ភាគ២៧

53 7 0
                                    

“ អ្នកប្រមាញ់ ”

  ចម្ការលីអូណា

  អេវីល នៅឈរក្នុងបន្ទប់ធ្វើការរងចាំស្តាប់ដំណឹងពីលោកពូ វីហ្គូនិងកម្មករប៉ុន្មាននាក់ដែលគេប្រើឲ្យទៅចាំមើលសកម្មភាពរបស់ នាយម៉ាវីននិងកូនចៅនៅឯព្រៃក្រោយចម្ការរបស់ថៅកែម៉ាឡុន។ គេចាំអស់កន្លះថ្ងៃទៅហើយ ប៉ុន្តែនៅមិនទាន់ឃើញមានអ្នកណានាំដំណឹងត្រឡប់មកវិញទៀត ទើបគេកាន់តែអន្ទះសារនិងបារម្ភលើសដើម។
  « ចៅហ្វាយៗ »
  សំឡេងហៅរបស់លោកពូ វីហ្គូ ធ្វើឲ្យ អេវីល រហ័សដើរចេញពីបន្ទប់ធ្វើការមករកអ្នកដែលហៅគេយ៉ាងលឿនព្រោះគេអន្ទះសារខ្លាំងដល់ថ្នាក់មិនអាចចាំឲ្យលោកពូ វីហ្គូ ចូលទៅរាយការណ៍បានឡើយ។
  « តើពួកគេមានសកម្មភាពដែរទេ? » អេវីល សួរទៅលោកពូ វីហ្គូ ដោយអន្ទះសារចង់ដឹង។
  « ខ្ញុំនិងកម្មករបានប្រទះឃើញពួកគេកំពុងតែកាប់ស្ការព្រៃធ្វើផ្លូវចេញទៅជាយព្រៃខាងក្រោយ ប្រហែលដោយសារតែទំនប់ទឹកលើកមុនត្រូវទម្លាយហើយ ទើបពួកគេរកផ្លូវវាង »
  « ល្អណាស់ អញ្ចឹងយើងឆាប់ទៅៗ » អេវីល លឺបែបនេះហើយក៏រហ័សចេញទៅយ៉ាងប្រញាប់ប្រញាល់។
  អេវីលនិងកម្មករឯទៀតនាំគ្នាឡើងឡានចេញទៅដោយមានយកកាំភ្លើងទៅជាមួយផងដែរ ទើបធ្វើឲ្យអ្នកស្រី រ៉ាវ៉ាន់និងមេផ្ទះ យូមី ដែលនៅកាត់ផ្កាក្នុងចម្ការកុលាបតាមមើលគេមិនដាក់ភ្នែក។
  « តើ អេវីល គេនាំកម្មករជិះឡានទៅព្រៃខាងក្រោយធ្វើអី្វ? នៅយកកាំភ្លើងទៅជាមួយទៀតផង » អ្នកស្រី រ៉ាវ៉ាន់ សម្លឹងមើល អេវីល ចាកចេញទៅជាមួយកម្មករដោយក្តីបារម្ភ ។
  « សង្ស័យទៅប្រមាញ់សត្វព្រៃទេដឹង ព្រោះមួយរយៈនេះលឺកម្មករថាមានសត្វព្រៃចូលមកស៊ីដំណាំរាល់ថ្ងៃ » អ្នកមីង យូមី ប្រាប់រឿងសត្វព្រៃដើម្បីឲ្យអ្នកស្រី រ៉ាវ៉ាន់ ស្ងប់ចិត្ត ប៉ុន្តែក្នុងកែវភ្នែករបស់នាងបញ្ជាក់ថានាងដឹងច្បាស់ណាស់ថា អេវីល មិនមែនទៅប្រមាញ់សត្វព្រៃទេ ព្រោះព្រឹកមិញនាងបានលឺ អេវីល បញ្ជាឲ្យលោកពូ វីហ្គូ ទៅចាំសង្កេតមើលសកម្មភាពរបស់មនុស្សនៅចម្ការថៅកែម៉ាឡុន។
  « ទៅប្រមាញ់សត្វព្រៃទៀតហើយ » អ្នកស្រី រ៉ាវ៉ាន់ ស្ងប់ចិត្តបន្តិច ប៉ុន្តែនៅតែព្រួយបារម្ភដដែល ព្រោះសត្វព្រៃទាំងអស់នោះក៏គ្រោះថ្នាក់ណាស់ដែរ អាចធ្វើឲ្យគេរងរបួសបានបើគេប្រហែសនោះ។ អ្នកស្រី រ៉ាវ៉ាន់ ដកដង្ហើមធំហើយឱនកាត់ផ្កាបន្តទៀតជាមួយមេផ្ទះ យូមី។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now