Tomorrow
+ មន្ទីរពេទ្យ« មួយៗថេយ៍ » ជីមីនជួយគ្រាថេយ៍ម្តងបន្តិចៗឲ្យក្រោកមកអង្គុយ
« ឯណាកូនយើង?? » ក្រោកភ្លាមសួររកកូនភ្លេត ទោះដឹងថាខ្លួនឈឺកម្រើកខ្លួនមិនចង់រួចក៏ដោយ ។ ភ្លាមនោះអ្នកស្រីគីម ក៏ដើរចូលមកជាមួយនឹងកូនរបស់ថេយ៍បីនៅនឹងដៃ រាងចំណាស់ញញឹមរួចក៏ប្រគល់ទារកនោះ ឲ្យទៅថេយ៍
« កូន..ម៉ាក់.. » រាងតូចពោរឡើងតិចៗទាំងរលីងរលោងពេលបានបីកូនប្រុសរបស់ខ្លួន
« ថេយ៍..យ៉ុនហ្គីប្រាប់យើងថាជុងហ្គុក មកកូរ៉េថ្ងៃនឹងណា គាត់មកលេងម៉ាក់គាត់ »ជីមីនក៏និយាយឡើង រួចក៏ចូលទៅអង្គុយក្បែរថេយ៍
« ជុង..មកវិញមែនទេ?? » លឺហើយថេយ៍ក៏ប្រញាប់បែរមុខសួរជីមីនបញ្ជាក់ ។
« អឹម គាត់ប្រាប់យើងអញ្ចឹង »
« ... » ថេយ៍ស្ងាត់មិនតបរួចក៏បែរទៅមុខ កូនប្រុសដែរកំពុងតែបីនៅនឹងដៃនោះ
« ឯងចង់ឲ្យគេឃើញមុខប៉ាគេឬអត់យើងជួយបាន »
« ឯងចង់ជួយយ៉ាងមិច? »
« យើងមានវិធីព្រោះ យ៉ុនហ្គីជាមិត្តរបស់គាត់នោះអី » ជីមីនថាទាំងញាក់ចិញ្ចើមម្ខាងទៅកាន់ថេយ៍
« ចឹងក៏បាន » ថេយ៍ងក់ក្បាលតិចៗរួចក៏ មើលមុខទារកដែរនៅក្នុងដៃគេនោះ កើតមកហើយបើមិនបានឃើញប៉ាបង្កើត ខ្លួនឯងទេ ដូចជាមិនសមសោះ
« គេឈ្មោះជុនកូម៉ាក់ឯងគាត់ដាក់ឲ្យ ហើយមើលមុខគេចុះដូច ជុងហ្គុកខ្លាំងណាស់ »
« អឹម.. » ថេយ៍គ្រហឹមដើម.កបន្តិចរួចក៏ញញឹម
ជុប~~រួចថេយ៍ក៏អោនទៅថើបថ្ងាស់ជុនកូ មួយខ្សឺត ។ រ៉ឺងៗទូរស័ព្ទរបស់ជីមីនក៏ស្រាប់តែរោរ៍ឡើង
« អាឡូ »
« ជីមីនហា៎!ជុងហ្គុកមកដល់កូរ៉េហើយ ពេលនេះបងនៅប្រលានយន្តកំពុងនៅជាមួយគេ »
« មកដល់ហើយ?លឿនម្លេះម៉ោងទើប12ថ្ងៃត្រង់នឹង? »
« គេចេញមកពីព្រលឹម មកជាមួយមិត្តភក្តិជនជាតិអាមេរិចម្នាក់ទៀតផង »
« ពេលគាត់ទៅណា? »
« បងកំពុងបបួលគេទៅទិញអីនៅម៉ាត ដែរនៅជិតមន្ទីរពេទ្យដែរអូនកំពុងនៅ »
