ភាគ១៨

47 6 0
                                    

“ សុំរៀបការត្រង់ៗ ”

  ក្រោលចិញ្ចឹមសត្វ

  ដេលលី ឱបដៃមាំជាប់ដើម្បីឲ្យគេជួយទប់នាងដើរចូលទៅក្នុងក្រោលចិញ្ចឹមសេះនៅចម្ការលីអូណា។
  « នាងគួរតែចាំនៅខាងក្រៅ ហេតុអ្វីក៏ចង់ចូលទាំងដឹងថាខ្លួនពិបាកដើរបែបនេះ? » អេវីល រអ៊ូរទាំដាក់នាង តែដៃវិញកាន់នាងណែន ភ្នែកសម្លឹងជើងនាងគ្រប់ជំហានខ្លាចតែនាងដើរដួល។
  « គឺខ្ញុំជាអ្នកនាំសេះមួយក្បាលនោះឲ្យទៅវង្វេងក្នុងព្រៃ ខ្ញុំត្រូវតែមកមើលវាហើយ មិនដឹងថាវាឈឺនិងឃ្លានប៉ុណ្ណាទេ ដែលត្រូវជាប់នៅក្នុងព្រៃមួយថ្ងៃពីរយប់នោះ » ដេលលី ប្រឹងអូសដៃ អេវីល ដើរទៅមុខកាន់តែលឿនដោយចិត្តព្រួយបារម្ភចំពោះសេះមួយក្បាលដែលនាងជិះទៅតាមរក អេវីល នៅថ្ងៃមុន នាងអន្ទះសារចង់ឃើញវាខ្លាំងណាស់ នាងចង់ដឹងថាស្ថានភាពរបស់វាពេលនេះយ៉ាងម៉េចហើយ?។
   « យឺតៗ » អេវីល ប្រាប់នាងឲ្យដើរយឺតទាំងខ្លាចនាងដួលនឹងធ្វើឲ្យរបួសជើងកាន់តែធ្ងន់ថែមមួយកម្រិតទៀត។
    ដេលលីនិងអេវីល ដើរទៅដល់ទុ្រងសេះខាងក្រោយគេ ក៏បានឃើញលោកពូ វីហ្គូ កំពុងអង្គុយដាក់ស្មៅឲ្យសេះដែលមានរបួសជើងគេងនៅលើចំបើងទំពាំស្មៅមួយៗគួរឲ្យអាណិត។
    « ជើងរបស់វាកើតអ្វី? » ដេលលី អង្គុយចុះពីមុខសេះ សម្លឹងមើលរបួសនៅលើជើងរបស់វាទាំងអាណិតអាសូរ។
    « វារត់ទៅជាប់អន្ទាក់ព្រានព្រៃ ប៉ុន្តែសំណាងល្អដែលមិនប៉ះពាល់ដល់ឆ្អឹង បើមិនអញ្ចឹងទេវាខ្លាចជាសេះពិកាហើយ »
    « ពុទ្ធោ...ខ្ញុំមិនគួរនាំឯងទៅទីនោះសោះ » ដេលលី លើកដៃអង្អែលក្បាលសេះទាំងកែវភ្នែករលីងលោងព្រោះអាណិតវាពេក ។
    « ក្រែងវាក៏ធ្វើឲ្យនាងធ្លាក់ពីលើខ្នងវារហូតរបួសពេញខ្លួនដែរ តើនាងមិនខឹងវាទេ? » អេវីល នៅឈរខាងក្រោយខ្នងសួរទៅនាងវិញ ព្រោះមើលទៅនាងចិត្តល្អពេកហើយដែលទៅអាណិតអ្នកដែលធ្វើបាបនាងនោះ ដោយសារតែនាងបែបនេះហើយ ទើបនាងចេះតែស្រលាញ់គេកាត់ចិត្តមិនរួច ទោះគេធ្វើបាបនាងមិនឈប់ក៏ដោយ។
    « វាគ្មានចេតនាទេ បងកុំនិយាយទម្លាក់កំហុសឲ្យវាបែបនេះអី » នាងងាកមកស្តីឲ្យគេហើយទៅអង្គុយអាណិតសេះបន្តទៀតទាំងមិនមើលសភាពខ្លួនឯងដែលត្រូវឈឺពេញខ្លួនព្រោះតែសេះមួយក្បាលនេះ។
    « ទោះមានចេតនាក៏នាងស្អប់វាមិនបានដែរ ព្រោះនាងងាយអាណិតគេពេក » មួយប្រយោគនេះគេចង់សំដៅលើខ្លួនឯងច្បាស់ណាស់ ព្រោះគេធ្វើបាបនាងដោយចេតនារាប់រយដង ប៉ុន្តែនាងនៅតែមិនខឹងស្អប់គេ ហើយនៅតែតាមជួយគេទៀត នាងគឺល្ងង់ពេកហើយ។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)Where stories live. Discover now