ប្រហែលជាម៉ោង6បន្តិច ជុងហ្គុកក៏ជួន ថេយ៍ទៅផ្ទះវិញដូចកាលពីម្សិលមិញទៀត នាយសុខចិត្តដើរថ្មើរជើង ឲ្យតែបាននៅក្បែរថេយ៍ចំណែកឡានទុកចោលនៅសាលាឯណេះទាល់តែមកវិញទើប នាយបើក ឡានទៅផ្ទះ ។ នាយមិនចង់ជិះឡានជាមួយថេយ៍ ក៏ដោយសារតែជិះឡានតែ មួយភ្លេតទេនឹងជួនថេយ៍ទៅដល់ហើយ តែបើ ដើរថ្មើរជើងបែបនេះអាច មានពេលច្រើន ជាមួយគ្នា ។
« ថេយ៍បងមានរបស់ឲ្យ » ដើរបានបន្តិច ជុងហ្គុកថាឡើងទៅកាន់ថេយ៍ រួចក៏រ៉ូតកាតាបយករបស់អ្វីម្យ៉ាងចេញហុចវាប្រគល់ឲ្យទៅថេយ៉ុង
« អីគេនឹង? » ច
« សម្រាប់ថេយ៍ បងទិញឲ្យយកទៅ » កាន់ដៃគេជាប់យកប្រអប់មកដាក់លើដៃរុញឲ្យគេដោយស្នាមញញឹមជាប់មាត់
« ថេយ៍មិនហ៊ានទទួលទេ » រាងតូចរហ័ស គ្រវីក្បាល រុញប្រអប់នោះឲ្យទៅនាយវិញ គេមិនត្រូវការរបស់ដែលអ្នកដទៃទិញឲ្យនោះបលជាកាដូថ្ងៃកំណើតអីយកតែនេះសុខៗឲ្យអញ្ចឹងពិបាកនិងទទួលណាស់ ចង់យកបន្តិចអត់បន្តិច
« បងខំទិញឲ្យហើយ យកទៅនេះជាទឹកចិត្តរបស់បង »
« ចុះបងទិញវាឲ្យខ្ញុំ នឹងអស់តម្លៃប៉ុន្មាន? » តាមមើលជុងហ្គុកជាកូនអ្នកមានស្រាប់ផង របស់របរដែរនាយទិញឲ្យនោះប្រាកដជាមិន ថោកទេ
« ថេយ៍មិនបាច់ចង់ដឹងទេ យកទៅ » នៅតែរំអុក ឲ្យថេយ៍ទទួលទៀតរហូតដល់គេព្រមយកពិតមែន
« អរគុណបងហើយ » ចុងក្រោយនៅតែទទួល វាពីដៃនាយដដែរ ថេយ៍ដឹងបើគេ មិនយកក៏នាយនៅតែឲ្យដែរ ចឹងយកទៅ កុំឲ្យស៉ាំញ៉ាំច្រើនពេក ណាមួយមេឃក៏ងងឹតមិនចង់នៅយូរពេកទេខ្លាចម៉ាក់គេចាំ
« ដល់ផ្ទះចាប់បើកណា »
« អឹម » រាងតូចគ្រហឹមដើម.ក.បញ្ជាក់ ទាំងមិននិយាយអ្វីទាំងអស់
« អនាគតថេយ៍ចង់ក្លាយជាអី? » នឹកឃើញ ដល់សម្តីយ៉ុនហ្គីកាលពីថ្ងៃមិញ ជុងហ្គុកក៏សួរថេយ៍ទាក់ទង់នឹងការងារពេលអនាគត
« គឺត្រឹមមានការងារមួយដែរបានប្រាក់ខែល្អ អាចចិញ្ចឹមខ្លួនឯងនឹងម៉ាក់បានគឺបានហើយ ខ្ញុំមិនចង់ស្រម៉ៃខ្ពស់ជាងនឹងទេ » កើតមកជាកូនអ្នកក្រ សមត្ថភាពក៏មិនសូវខ្ពង់ខ្ពស់ដូចគេកូនអ្នកមានត្រឹមការងារសមរម្យគឺគ្រប់គ្រាន់ហើយ ទោះមានក្តីស្រម៉ៃធំក៏មិនប្រាកដថាវាអាចក្លាយជាពិតដែលបើផ្អែកលើភាពជាក់ស្តែង
