Teaser

3.2K 99 3
                                    

Gemini Norawit អ្នកណាមិនស្គាល់គេជាទាយាទតែម្នាក់គត់នៃត្រកូលម៉ាហ្វៀដ៏ល្បីឈ្មោះដែលមានដើមកំណើតជាជនជាតិថៃប៉ុន្តែត្រូវបានគ្រួសារនាំទៅរស់នៅក្នុងប្រទេសអាមេរិកតាំងតែអាយុ5ឆ្នាំ គេជាប្រភេទមនុស្សដែលម៉ត់ចត់មឿងម៉ាត់ កំណាចផ្តាច់ការមិនធ្លាប់ចុះញមជាមួយអ្នកណា គេត្រូវបណ្តុះបណ្តាលហ្វឹកហាត់តាំងពីក្មេងមិនថាផ្នែកប្រើប្រាស់អាវុធ ឬ ផ្នែកប្រើប្រាស់ខួរក្បាលនោះទេ អ្នកណាៗក៏កោតខ្លាចគេគ្រប់គ្នាមិនថាមនុស្សធម្មតាឬក្នុងប្រភពសង្គមងងឹត ម្នាក់ៗគ្មានអ្នកណាហ៊ានសូម្បីតែរំលឹកដល់ឈ្មោះគេ

Fourth Natawat ក្មេងប្រុសអាយុ ១៩ឆ្នាំដែលកំព្រាឪពុកម្តាយរស់នៅជាមួយអ៊ំស្រីរបស់ខ្លួនតាំងតែពីតូច តែគេជាក្មេងម្នាក់ដែលតស៊ូ ចិត្តល្អនិងអ្នកជុំវិញខ្លួនតែងតែមើលពិភពលោកមួយនេះក្នុងផ្លូវល្អជានិច្ចថ្ងៃមួយគេក៏បានប្រទ្បងជាប់អាហាររូបករណ៍ទៅរៀនតនៅឯប្រទេសអាមេរិកវាជាកាដូមួយដ៏ល្អបំផុតនៅក្នុងជីវិតរបស់គេដែលហ្វូតបានគេងស្រមៃមកជាយូរមកហើយព្រោះទៅទីនោះគេនិងមានឪកាសរកលុយដើម្បីអោយអ៊ំស្រីខ្លួនជាពិសេសសម្រាប់អោយប្អូនស្រីជីដូនមួយដែលកំពុងរៀននៅក្នុងប្រទេសថៃផងដែរ អ្វីដែលសំខាន់គេក៏អាចផ្លាស់ប្តូរជីវិតថ្មីដើម្បីសម្រេចក្តីស្រមៃនៅទីនោះដូចគ្នាទោះបីជាត្រឹមរយះពេល៤ឆ្នាំក្នុងការរៀនតនៅប្រទេសអាមេរិកក៏ដោយ
       តែអ្នកណាទៅដឹងគ្រប់យ៉ាងត្រូវបានក្រលាប់ចាក់នៅពេលដែលគេបានជួបនិងបុរសផ្តាច់ការ កំណាច ឃោរឃៅយល់តែចិត្តខ្លួនឯងម្នាក់ ពីក្មេងប្រុសដែលចូលចិត្តញញឹមប្រែទៅជាក្មេងប្រុសម្នាក់ដែលយំសឹងតែគ្រប់ពេលវេលារាល់ពេលដែលនៅក្បែរគេម្នាក់នោះ
"Fourth Natawat រាល់ពេលដែលឯងយំ កែវភ្នែកមួយគូររបស់ឯងគឺពិតជាស្រស់ស្អាតខ្លាំងណាស់់"រាងក្រាស់និយាយព្រមទាំងយកដៃទៅអង្អែលថ្ពាល់ដែលដាមពោរពេញទៅដោយទឹកភ្នែករបស់រាងតូចថ្នមៗ
"ដោះលែងខ្ញុំទៅ ខ្ញុំសូមអង្វរ...ហុឹក"ហ្វូតនិយាយទាំងញ័រមាត់ទឹកភ្នែកក៏ហូរមកមិនដាច់លើថ្ពាល់រលោងស្អាត
"គ្មានផ្លូវជាដាច់ខាត ឯងត្រូវនៅទីនេះរហូតទៅ  រហូតទាល់តែយើងធុញទ្រាន់និងឯង"ជេមមីណាយតបដោយសម្លេងត្រជាក់ធ្វើអោយអ្នកស្តាប់កាន់តែខ្លាចទ្បើង
"ពេលណាទើបលោកធុញទ្រាន់និងខ្ញុំទៅ"ហ្វូតព្យាយាមសួរទាំងខ្លាច
"១ជីវិត"ជេមមីណាយ
"ហុឹក..."រាងតូចឮបែបនោះក៏សម្រក់ទឹកភ្នែកដោយការអស់សង្ឃឹម ១ជីវិត?អោយគេស្លាប់មិនល្អជាងទេហេស៎?

--------------+++Coming Soon+++--------------

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now