« ... » ថេយ៍មិនឆ្លើយរួចក៏ដើរចេញពីបន្ទប់ទឹកនោះចេញទៅខាងក្រៅដោយមិននិយាយអ្វីមួយម៉ាត់ទៅកាន់អ្នកទាំងពីរ« ថេយ៍.. »
« ឲ្យគេទៅសិនទៅ » យ៉ុនហ្គីនិយាយឃាត់ពេលឃើញជីមីនបម្រុងនឹងដើរទៅតាមថេយ៍
« តែថេយ៍.. »
« បងដឹង តែឯងឲ្យគេនៅតែម្នាក់ឯងសិន ទៅកុំអាលទៅរំខានគេអី » លឺដូច្នេះទើប ជីមីនឈប់មាត់ ក៏ព្រមធ្វើតាមនាយព្រោះថា ថេយ៍ក៏ទើបតែបែកពីជុងហ្គុកដែរអាចធ្វើឲ្យគេត្រៀមចិត្តមិនទាន់បាននៅឡើយទេ
__________________« ជុងហ្គុកកើតអីនឹងកូនមុខស្លេកម្លេះ?? » ក្រោយឃើញកូនប្រុសរបស់ខ្លួនដើរចូលផ្ទះ ទងមួយស្លេកស្លាំង អ្នកស្រីចិនក៏ប្រញាប់ ចូលមកសួរនាយ
« ម៉ាក់..ខ្ញុំធ្វើខុសមែនទេ? » នាយហើបមាត់តិចៗសួរម៉ាក់របស់ខ្លួន
« កូនទៅធ្វើអីមក? »
« ខ្ញុំសុំបែកថេយ៍ហើយម៉ាក់.. »
« សុំបែកហើយ?! » គាត់ភ្ញាក់ផ្អើលបន្តិច ពេលលឺនាយនិយាយដូច្នេះ សុំបែកហើយ តែកុំមើលមុខជុងហ្គុក ដូចមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនចឹង
« បាទ..ជើងយន្តហោះខ្ញុំចេញម៉ោងប៉ុន្មាន? »
« ម៉ោង8ព្រឹក »
« ម៉ាក់ខលប្រាប់គេទៅខ្ញុំសុំយន្តហោះចេញម៉ោង5ព្រឹកវិញ »
« ហេតុអីកូន?? »
« ខ្ញុំមិនចង់នៅកូរ៉េទេ ខ្ញុំចង់ចេញពីទីនេះ ឲ្យរហ័សបំផុត » ថារួចនាយក៏ដើរឡើងទៅ ជាន់ខាងលើបាត់ទៅ ។ អ្នកស្រីចន ដកដង្ហើមធំបន្តិចរួចក៏គ្រវីក្បាលហាក់ហួសចិត្ត នឹងនាយតែក៏មិនបាននិយាយអ្វីផ្សេងនោះទេ
មកដល់ក្នុងបន្ទប់ភ្លាម ជុងហ្គុកដើរទៅបើង វាំងនន ដែរនៅជាប់នឹងបង្អួចនោះឲ្យភ្លឺ រួចក៏ដោះអាវខ្លួនឯងចេញ បោះទៅម្ខាងមុននឹងដាក់ខ្លួនគេងនៅលើគ្រែ
« ក្រែងមិនស្រឡាញ់គេហ្អ៎េ?ហេតុអីក៏ឯង បារម្ភគេម្លេះហា៎?! »បានបន្តិចជុងហ្គុកបើក ភ្នែកមកសួរខ្លួនឯងចំៗ ទាំងចង់ចិញ្ចើមមិន យល់ពីអារម្មណ៍ខ្លួនឯង