ភាគ២៦

54 7 0
                                    

“ អ្វីដែលគ្រប់គ្នាព្យាយាមលាក់បាំង ”

  ថេរ៉ុន អង្គុយនៅខាងមុខហាងក្រោមអំពូលពណ៌ទឹកក្រូចស្រាលសម្លឹងទៅផ្ទៃមាឃនាពេលរាត្រី ប៉ុន្តែដោយសារតែនៅទីក្រុងមានភ្លើងបើកគ្រប់ទីកន្លែង ទើបគេអាចមើលឃើញផ្កាយតែមួយចំនួនតូចប៉ុណ្ណោះមិនដូចជានៅចម្ការលីអូណាទេ។
“ ដូច្នេះលោកមិនគិតរៀបការជាមួយនារីណាម្នាក់នៅថ្ងៃអនាគតទេឬ? ”
  នៅសុខៗគេក៏ស្រម៉ៃឃើញ រ៉េណា មកអង្គុយញញឹមស្រស់នៅក្បែរគេ សំឡេងសួររបស់នាងនិងស្នាមញញឹមលើផ្ទៃមុខរបស់នាងនាពេលនេះដូចជានៅយប់ដែលគេនិងនាងអង្គុយមើលព្រះចន្ទជាមួយគ្នានៅលើទោងក្រោមដើមឈើនៅចម្ការលីអូណាច្បាស់ណាស់ ប៉ុន្តែពេលគេប្រុងហាមាត់និយាយតបជាមួយនាង នាងស្រាប់តែរលាយបាត់ទៅមួយរំព្រិច។
  « អើយ...តើខ្ញុំកើតអី្វទៅ? ហេតុអ្វីនៅសុខៗក៏នឹកដល់នាង? » ថេរ៉ុន លើកដៃទះថ្ពាល់ខ្លួនឯងតិចៗដើម្បីឲ្យស្វាងស្មាតីមកវិញ ប៉ុន្តែគេស្វាងបានតែប៉ុន្មានវិនាទី គេក៏ចាប់ផ្តើមនឹកគិតដល់នាងទៀត។
  “ លោកមិនអាចនៅទីនេះដើម្បីខ្ញុំបានទេឬ? ”
  “ ខ្ញុំស្រលាញ់លោក ថេរ៉ុន ”
  “ បើលោកបានដឹងថាខ្ញុំស្រលាញ់លោកហើយ លោកនៅតែចង់ទៅទៀត ខ្ញុំក៏មិនហាមឃាត់លោកទៀតដែរ ជូនពរលោកធ្វើដំណើរដោយសុវត្ថិភាព ហ៊ឹក! ”
  « តើនាងស្រឡាញ់ខ្ញុំតាំងពីពេលណាទៅ? » ថេរ៉ុន ដាក់សំណួរទៅកាន់ផ្កាយរាប់លានដួងនៅលើមាឃ ប៉ុន្តែគេបែរជាមិនទទួលបានចម្លើយមកវិញសោះ។

  « ខ្ញុំស្រលាញ់លោកតាំងពីបានជួបលោកដំបូង ថេរ៉ុន ប៉ុន្តែខ្ញុំនៅតែយឺតមួយជំហាន ខ្ញុំគួរតែបានជួបលោកឲ្យលឿនជាងនេះ បើខ្ញុំអាចជួបលោកមុនលោកបានជួប ដេលលី តើលោកអាចស្រលាញ់ខ្ញុំដែរទេ? » រ៉េណា នៅអង្គុយលើទោងសម្លឹងផ្កាយនៅលើផ្ទៃមាឃនឹកគិតដល់មនុស្សម្នាក់ដែលធ្លាប់អង្គុយនៅទីនេះជាមួយនាង ប៉ុន្តែពេលនេះគេទៅបាត់ហើយ ទុកឲ្យនាងនៅទីនេះម្នាក់ឯង នាងចង់ដឹងថាគេមាននឹកដល់នាងដូចដែលនាងកំពុងនឹកគិតពីគេគ្រប់វិនាទីដែរទេ តែប្រហែលជាគេមិននឹកដល់នាងទេ ព្រោះនៅក្បែរគេមានមនុស្សស្រីដែលគេស្រលាញ់និងចង់ការពារទៅហើយ។ គ្រាន់តែគិតថាគេមិនអាចនឹកដល់នាងហើយក៏មិនអាចត្រឡប់មកជួបគ្នាម្តងទៀតបានដែរ បេះដូងរបស់នាងក៏ឈឺចុកចាប់មួយរំព្រិច។
  « ហ៊ឹក...ហ៊ឺ »

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now