ភាគ០៨

44 6 0
                                    


  ក្តីសុខតិចតួច

  ចម្ការលីអូណា

  « អ្នកស្រីគិតទទួលខុសត្រូវបែបណា? ខ្ញុំត្រូវការផ្កា៥០បាច់យកទៅឲ្យភ្ញៀវនៅល្ងាចនេះ ហើយពេលនេះសូម្បីតែផ្កាមួយបាច់ក៏គ្មាន តើអ្នកស្រីគិតឲ្យខ្ញុំដោះស្រាយជាមួយភ្ញៀវបែបណា? » ម្ចាស់ហាងផ្កាដែលបានទិញបាច់ផ្កាពីចម្កាលីអូណាទៅលក់បន្តស្រែកឡូឡាមួរម៉ៅពេញផ្ទះចំពោះមុខអ្នកស្រី រ៉ាវ៉ាន់និងមេផ្ទះ យូមី។
  « ខ្ញុំក៏មិនចង់ឲ្យរឿងបែបនេះកើតឡើងដូចគ្នា ខ្ញុំសុំទោសលោកផង ហើយខ្ញុំនឹងទទួលខុសត្រូវដោយបាច់ផ្កាទាំងអស់ដែលលោកទិញនៅថ្ងៃស្អែកខ្ញុំមិនយកលុយទេ ហើយខ្ញុំថែមបាច់ផ្កាដែលបានខាតបង់នៅថ្ងៃនេះឲ្យលោកពីលើទៀត » អ្នកស្រី រ៉ាវ៉ាន់ ព្យាយាមនិយាយសម្រួលជាមួយម្ចាស់ហាងផ្កា។
   « អត់ទេ បើផ្កា៥០បាច់នៅថ្ងៃនេះមិនបានទេ ខ្ញុំនឹងឈប់ទិញផ្កាពីចម្កាលីអូណា ហើយអ្នកស្រីក៏ដឹងថាចម្ការលីអូណានឹងខាតបង់ខ្លាំងប៉ុណ្ណា បើរឿងនេះបែកធ្លាយចេញទៅខាងក្រៅ » ម្ចាស់ហាងផ្កានិយាយចប់ដោយខឹងមួរម៉ៅមិនព្រមសម្រួលគ្នា រួចក៏ដើរចេញទៅយ៉ាងលឿន ទើបអ្នកស្រី រ៉ាវ៉ាន់ ខំប្រឹងរត់តាមហៅលោកឲ្យឈប់ដើម្បីនិយាយគ្នាឲ្យច្បាស់សិន។
   « លោក...ឈប់សិន! លោក...» អ្នកស្រី រ៉ាវ៉ាន់ ឈប់ដំណើរនិងសំឡេងហៅដំណាលគ្នាពេលឃើញម្ចាស់ហាងផ្កាឈប់ដំណើរ ហើយក៏បានឃើញ អេវីល ដឹកដៃនាំស្រីក្រមុំដែលជាអ្នកទទួលខុសត្រូវលើរឿងមួយនេះចូលមក។
   « រឿងដែលកើតនៅថ្ងៃនេះព្រោះតែកម្មករថ្មីម្នាក់នេះ សង្ឃឹមថាលោកនឹងផ្តល់ឱកាសឲ្យចម្ការយើងម្តងទៀត »  អេវីល រុញរាងស្តើងឲ្យចូលមកប្រឈរមុខនឹងម្ចាស់ហាងផ្កាដើម្បីឲ្យនាងសុំអង្វរម្ចាស់ហាងផ្កាមិនឲ្យចាកចេញទៅ ព្រោះបើម្ចាស់ហាងផ្កាចាកចេញទៅហើយផ្សព្វផ្សាយបញ្ហានៅទីនេះចេញទៅខាងក្រៅ អតិថិជនផ្សេងទៀតនឹងបាត់បង់ទំនុកចិត្តលើចម្ការរបស់គេមិនខាន។
   « មុននេះខ្ញុំលឺថាបាច់ផ្កាត្រូវយកឲ្យភ្ញៀវនៅពេលល្ងាចមែនទេ? តើនៅសល់ពេលប៉ុន្មានម៉ោងទៀត? បើលោកព្រមផ្តល់ឱកាស ខ្ញុំនឹងរៀបចំបាច់ផ្កាសារជាថ្មីឲ្យលោកឲ្យទាន់ពេល » ដេលលី ព្យាយាមរកដំណោះស្រាយជូនម្ចាស់ហាងផ្កា ។
   « បាន ខ្ញុំទុកពេលឲ្យនាងពីរម៉ោង បើពីរម៉ោងទៀតមិនបានផ្កាទេ ខ្ញុំឈប់មកទិញផ្កាពីទីនេះហើយ »
   « ពីរម៉ោងទៀតច្បាស់ជាបានលោកទុកចិត្តចុះ » ដេលលី ញញឹមត្រេកអរយ៉ាងមានទំនុកចិត្តទោះជាពេលវេលាពីរម៉ោងនេះគឺខ្លីពេកហើយ គ្រាន់តែដើរទៅកាត់ផ្កាមកក៏អស់ពេលដែរ ធ្វើម្តេចអាចរៀបចំជាបាច់ទាន់ពេលនោះ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now