+ New day
« ថេយ៍!ក្រោកដល់ម៉ោងទៅរៀនហើយ! » ម៉ោងប្រហែលជា6ព្រឹក ជុងហ្គុកដើរមកដាស់រាងតូចឲ្យភ្ញាក់ ព្រោះយប់មិញថេយ៍គេងនៅផ្ទះជុងហ្គុកទេ
« ភ្ញាក់ឡើង..ក្មេងកំហូច » មិនលឺការឆ្លើយតបនាយក៏ចូលទៅក្តិចថ្ពាល់ថេយ៍
« អឹម.. » ថេយ៍យកដៃញីភ្នែកខ្លួនឯង ហើយក៏ប្រឹងបើកភ្នែកទាំងនៅងងុយ
សឺត~~ បើកភ្នែកបានបន្តិចជុងហ្គុកក៏ អោនមកថើបថ្ងាស់គេមួយខ្សឺត
« ជុង..អូននៅកន្លែងណានឹង » សម្លឹង មើលជុំវិញខ្លួនដឹងច្បាស់ថានេះមិនមែនជា កន្លែងគេនៅក៏សួរនាយ
« នៅផ្ទះបង » រាងតូចស្តាប់ចប់ ក៏សម្លឹងមើលមុខនាយមិនដាក់តែម្តង រួចក៏ព្យាយាមក្រោកមកអង្គុយ
« ចុះម៉ាក់អូន? »
« បងខលប្រាប់គាត់រួចហើយ » លឺបែបនេះ ថេយ៍ក៏រៀងធូរទ្រូងបន្តិច ស្មានតែ នាយនាំគេមកមិនប្រាប់ម៉ាក់គេ
« អឹម » ថេយ៍គ្រហឹដើម.ក.បន្តិចរួចក៏យក ភួយដែរគេដណ្តប់នោះ ចេញពីខ្លួន ។ ចំណែកជុងហ្គុកវិញបានត្រឹមសម្លឹងមើល រាងកាយដ៏ស្រឡូនរបស់ថេយ៍ប៉ុណ្ណោះ
« បងមើលអី? » ឃើញជុងហ្គុកភ្លឹកពេក ថេយ៍ក៏សួរឡើង
« បងមើលអូននឹងហើយ ស្អាតណាស់ » ជុងហ្គុកប្រមូលសតិមកវិញរួចក៏តបទៅថេយ៍វិញជាមួយនឹងស្នាមញញឹម ។ ថេយ៍ ក៏ញញឹមពេលលឺរួចក៏ក្រោកចេញពីគ្រែដើរ ទៅបន្ទប់
_____________
រាងតូចអង្គុយនៅមុខកញ្ចក់សម្លឹងមើលមុខ ខ្លួនឯង មិនឈប់ ចំណែកជុងហ្គុកកំពុងតែ ញីសក់ឲ្យគេ ។
« កើតអីថេយ៍ បងឃើញអូនភ្លឹកៗតាំងពីល្ងាចម្សិលមិញ »
« អត់មានអីទេ » ថេយ៍តបទាំងញញឹម មិនចង់ឲ្យនាយសួរជនច្រើន ព្រោះតែគេគិតពី ពាក្យសម្តីដែរបានលឺប៉ាគេនិយាយនោះ រហូត
ជុប~~
« កុំគិតច្រើនពេកលឺទេ » នាយថើបថ្ពាល់ ថេយ៍មួយខ្សឺត រួចក៏និយាយឡើង
« អឹម អូនដឹងហើយ » ថេយ៍ងក់ក្បាល បញ្ជាក់រួចក៏ក្រោកឈរដើរទៅយកកាតាប។ ជុងហ្គុកក៏មិននិយាយច្រើនអ្វីដែរ រួចក៏ទាញទឹកអប់មកបាញ់ខ្លួនឯងពីរបីឆិត