ភាគ២០

51 7 0
                                    

  ការចោទប្រកាន់

   « ចៅហ្វាយ...ចៅហ្វាយ » លោកពូ វីហ្គូ រត់មកផ្ទះចម្ការស្រែកហើយហៅ អេវីល ដែលនៅខាងក្នុងជាមួយទឹកមុខមុខស្លន់ស្លោ។
   « តើមានរឿងអ្វីលោកពូ? » អេវីល ដែលនៅក្នុងផ្ទះរហ័សរត់ចេញមកទាំងទឹកមុខព្រួយបារម្ភ ព្រោះមើលទៅតាមឫកពាររបស់លោកពូវីហ្គូ ច្បាស់ជាមានរឿងមិនល្អកើតឡើងមិនខាន។
   « គឺនៅក្នុងចម្ការទំពាំងបាយជូរមានសត្វឃ្មុំមកអុកឡុកពេញចម្ការធ្វើឲ្យកម្មករត្រូវឃ្មុំទិចធ្វើការមិនកើតទេ »
   « ឆាប់នាំខ្ញុំទៅមើលភ្លាម »
   អេវីល រហ័សដើរចេញទៅមើលកន្លែងកើតហេតុជាមួយលោកពូវីហ្គូយ៉ាងលឿន ព្រោះបើមានសត្វឃ្មុំមកអុកឡុកបែបនេះកម្មករធ្វើការមិនកើតទេ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ដំណាំមិនខានទេ។

  រោងអាហារកម្មករ
  កម្មករជាច្រើននាក់ត្រូវហើមមុខហើមមាត់ មានស្នាមទិចរបស់ឃ្មុំពេញខ្លួន ខ្លះត្រូវទិចច្រើនពេកដល់ថ្នាក់ត្រូវបញ្ចូលទៅមន្ទីរពេទ្យភ្លាមៗ។ អេវីល ដើរមើលកម្មករដែលមានត្រូវឃ្មុំទិចហើយក៏ងាកមកសួរលោកពូ វីហ្គូ វិញ ព្រោះទោះជានៅព្រៃភ្នំក្បែរចម្ការទំពាំបាយជូមានសំបុកឃ្មុំច្រើនក៏ដោយ តែរាល់ដងគ្មានឃ្មុំចេញមកអុកឡុកក្នុងចម្ការទេ លុះត្រាតែមានអ្នកទៅបង្អើលទើបមេឃ្មុំចេញមកអុកឡុកចម្ការបែបនេះ ទើបគេសង្ស័យថាមានអ្នកទៅយកសំបុកបង្អើលឃ្មុំ។
   « តាំងពីព្រឹកមកលោកពូ មានបានឃើញអ្នកណាដើរទៅព្រៃភ្នំខាងក្រោយទេ? » អេវីល ងាកមកសួរលោកពូ វីហ្គូ។
   « កាលពីព្រឹកមិញខ្ញុំជាប់ដឹកអីវ៉ាន់ឲ្យភ្ញៀវទើបមិនបានដឹងទេ » លោកពូ វីហ្គូ មិនអាចផ្តល់ចម្លើយឲ្យ អេវីល បានទេ ប៉ុន្តែភ្លាមៗស្រាប់តែមានកម្មករម្នាក់លើកដៃឡើងសុំបញ្ចេញយោបល់ ទើប អេវីលនិងលោកពូ វីហ្គូ ងាកទៅរកកម្មករម្នាក់នោះចាំស្តាប់អ្វីដែលគេចង់និយាយ។
   « ព្រឹកមិញខ្ញុំបានឃើញអ្នកនាង ដេលលី និងមិត្តពីរនាក់ទៀតបានចូលទៅយកអាវការពារនៅបន្ទប់ដាក់អីវ៉ាន់ក្នុងចម្ការ »
   « ដេលលី! តើពេលនេះ ដេលលី នៅឯណា? » អេវីល ស្រែកហៅឈ្មោះ ដេលលី រកនាងទាំងខឹងក្រហមមុខ ព្រោះលើកណាក៏នាងបង្កបញ្ហាឲ្យគេឈឺក្បាលដែរ នេះទើបតែរំលងប៉ុន្មានថ្ងៃសោះនាងក៏បង្ករឿងឲ្យគេទៀតហើយ មិនខុសទេដែលគេហៅនាងថាមេរំខាននោះ។
   « មុននេះខ្ញុំឃើញនាងរត់ទៅខាងនោះ » កម្មករម្នាក់ទៀតលើកដៃចង្អុលទៅផ្លូវដែលបានឃើញ ដេលលី រត់ចេញទៅ។
   « លោកពូ វីហ្គូ ខ្ញុំផ្ញើរកម្មករផង » អេវីល ងាកមកផ្ញើរកម្មករដែលត្រូវឃ្មុំទិចជាមួយលោកពូ វីហ្គូ ហើយក៏រហ័សដើរចេញទៅទាំងខឹងសម្បារ។ មើលទៅ ដេលលី ច្បាស់ជាត្រូវ អេវីល ស្តីឲ្យធ្ងន់ជាក់ជាមិនខានទេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now