+ 11PM
យប់ដ៏សែនស្ងាត់មានតែបន្លឺព្រះចន្ទដែរ បញ្ចេញពន្លឺបំភ្លឺដល់ផែនដី នាឯភូមិគ្រឹះចន ក៏មានសភាពដូចគ្នា ។ គ្រប់កន្លែងនឹងបន្ទប់ ទាំងអស់គឺគ្មានពន្លឺទេ ខុសតែបន្ទប់ ជុងហ្គុកមួយដែរនៅបើកភ្លើង
ដំណក់ទឹកប៊ិចមានពណ៍ខៀវក្រមៅក៏ទម្លាក់ នៅលើក្រដាសសៀវភៅព្រមជាមួយនឹងហត្ថលេខាលេខាមួយចុងក្រោយ ពីម្ចាស់ប៊ិចបង្ហាញថាវាមកទំព័រដែរត្រូវបញ្ចប់ហើយ ។
រាងល្អិតក្រោកចេញពីលើតុមកឈរពត់ដៃ ពត់ជើងនៅខាងមុខបង្អួចដែរបើកនៅជិតនោះ។ កែវភ្នែកសម្លឹងទៅមើលព្រះច័ន្ទដែររះ ពេញវង់នោះដោយអារម្មណ៍អណ្តែត អណ្តូង ម្រាមដៃស្រឡូនស្រួចដូចបន្លារក្រូច ក៏លើកមកវែកសក់ទៅសៀតផ្ការបស់ខ្លួនបន្តិច ។ ខ្យល់មកល្វើយៗលាយជាមួយនឹងដំណក់ ទឹកភ្លៀងដែរនៅធ្លាក់មករ៉ឹមៗមិនទាន់រាំង រាងតូចនៅក្នុងឈុតអាវមួយវែងត្រឹមភ្លៅ ដែរគេយកអាវនេះធ្វើជារូបព្រោះវាគឺជាអាវ របស់ជុងហ្គុក ជាមួយនឹងខោខ្លីមួយប៉ុណ្ណោះ
ដែរធ្វើឲ្យជុងហ្គុកដែរដើរចូលមកនោះបាន ឃើញយ៉ាងច្បាស់នូវរូបរាងដ៏ទាក់ទាញរបស់គេ ក្រឡូមគ្រប់កន្លែង មើលពីត្រង់ណា ក៏ឃើញស្អាតដែរ ។
« ជុងហ្គុក..? » រាងតូចភ្ញាក់ខ្លួនព្រឺតដូចគេ ចាប់ទះបីកំផ្លៀង ក្រោយត្រូវរាងក្រាស់ដើរចូល មកជិតខ្លួនព្រមទាំង ស៊កដៃទាំងគូរមកអោបចង្កេះខ្លួន
« យប់ជ្រៅហើយហេតុអីមិនគេងទៀតហា៎? » នាយពោលរួចក៏អោនទៅស្រង់ក្លិននៅត្រង់ កញ្ចឹងករាងតូចថ្នមៗអុសមកស្មា
« អត់ងងុយទេបងគេងមុនទៅ » រាងតូចប៉ះ ដៃនាយចេញរួចក៏ញញឹម យប់នេះប្លែកកន្លែងគេងមិនលក់ធ្លាប់តែគេងផ្ទះខ្លួនឯងលុះមកដល់នៅទីនេះមិនទម្លាប់
« ហេតុអីប្រយ័ត្នឈឺណា » ឃើញថេយ៍ ប្រលែងដៃនាយចេញ ជុងហ្គុកក៏រហ័សដក ខ្លួនមកវិញយ៉ាងលឿន មិនចង់អោបគេយូរពេកទេបើសិនជាថេយ៉ុងមិនត្រូវការ
« ខ្ញុំមិនអីទេ បងគេងមុនទៅ » ថេយ៍នៅតែរក្សាស្នាមញញឹមដ៏ស្រស់ស្អាតចំពោះជុងហ្គុកមិនប្រកាន់ច្រើនទេគ្រាន់តែបែបនេះគេមិនសូវធ្លាប់
