ភាគ២៤

166 8 0
                                    

“ កាត់ចិត្ត ”

  ផ្ទះថៅកែ ម៉ាឡុន
  ម៉ាវីនព្រមជាមួយកូនចៅរបស់គេពីរនាក់ទៀត ទើបតែត្រឡប់មកពីមន្ទីរពេទ្យក្រោយពីត្រូវឃ្មុំទិចពេញខ្លួនរហូតគ្រុនក្តៅញាក់ឡើងប្រកាច់ចាប់មិនឈ្នះ ទើបត្រូវគេងនៅមន្ទីរពេទ្យអស់ពីរថ្ងៃទើបអាចត្រឡប់មកផ្ទះវិញបាន។ ម៉ាវីននិងកូនចៅចូលមកដល់ក្នុងផ្ទះភ្លាមក៏បានឃើញលោកប៉ារបស់គេនៅអង្គុយលើសាឡុនចាំគេជាស្រេច។
  « មកដល់ហើយមែនទេ? » ថៅកែ ម៉ាឡុន សួរឡើងដោយសំឡេងមុឺងម៉ាត់ ព្រមជាមួយទឹកមុខតានតឹងដូចជាមានរឿងដែលចង់ឲ្យ ម៉ាវីននិងគ្នារបស់គេទៅធ្វើការឲ្យ។
  « បាទ លោកប៉ា » ម៉ាវីន ឱនមុខចុះឆ្លើយតបជាមួយលោកប៉ាដោយឫកពារកោតខ្លាច។
  « ពួកឯងដេកពេទ្យដល់ទៅពីរថ្ងៃប្រហែលស្រួលខ្លូនណាស់ហើយ ប៉ុន្តែមានដឹងហើយឬនៅថាអ្នកណាយកឃ្មុំមកដាក់ក្នុងឡានរបស់ពួកឯង? »
  « នៅមិនទាន់ដឹងទេ លោកប៉ា »
  « យើងលឺមកថាថ្ងៃដែលពួកឯងត្រូវឃ្មុំទិចនោះ កម្មករនៅចម្ការលីអូណាក៏ត្រូវឃ្មុំទិចដូចគ្នា » 
  « បើអញ្ចឹងមានន័យថាអ្នកដែលធ្វើដាក់ពួកយើងមិនមែនជាមនុស្សនៅចម្ការលីអូណាទេ »
  « ល្ងង់! » លោក ម៉ាឡុន ងើបមុខឡើងសម្លក់កូនប្រុសល្ងង់ខ្លៅដែលគិតអ្វីរាក់ៗបែបនេះ។
   « អញ្ជឹងអ្នកដែលធ្វើដាក់ពួកយើងជាមនុស្សនៅចម្ការ លីអូណា មែនទេ? គេជាអ្នកណា? » ម៉ាវីន ចាប់ផ្តើមខឹងឡើងមួយរំព្រិចជាមួយមនុស្សដែលធ្វើបាបពួកគេ។
   « ដេលលី! ប៉ុន្តែឯងមិនបាច់ទៅសងសឹកនាងវិញទេ ព្រោះមើលទៅនៅចម្ការ លីអូណា នោះមានអ្នកចាំសងសឹកជាមួយនាងច្រើនណាស់ » លោក ម៉ាឡុន ញញឹមឡើងយ៉ាងសមចិត្តពេលឃើញគូសត្រូវកំពុងតែខាំគ្នាបែបនេះ។
   « មានន័យថារឿងមានឃ្មុំទិចកម្មករនៅចម្ការលីអូណាដែរនោះ គឺមានអ្នកធ្វើឡើងដើម្បីចោទប្រកាន់ស្រីម្នាក់ដែលឈ្មោះ ដេលលី នោះមែនទេ? ហាសហា កាន់តែគួរឲ្យចាប់អារម្មណ៍ហើយតើ » ម៉ាវីន សើចសប្បាយចិត្តវិញ ពេលដឹងថាមានអ្នកធ្វើបាបនាងជំនួសគេហើយថែមទាំងជាអ្នកនៅក្នុងចម្ការជាមួយគ្នាទៀត ពិតជាធ្វើឲ្យគេសមចិត្តខ្លាំងណាស់ពេលឃើញក្រុមគូជម្លោះកំពុងតែឈ្លោះគ្នាឯងបែបនេះ។
  « បានហើយ ឈប់និយាយរឿងនោះទៅ ព្រោះក្មេងស្រីម្នាក់នោះក៏ត្រូវ អេវីល ដេញចេញពីចម្ការបាត់ហើយ ឥឡូវយើងមកនិយាយរឿងរបស់យើងវិញ នៅប៉ុន្មានថ្ងៃទៀត ឈ្មួញមកពីអ៊ីតាលីនឹងមកយកទំនិញពីយើងជាច្រើន លើកនេះឯងត្រូវធ្វើការឲ្យបានល្អ »
  « បាទលោកប៉ា ប៉ុន្តែចុះ អាអេវីល នោះ? » ម៉ាវីន សួរពី អេវីល ព្រោះគេខ្លាច អេវីល ចេញមកអុកឡុកការងាររបស់គេដូចលើកមុនទៀត។
   « កុំបារម្ភ ពេលនេះកូនចៅរបស់យើងនៅតាមសង្កេតមើលគេគ្រប់វិនាទី បើគេមានប្រតិកម្មអ្វីយើងនឹងដឹងភ្លាម »
   « បាទ ខ្ញុំដឹងហើយ ខ្ញុំនឹងធ្វើការលើកនេះឲ្យបានល្អមិនឲ្យលោកប៉ាខកបំណងទេ »
   « ហាមភ្លាត់ឲ្យសោះ ព្រោះទំនិញលើកនេះលោក ស៊ីរ៉ូ ដែលជាម៉ាហ្វៀធំនៅអ៊ីតាលីមកទទួលទំនិញដោយផ្ទាល់ » ថៅកែ ម៉ាឡុន បញ្ជាក់កូនប្រុសម្តងហើយម្តងទៀត ព្រោះខ្លាចគេធ្វើឲ្យខូចការងារសំខាន់លើកនេះ។
   « បាទលោកប៉ា ខ្ញុំនឹងប្រយ័ត្នប្រយែង » ម៉ាវីន ឱនគោរពលោកប៉ាជាមួយស្នាមញញឹមសប្បាយចិត្តដែលបានលោកប៉ាទុកចិត្តឲ្យធ្វើការងារធំ ហើយលើកនេះគេនឹងធ្វើឲ្យលោកប៉ាដឹងថាគេសាកសមជាអ្នកស្នងតំណែងបន្តរបស់ចម្ការមួយនេះបំផុត។

បញ្ឆោតស្នេហ៍សុភាពបុរសក្លែងក្លាយ(សេរីបញ្ឆោតស្នេហ៍វគ្គ២)ចប់Where stories live. Discover now