ភាគ២១

60 7 0
                                    



  មនុស្សគ្មានតម្លៃ

   ដេលលី ត្រូវមកធ្វើការងារនៅក្នុងចម្ការជំនួយកម្មករក្នុងថ្ងៃនេះដើម្បីទទួលខុសត្រូវលើរឿងដែលនាងធ្វើឲ្យឃ្មុំផ្អើលមកទិចកម្មករក្នុងចម្ការ។ ប៉ុន្តែសំណាងល្អដែលនាងមានមិត្តល្អដូចជា ស៊ូជីននិងថេរ៉ុន ទើបអ្នកទាំងពីរមកជួយការងាររបស់នាង។ ដេលលីនិងស៊ូជីន នៅអង្គុយធ្វើស្មៅចម្ការក្នុងរោងទំពាំបាយជូរ ទាំងក្តៅទាំងហត់ តែ ដេលលី មិនរអ៊ូមួយម៉ាត់ ព្រោះពេលនេះគ្មានអ្វីដែលធ្វើឲ្យនាងហត់នឿយលើសការតាមស្រលាញ់គេម្នាក់ឯងទៀតទេ។
  « ក្តៅណាស់! » ស៊ូជីន ជូនញើសងើយសម្លឹងព្រះអាទិត្យក្តៅហួតហែងទាំងទឹកមុខហត់នឿយ។
  « ឯងត្រឡប់ទៅផ្ទះសម្រាកវិញទៅ ទុកឲ្យខ្ញុំធ្វើម្នាក់ឯងបានហើយ » ដេលលី ប្រាប់ ស៊ូជីន ទាំងនៅធ្វើការជាប់ដៃមិនហ៊ានឈប់។
  « ចម្ការធំយ៉ាងនេះឯងធ្វើម្នាក់ឯងមួយអាទិត្យទៀតក៏មិនហើយដែរ គ្នាមិនគិតទេថាបង អេវីល របស់ឯងឃោឃៅយ៉ាងនេះ ឃើញមុខសុភាពសោះតែធាតុពិតវិញកាចសាហាវខ្លាំងណាស់ » ស៊ូជីន រអ៊ូរទាំខឹងជំនួស ដេលលី។
  « ក្រោយពីរឿងនេះចប់ ពួកយើងចាកចេញពីចម្ការនេះទៅ » ដេលលី ងាកមកសម្លឹងមុខមិត្តទាំងទឹកមុខសោកសៅ។
  « នេះឯងគិតចុះចាញ់ហើយមែនទេ? ឯងបានខំប្រឹងមកជិតម្ភៃឆ្នាំជាងហើយគិតមកចុះចាញ់ត្រឹមនេះចឹងមែនទេ? ក្រែងថាគេដូចជាស្រលាញ់ហើយនោះអី ហេតុអ្វីមិនខំប្រឹងបន្តិចទៀតទៅ? »
  « អ្ហើយ...គ្រប់យ៉ាងជាការយល់ច្រឡំទេ តាមពិតគេទុកយើងត្រឹមប្អូនស្រីមករហូត » ដេលលី ដកដង្ហើមធំ តបជាមួយ ស៊ូជីន ទាំងងាកមកធ្វើការងារជាប់ដៃបន្ត។
  « ទុកជាប្អូនស្រីតែមាត់ទេដឹង? តែក្នុងចិត្តស្រលាញ់ឯងផងក៏មិនដឹង »
  « បើគេស្រលាញ់យើងពិតមែន តើគិតថាគេព្រមឲ្យមនុស្សដែលគេស្រលាញ់មកធ្វើស្មៅមួយចម្ការតែម្នាក់ឯងកណ្តាលថ្ងៃបែបនេះទេ? » ដេលលី និយាយឡើងដោយការអស់សង្ឃឹមលើរឿងស្នេហាមួយនេះពិតមែនហើយ គ្រប់គ្នាកុំមកនិយាយឲ្យនាងមានក្តីសង្ឃឹមឡើងវិញម្តងទៀតអី ព្រោះនាងមិនចង់ខកបំណងម្តងទៀតទេ។
  « គេបារម្ភពីឯងឬអត់បន្តិចទៀតដឹងហើយ? » ស៊ូជីន និយាយឡើងដូចជាមានផែនការ ហើយចោលភ្នែកទៅសម្លឹងរោងកម្មករមិនឈប់ ធ្វើឲ្យ ដេលលី ចាប់ផ្តើមសង្ស័យទើបងាកមកមើលមុខមិត្តរបស់នាង។
   « ឯងចង់ធ្វើអី? » ដេលលី លើកចិញ្ចើមសួរមិត្តដែលត្រៀមជើងរត់ចេញទៅ។
   « ចាំតែសម្តែងតាមផែនការរបស់ខ្ញុំទៅបានហើយ » ស៊ូជីន និយាយហើយក៏រត់ចេញទៅកាត់ ថេរ៉ុន ទើបនាងប្រឹងចាប់ដៃគេជាប់ហើយស្រែកឡើងលឺៗ។
   « ជួយផង...មិត្តរបស់ខ្ញុំដួលសន្លប់នៅក្នុងចម្ការហើយ ជួយផងណា! » ស៊ូជីន ស្រែកលឺរហូតដល់រោងកម្មករផ្អើលចៅហ្វាយនាយរូបស្រស់ដែលនៅចាំពិនិត្យការងារហ័សរត់សំដៅមក។
   « អ្នកនាង! » ថេរ៉ុន ប្រុងទៅមើលអ្នកនាងរបស់គេ ប៉ុន្តែ ស៊ូជីន ក៏ធ្វើជាដួលសន្លប់មកលើគេដែរ។
   « ខ្ញុំវិលមុខណាស់...» ស៊ូជីន ធ្វើពុតជាសន្លប់ដើម្បីមិនឲ្យ ថេរ៉ុន ទៅរំខាន អេវីលនិងដេលលី។
   « អ្នកនាង ស៊ូជីន » ថេរ៉ុន មិនអាចទៅបានព្រោះជាប់ដៃទ្រ ស៊ូជីន ទើបផ្តល់ឱកាសឲ្យ អេវីល រត់កាត់មុខគេទៅរក ដេលលី មុនបាត់។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now