+ School
ថេយ៉ុងដើរកៀកដៃជុងហ្គុកយ៉ាងជាប់ ដើរនៅ ក្នុងសាលាធ្វើឲ្យសិស្សស្រីៗមួយចំនួន មានចិត្តលួចច្រណែនគេទៀតផង ប៉ុន្តែអ្នកខ្លះក៏គិតថា ប្រហែលជុងហ្គុក ចូលទៅជិតគេដូចមនុស្សស្រីមុនៗទេ មានបំណង់ដូចសង្សារចាស់នាយអីចឹង អ្នកដែលធ្លាប់ធ្វើសង្សារជាមួយនាយគេឃើញហើយមិនមាននរណាខ្វល់ខ្វាយឬឈឺក្បាលនោះទេ ព្រោះដឹងថាមនុស្សគេយ៉ាងមិច
« ចាំចេញពីរៀនបងនាំអូន ទៅដើរលេង ល្អទេ? » ជុងហ្គុកមិនខ្វល់ពីក្រសែរភ្នែក អ្នកដែរសម្លឹងមើលនោះ រឹតតែចង់បង្ហាញ ឲ្យគេគ្រប់គ្នាបានដឹងថែមទៀត បែងនេះក៏ធ្វើឲ្យគេឆាប់បានថេយ៍មកធ្វើជារបស់ពេញសិទ្ធផង
« អឹម ឲ្យតែបងនាំទៅខ្ញុំព្រម » រាងតូចញញឹម យ៉ាងស្រស់ស្អាតទៅកាន់ ជុងហ្គុក មិនចង់ប្រកែកច្រើនទេឲ្យតែជានាយជានាក់បបួលអំឡុងពេលកំពុងដើរតាមផ្លូវដើម្បីទៅថ្នាក់រៀនរៀងៗខ្លួនក៏ស្រាប់តែមានប្រុសៗ ប្រហែល3,4នាក់ដើរស្ទាក់មុខអ្នកទាំងពីរ
ម្នាក់នៅចំណោមពួកគេដែរមើលទៅជាបងធំនៅក្នុងក្រុម ក៏លុកដៃបម្រុងនឹងប៉ះមុខ របស់ថេយ៍ តែត្រូវជុងហ្គុកចាប់ដៃ គេជាប់ តែគេគ្រវាស់ដៃជុងហ្គុកចេញវិញ
« ចង់ធ្វើស្អី?!! »
« ធ្វើស្អីក៏បាន មិនទាក់ទង់នឹងឯងទេ! » នាយកម្លោះ ដូយ៉ុន ក៏ឆ្លើយនឹងជុងហ្គុក វិញ អ្នកណាមិនស្គាល់បន្ទាប់ពីជុងហ្គុក គឺនាយម្នាក់នេះហើយដែរធំជាងគេនៅក្នុង សាលា
« អេ៎ អូនស្អាតកុំដើរជាមួយអាម្នាក់នេះ វាជាមនុស្សបោកប្រាស់ទេ មកដើរជាមួយបង វិញមក » នាយនិយាយរួចក៏ញាក់ចិញ្ចើមដាក់ ថេយ៍ឲ្យសញ្ញាព្យាយាឲ្យរាងតូចចូលមកក្បែរខ្លួនវិញទោះបីជាគេមានឈ្មោះជាបងធំក៏ដោយក៏រៀងគ្រាន់ជាងជុងហ្គុកដែល មិនអាក្រក់ដល់ថ្នាក់គេនោះទេ
« កុំមកចេះដឹងរឿងគេអី ប្រយ័ត្នបែកមាត់! » ជុងហ្គុកក៏ដើរមកខាងមុខ រួចឲ្យថេយ៍ទៅ ឈរខាងក្រោយខ្នងនាយវិញ ដើម្បីធ្វើជារនាំងការពារ រាងតូចឈរនៅក្រោយទាំងទឹកមុខស្ងួតទ្រាំឈរស្តាប់ពាក្យដែលអ្នកទាំងពីរឈ្លោះគ្នា ដោយភាពស្ងប់ស្ងាត់
