ភាគ៣២

42 3 0
                                    

“ កើតមានចិត្តអាត្មានិយម ”

ចម្ការផ្កាឡាវេនឌ័រ
  អេវីល ដឹកដៃ ដេលលី ដើរចូលកណ្តាលចម្ការឡាវេនឌ័រពណ៌ស្វាយក្រោមផ្ទៃមេឃពណ៌មាសនាវេលា
ព្រះសុរិយារៀបអស្តង្គត។
  « ស្អាតណាស់ » ដេលលី បង្វិលខ្លួនមួយជុំសម្លឹងមើលពិភពលោកពណ៌ស្វាយដែលនៅជុំវិញខ្លួនរបស់នាងមុននឹងងើយសម្លឹងមើលផ្ទៃមាឃពណ៌មាសនិងព្រះសុរិយាពណ៌ក្រហមធំពន់ណាណីនៅជើងមាស ហេតុអ្វីបានជាទេសភាពនាពេលនេះដូចជាទេសភាពនៅក្នុងពិភពលោកក្នុងរឿងព្រេងនិទានអញ្ចឹង? នាងមានអារម្មណ៍ដូចជាគ្រប់យ៉ាងមិនមែនការពិតសោះ ជាពិសេសពេលនាងងាកមកសម្លឹងអ្នកដែលឈរនៅចំពោះមុខហើយគេស្រាប់តែញញឹមយ៉ាងស្រទន់ដាក់នាង ទើបធ្វើឲ្យនាងកាន់តែមានអារម្មណ៍ថាគ្រប់យ៉ាងនាពេលនេះគឺជាសុបិន្តដ៏ល្អមួយ។
  អេវីល ញញឹមស្រស់សប្បាយចិត្តពេលឃើញនាងនៅតែចូលចិត្តទីនេះដូចពីមុន ហើយគេក៏ដើរទៅកាច់ផ្កាឡាវេនឌ័រមួយបាច់។ គេឈរកាន់បាច់ផ្កានៅក្នុងដៃញញឹមដាក់នាង។
  « ដេលលី មានយល់ថាធ្លាប់ឃើញរូបភាពមួយនេះទេ »
  គេស្រែកសួរនាងទាំងនៅឈរកាន់បាច់ផ្កាឈរដូចកូនកំលោះរងចាំកូនក្រមុំ ធ្វើឲ្យនាងអស់សំណើចចេញមកដាក់គេ ព្រោះគេកំពុងតែព្យាយាមរំលឹកនាងពីរឿងកាលនោះ កាលដែលនាងសុំឲ្យគេកាច់ផ្កាឡាវេនឌ័រឲ្យនាង ហើយនាងក៏ឈរកាន់បាច់ផ្កាដូចកូនក្រមុំរួចសុំគេរៀបការ។
  « ខ្ញុំយល់ថាប្រហែលណា ប៉ុន្តែចាំមិនបានសោះ បងអាចធ្វើអ្វីបន្តិចទៀតទេ » ដេលលី លើកដៃអេះក្បាលធ្វើជាចាំមិនបានព្រោះចង់ឃើញ អេវីល រំលឹករឿងកាលមុនបន្តទៀត។
  អេវីល លឺនាងប្រាប់បែបនេះ គេក៏ប្រញាប់រត់ចូលមករកនាងហើយឱបនាងណែនដៃ ធ្វើឲ្យបេះដូងរបស់នាងលោតញាប់ញ័រមួយរំព្រិច។
  « ខ្ញុំយល់ព្រមរៀបការជាមួយនាង » អេវីល ដកខ្លួនចេញពីនាងវិញបន្តិច ហើយនិយាយតាមពាក្យដែលនាងធ្លាប់និយាយដាក់គេពីមុន។
   «...»  ដេលលី ឈរភ្លឹកធ្មឹងគាំងធ្វើអ្វីមិនត្រូវពេលគេមកនិយាយថាយល់ព្រមរៀបការជាមួយនាងភ្លាមៗបែបនេះ តើគេកំពុងតែធ្វើត្រាប់តាមនាងពីមុនឬក៏គេកំពុងផ្តល់ចម្លើយឲ្យសំណួរដែលនាងធ្លាប់សួរគេកាលពីមុនទៅ?៊
  «...» អេវីល នៅឈរមួយកន្លែងមិនខ្ចីកម្រើកទៅណាពេលឃើញនាងឈរភ្លឹកសម្លឹងមុខរបស់គេបែបនេះ បេះដូងរបស់គេកំពុងលោតស្ទើរផ្ទុះចេញមកខាងក្រៅគ្រប់ពេលសម្លឹងចំរង្វង់មុខស្រស់ស្អាតរបស់នាង មកដល់ពេលនេះទើបគេចាប់អារម្មណ៍ថានាងស្អាតជាងការពីក្មេងឆ្ងាយណាស់ មុខរបស់នាងមិនច្រឡឺមដូចកាលពីក្មេងទេ ប៉ុន្តែបើគិតទៅក៏គួរឲ្យស្រលាញ់ម្យ៉ាងម្នាក់ណា ។
  « ខ្ញុំ...នឹកមិនឃើញទេ » ដេលលី ឆ្លើយទាំងរដាក់រដុកដោយរក្សាកែវភ្នែកទាំងគូនៅនឹងមុខរបស់គេមិនព្រមដកទៅណា។
  « នឹកមិនឃើញរឿងពីមុនក៏មិនអីដែរ ប៉ុន្តែពេលវេលាមួយនេះសូមចងចាំទុកបានទេ សូមកុំបំភ្លេចវាចោលម្តងទៀតអី ព្រោះបងឈឺចិត្តខ្លាំងណាស់ពេលដឹងថា ដេលលី បំភ្លេចវេលាដែលធ្លាប់មានជាមួយបងចោល » អេវីល ញញឹមបន្លំភាពសោកសៅហើយហុចបាច់ផ្កានៅក្នុងដៃឲ្យទៅ ដេលលី ។
  « ចាស » ដេលលី ទទួលយកបាច់ផ្កាឡាវេនឌ័រពីគេលើកមកដាក់ជិតច្រមុះស្រង់ក្លិនក្រអូបប្រហើរបន្តិចដើម្បីគេចភ្នែកពី អេវីល ។ នាងមានអារម្មណ៍ខុសចំពោះគេ ពេលដឹងថាគេឈឺចាប់ព្រោះតែនាងបំភ្លេចរឿងរ៉ាវរបស់គេចោល នាងមិនគួរកុហកគេទេ នាងកំពុងតែសប្បាយចិត្តនឹងការកុហកគេ ប៉ុន្តែគេកំពុងឈឺចាប់និងបារម្ភពីនាង គេខំប្រឹងធ្វើគ្រប់យ៉ាងឲ្យនាងចងចាំឡើងវីញ ប៉ុន្តែនាងបែរជាចិត្តខ្មៅឈរមើលគេប្រឹងសម្តែងធ្វើឆ្កួតធ្វើជាហើយធ្វើពុតជាមិនចាំអ្វីទាំងដែលខ្លួនឯងចាំបានគ្រប់យ៉ាង នាងមានអារម្មណ៍ថាខ្លួនឯងអាត្មានិយមខ្លាំងណាស់ដឹងទេ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now