រ៉ឺងៗ!~~ អង្គុយបានតែកន្លះម៉ោងក៏ដល់ ម៉ោងសម្រាក់ទៅបាត់ ។ ចំណែកឯថេយ៍ វិញអង្គុយស្តាប់គ្រូពន្យល់ ទាំងងងុយ
« ថេយ៍!សង្សារឯងមករក » លឺកណ្តឹងមិន ទាន់ទេ ជុងហ្គុកប្រញាប់មករកថេយ៍យ៉ាងលឿនខ្លាចតែមានរឿងអីមិនល្អកើតឡើង
« ជុង..? » រាងបើកភ្នែកសម្លឹងមើលអ្នកដែរ នៅខាងក្រៅនោះ រហូតដល់គេដើរចូលមក ជិតគេ
« អូនទ្រាំបានឬអត់? » ជុងហ្គុកចូលមក អង្អែលសក់រាងតូចថើរៗព្រមទាំងសួរឡើង
« ទ្រាំបានមិនអីទេ » ជីមីនដែរអង្គុយជិតថេយ៍ក្រលែកទៅឃើញយ៉ុនហ្គីឈរនៅខាងក្រៅក៏ងើបចេញពីកៅអីដើរទៅរកនាយ
« បងមានបានអ្វីថ្មីឬអត់? » ជីមីនដើរចូល មកជិត រួចក៏សួរ
« អត់ទេ តែថ្ងៃវាមកយឺតកន្លះម៉ោង ពេលបងសួរវាថារវល់ការងារ »
« ដូចគ្នាម្លេះ?!ថេយ៍មកយឺតកន្លះម៉ោងដែរ ហើយមើលទៅគេដូចជាមិនសូវស្រួលខ្លួនប៉ុន្មានទេ » ជីមីនឆ្លើយទាំងភ្ញាក់ផ្អើល មិនចៃដន្យទេឬដែរមកយឺតដូចគ្នាចឹង
« មកក្រៅសិនមក » យ៉ុនហ្គីឃើញជុងហ្គុក សម្លឹងមើលមុខក៏ទាញដៃជីមីនឲ្យមកឆ្ងាយពី នាយសិន
« បងដឹងហើយ ពេលវាមកអង្គុយក្បែរបង ក្លិនខ្លួនវាខុសប្លែកខ្លាំងណាស់ » មករៀងឆ្ងាយបន្តិច យ៉ុនហ្គីក៏ស្តីឡើង
« ក្លិនយ៉ាងមិច? »
« ក្លិនខុសរាល់ដង ធម្មតាមនុស្សជុងហ្គុក ចូលចិត្តប្រើទឹកអប់ប្រេន dior តែព្រឹកនេះ ក្លិនយ៉ាងមិចទេ »
« ជាប់ក្លិនខ្លួនថេយ៍ទេដឹង? »
« និយាយចឹងក៏ត្រូវ ហើយចុះថេយ៍ក្លិនយ៉ាងមិច? »
« គឺក្រអូបដូចផ្កាសាគូរ៉ាចឹង »
« នឹងហើយ ក្លិនស្រដៀងៗគ្នា »
« ខ្ញុំសង្ស័យណាស់..មិនដឹងធ្វើស្អីគ្នាខ្លះទេ ហើយថេយ៍ទើបតែធ្វើសង្សារគេបានប៉ុន្មាន ថ្ងៃនឹង? » ប្លែកគ្រប់យ៉ាងតាំងពីរាងតូចក្លាយជាសង្សារជុងហ្គុកមក
« បងខ្លាចតែ... » និយាយបានត្រឹមនេះ យ៉ុនហ្គីក៏ស្ងាត់
« តែអី? »