Monday
+ Schoolម៉ោង7ព្រឹកនៅសាលាជីមីនកំពុងតែឈររ៉េរានៅខាងមុខថ្នាក់ដូចជាកំពុងតែរង់ចាំនរណាម្នាក់មកចឹង។ ដោយសារតែភ្នែក សម្លឹងតែខាងមុខខ្លាំងពេក ពេលបែរមកក្រោយវិញក៏បុកនឹងមាឌបុរសម្នាក់ដែរឈរ នៅក្រោយខ្នងគេនោះមិនដឹងមកពីកាលណាទេ
« អួយ៎?! » រាងតូចយកដៃអង្អែលខ្ទង់ច្រមុះ ខ្លួនឯងថ្នមៗរួចក៏ងើបមុខទៅមើលដែរគេ ដើរបុកនោះ
« បងយ៉ុនហ្គី?! ណែ មកនៅត្រង់នេះបានយ៉ាងមិចនឹង?! » ឃើញថាជានរណាហើយ ជីមីនក៏ប្តូរពីការអង្អែលខ្ទង់ច្រមុះ មកឈរច្រត់ចង្កេះនៅមុខនាយវិញម្តង
« ផ្លូវនេះផ្លូវគេដើរ បងចង់ដើរកន្លែងណា ឈរកន្លែងណា ក៏បានដែរមិនមែនកន្លែង ឯងទិញដាច់នោះទេ »
« ចុះបងឃើញខ្ញុំឈរនៅត្រង់នឹងហើយ មកឈរពីក្រោយធ្វើអី?! »
« មកពីឃើញសម្លឹងមើលផ្លូវមិនឈប់ ទើបមកមើលដែរថាឯងកំពុងតែមើលអី »
« ខ្ញុំចាំថេយ៍! »
« ថេយ៍? »
« ត្រូវហើយយ៉ាងមិច?! »
« ឥឡូវគេក្លាយជាសង្សារជុងហ្គុកហើយ មកយូរប្រហែលមកជាមួយគ្នា » ជីមីនស្តាប់ចប់ ក៏ចង់ចិញ្ចើមចូលគ្នាយកដៃអេះ សក់ខ្លួនឯងតិចៗ ក្រែងថ្ងៃសៅរ៍ប្រាប់ថានឹង មិនសូវដើរជាមួយជុងហ្គុកវិញទេ ដល់ឥឡូវមកលឺថាក្លាយជាសង្សារនឹងគ្នាបែបនេះគេឆ្ងល់ខ្លាំងណាស់
« តាំងពីពេលណាហេតុអីខ្ញុំមិនដឹង? »
« លឺជុងហ្គុកប្រាប់ថា យប់ម្សិលមិញ »
« គាត់នៅជាមួយមិត្តខ្ញុំមែនទេ?! » ជីមីន សួរទៅនាយវិញទាំងភ្ញាក់ផ្អើល
« មិនដឹងទេ ចាំគេមកសួរខ្លួនឯង បងមិនមែនអ្នកយកពត៌មានទេ » ជីមីនប្រែ ទឹកមុខមកជាមាំមួយរំពេចពេលលឺនាយ និយាយដូច្នេះ
« នោះមកហើយ ទៅសួរខ្លួនឯងទៅកន្តឿ » បានបន្តិចយ៉ុនហ្គីក៏ចង្អុលទៅរបង់សាលា ដែរនាយឃើញពីរនាក់នោះដើរបណ្តើរគ្នា ចូលមកនោះ ។
« មួយម៉ាត់កន្តឿពីរម៉ាត់កន្តឿ បងគិតថាខ្លួនឯងខ្ពស់ខ្លាំងណាស់មែនទេ?! »មិនខ្វល់ពីសម្តីនាយ តែមកខឹងនឹងពាក្យដែរនាយថាកន្តឿនេះវិញ