ភាគ១១

41 7 1
                                    

ការចងចាំពីអតីតកាល

  វិទ្យាល័យក្រុងសេអ៊ូល

  ថ្ងៃពិធីបុណ្យក្នុងសាលាមានសិស្សកុះករមកប្រមូលផ្ដុំគ្នានៅតារាងបាល់ខាងក្រោយសាលាចូលរួមទស្សនាការប្រកួតកីឡាជាច្រើនប្រភេទរបស់មិត្តរួមវិទ្យាល័យ ក្នុងនោះក៏មានកីឡារត់ប្រណាំងផងដែរ ហើយក្នុងចំណោមកីឡាបីនាក់មានម្នាក់ជា អេវីល សិស្សប្រុសសង្ហានឹងមានមន្តស្នេហ៍ប្រចាំវិទ្យាល័យ។
« កីឡាករ ត្រៀម ១ ២ ៣ » លោកគ្រូរាប់ដល់បីកីឡារករដែលត្រៀមរួចជាស្រេចក៏ចាប់ផ្តើមរត់ទៅមុខយ៉ាងលឿន ហើយកីឡាករដែលនាំមុខគេនៅពេលនេះគឺ អេវីល។
  ប្រូស!
  រាងក្រាស់រអិលជើងដួលធ្វើឲ្យគេរមៀលបួនដប់ជុំព្រោះតែលឿនរត់របស់គេ។ អេវីល គេងនៅលើថ្មទាំងឈឺជើងដែលមានរបួស គេចង់ក្រោកឡើងរត់ឲ្យដល់ទីដែលនៅមិនដល់ដប់ម៉ែត្រទៀតខ្លាំងណាស់ ប៉ុន្តែគេងើបមិនរួចទេ។
  « បងប្រុស! » សំឡេងស្រួយបន្លឺឡើង ហើយវត្តមានរបស់នាងក៏លិចឡើងនៅចំពោះមុខគេដូចជាទេពអប្សរមកជួយសង្គ្រោះគេ។ រង្វង់មុខដល់ស្រស់ស្អាតគ្មានពីររបស់នាង ពេលដែលត្រូវពន្លឺព្រះសូរិយាចាំងមកពីខាងក្រោយចំដងខ្លួននាងបែបនេះទៀត ធ្វើឲ្យនាងមើលទៅដូចជានារីក្នុងសុបិន្តរបស់គេ ទើបគេរហ័សលើកដៃទៅចាប់ប្រអប់ដៃនាងដែលហុចមកឲ្យគេដោយមិនស្ទាក់ស្ទើរ ព្រោះនាងមកជួយលើកក៏ល្អ គេនឹងបានមានកម្លាំងចិត្តក្រោកឈរហើយរត់បន្តទៀត ប៉ុន្តែគ្រប់យ៉ាងខុសពីការរំពឹងទុករបស់គេទាំងស្រុង។
  ផឹប!
  « តោងឲ្យជាប់បងប្រុស! » នាងស្រាប់តែចាប់លើកគេលីនៅស្មាហើយរត់សំដៅទៅទីយ៉ាងលឿន ធ្វើឲ្យ អេវីល ស្រងាំងគាំងប្រឹងឱបកនាងជាប់ ព្រោះភ័យខ្លាចធ្លាក់ផងនិងខ្លាចនាងទ្រាំនឹងទម្ងន់គេមិនបានហើយដួល ធ្វើឲ្យគេត្រូវឈឺខ្លាំងជាងនេះទៀតផង។
  ដេលលី រត់ជិតដល់ទីទៅហើយ ប៉ុន្តែនាងក្រឡេកឃើញកីឡាករម្នាក់ទៀតកំពុងតែតាមមកជិតទាន់នាង បើតាមល្បឿនរបស់នាងនៅពេលនេះ នាងច្បាស់ជាចាញ់មិនខាន ទើបនាងប្រឹងបន្ថែមល្បឿនបន្តិចហើយក៏លោតទៅមុខមួយទំហឹង ធ្វើឲ្យនាងដួលទៅនឹងដី ចំណែកអ្នកដែលនៅលើស្មារបស់នាងក៏ហោះទៅមុខដល់ទីបានយ៉ាងជោគជ័យ។
   « ហ៊ឺ...ខ្ញុំជិតស្លាប់ហើយ អបអរបងប្រុស! » ដេលលី គេងនៅផ្ទាល់ថ្មដកដង្ហើមស្ទើមិនដល់គ្នា រាងកាយនាងទាំងមូលគ្មានកម្លាំងសូម្បីតែកម្រីក នាងគិតថានាងប្រហែលជាជិតស្លាប់ ប៉ុន្តែមិននឹកស្មានថាមានអ្នកជិតស្លាប់ជាងនាងទៅទៀតនោះគឺ អេវីល។
   មុខមាត់ស្រស់សង្ហាដែលធ្លាប់មានក្នុងសាលារបស់ អេវីល ពេលនេះត្រូវនាងបំផ្លាញ់អស់ហើយ គេត្រូវឡើងទទួលរង្វាន់ទាំងឈាមច្រមុះហើយត្រូវមនុស្សមួយសាលាសើចចំអកឲ្យគេ ព្រោះតែគេជាមនុស្សប្រុសបែរជាឲ្យមនុស្សស្រីលីរត់បាន។ ចាប់តាំងពីពេលនោះមក ជីវិតនៅវិទ្យាល័យរបស់គេត្រូវរំខានដោយសិស្សជាច្រើនមិនឈប់ រហូតធ្វើឲ្យគេស្ទើរតែមិនចង់ទៅរៀនទៀត។
 
   ប៉ុន្មានខែក្រោយមក

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now