពីថ្នាក់ម្លេះ បើរាល់ដងម៉ោងគ្រូអត់រៀនគឺថេយ៍ទៅផ្ទះហើយថ្ងៃនេះចម្លែកអី មិនទៅផ្ទះ ទើបសួរ