ភាគ៣១

40 2 0
                                    

“ ធ្វើពុតជាបាត់បង់ការចងចាំដើម្បីគេចវេសពីការស្តីបន្ទោស ”

  អេវីល អង្គុយនៅកៅអីទល់មុខអ្នកស្រី ដេរ៍ស៊ីនិងឡូវែល ព្រោះគេមានរឿងចង់សុំអ្នកទាំងពីរ។
  « អ្នកមីងនិងលោកពូអាចឲ្យ ដេលលី ស្នាក់នៅចម្ការ លីអូណា មួយរយៈទៀតបានទេ? » អេវីល និយាយឡើងទាំងក្រែងចិត្តចាស់ទុំទាំងពីរ។
  « ហេតុអ្វីឯងចង់ឲ្យ ដេលលី ស្នាក់នៅចម្ការលីអូណាបន្ត ក្រែងលើកមុនឯងជាអ្នកដេញនាងចេញពីចម្ការលីអូណា ផ្ទាល់មាត់មែនទេ? » ឡូវែល សម្លឹងមុខ អេវីល មិនដាក់ភ្នែកដោយទឹកមុខកាចខ្លាំង ព្រោះគេមិនល្អដាក់អ្នកដែលធ្វើបាបកូនស្រីសំណព្វចិត្តរបស់គេឡើយ។
  « កន្លងមកខ្ញុំធ្វើមិនល្អដាក់ ដេលលី ច្រើន ខ្ញុំពិតជាសុំទោសខ្លាំងណាស់ »
  « មិនមែនជាកំហុសរបស់ក្មួយទេ មីងដឹងថាកូនស្រីរបស់មីងក្បាលខូចប៉ុណ្ណា កន្លងមកឯងច្បាស់ជាពិបាកដោយសារនាងច្រើនហើយ មីងទេដែលត្រូវនិយាយសុំទោសឯងនោះ » ដេរ៍ស៊ី ប៉ះដៃស្វាមីបញ្ឈប់មិនឲ្យគេធ្វើមុខកាចបន្លាច អេវីល តទៅទៀត ហើយនាងក៏ចេញមុខមកនិយាយជាមួយ អេវីល ម្តង។ តាមពិតទៅកូនស្រីរបស់នាងអុកឡុកជីវិតរបស់ អេវីល ប៉ុណ្ណានាងនិងឡូវែល សុទ្ធតែដឹងច្បាស់ ដូច្នេះនាងមិនអាចបន្ទោស អេវីល ទាំងស្រុងនោះទេ។
   « តាមពិតទៅ ដេលលី ធ្វើគ្រប់យ៉ាងក៏ដើម្បីខ្ញុំដែរ មិនមែននាងបង្ករឿងដោយគ្មានហេតុផលនោះទេ ខ្ញុំទេដែលគិតតែពីបន្ទោសនាងហើយមើលមិនឃើញបំណងល្អរបស់នាង ពេលនេះនាងត្រូវឈឺដោយសារតែខ្ញុំទៀត ទើបខ្ញុំចង់មើលថែនាងរហូតនាងអាចជាសះស្បើយឡើងវិញ »
  « ឯងចង់មើលថែនាងគ្រាន់តែមានអារម្មណ៍ខុសតែម្យ៉ាងទេឬ? » ឡូវែល លោទៅមុខបន្តិចសម្លឹងមុខ អេវីល ចំៗសួរគេដូចកំពុងសួរចម្លើយអ្នកទោស។
  « គឺខ្ញុំ...» អេវីល រដាក់រដុករកចម្លើយតបជាមួយ អេវីល មិនបាន ព្រោះគេក៏មិនទាន់ច្បាស់ដូចគ្នាថាអារម្មណ៍ដែលគេមានចំពោះនាងនៅពេលនេះគឺជាអ្វីឲ្យប្រាកដ គេមិនដឹងថាគេស្រលាញ់នាងឬគ្រាន់តែមានអារម្មណ៍ខុសចំពោះនាងនោះទេ ទើបគេឲ្យចម្លើយទៅ ឡូវែល មិនបាន។
   « ឯងមិនឆ្លើយក៏មិនអីដែរ ខ្ញុំអាចឲ្យ ដេលលី នៅទីនេះមួយរយៈទៀត រហូតខ្ញុំអាចដោះស្រាយរឿងក្រុមហ៊ុននៅប៉ារីសនិងរឿងជាមួយស៊ីរ៉ូហើយ ប៉ុន្តែឯងត្រូវតែច្បាស់លាស់នឹងអារម្មណ៍ខ្លួនឯង កុំឲ្យស្តាយក្រោយពេលបាត់បង់ឲ្យសោះ » ឡូវែល ផ្តល់ដំបូន្មានឲ្យ អេវីល ហើយក៏ដឹកដៃភរិយាដើរចេញទៅ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now