"ឯងស្ងប់អារម្មណ៍សិនទៅ"ខតធីសខ្សឹបប្រាប់ជេមមិនអោយធ្វើអ្វីផ្តេសផ្តាស
"ស្ងប់អារម្មណ៍ឆ្គួតយ៎ស្អីលែងយើង"ជេមប្រឹងរើពីការឃាត់របស់ខតធីស បើគេមិនបានសម្លាប់ស្ទេវេនថ្ងៃនេះដោយផ្ទាល់ដៃទេកុំហៅគេថាជេមមីណាយអោយសោះ
"ហាសហា ឃើញឯងបែបនេះសមចិត្តយើងណាស់"ស្ទេវេនលើកជើងគងទាក់ខ្លាមើលទៅកាន់ជេមដែលធ្វើអីគេមិនបាន
"ឯងចង់បានស្អី"ខតធីសស្រែកសួរទៅអ្នកទៀត
"ប្រគល់គ្រប់យ៉ាងដែលជារបស់ឯងទាំង២មកអោយយើង"
"យល់សប្តិទៅអាកញ្ចាស់"ជេម
"រឿងអីដែលយើងត្រូវអោយឯងងាយៗនោះ"ខតធីសសម្លក់មុខស្ទេវេនថ្លែរ បើអាចគេចង់យកកាំភ្លើងបាញ់ក្បាលវាអោយងាប់ភ្លាមៗនោះទេ
"បើអញ្ជឹងពួកឯងត្រៀមជួបគ្នានៅឋាននរកចុះ"ស្ទេវេនលើកកាំភ្លើងខ្លីមកជួតសម្អាតហើយយកទៅជន្លរទៅកាន់ជេមនិងខតធីសឆ្លាស់គ្នា
"យើងគួរសម្លាប់អ្នកណាមុនល្អ?ឯងមុនល្អទេ ជេមមី ណាយ"
ផាំងង!
"អ្ហា៎"សម្លេងដែលស្រែកទ្បើងដោយការឈឺចាប់ឮទ្បើង
"ឯងនិងហើយដែលត្រូវងាប់មុននោះ"ប៉នដែលលេចមានវត្តមានមកពីណាមិនដឹងបាញ់ដៃរបស់ស្ទេវេនជ្រុះកាំភ្លើងចេញពីដៃ
"អាច្រៃឯងមកបានយ៉ាងម៉េច"ស្ទេវេនស្រែកសួរប៉នទាំងដៃកំពុងខ្ទប់របួសមិននឹកស្មានថាប៉នអាចនិងមកទីនេះបាន
"មកបានយ៉ាងម៉េចឯងមិនបាច់ចង់ដឹង ដឹងត្រឹមថាថ្ងៃនេះសាកសពឯងងាប់មិនស្អាតមិនខាន"ប៉នដើរមកជិតជេមហើយកូនចៅគេក៏ចូលមកលោមព័ទ្ធកូនចៅរបស់ស្ទេវេនទាំងអស់ កូនចៅជេមនិងខតធីសឃើញបែបនោះក៏អោនរើសកាំភ្លើងភ្ជង់ទៅកាន់កូនចៅស្ទេវេនដូចគ្នា
"ប៉ន ម៉េចក៏ឯងដឹងថាយើងនៅទីនេះ?"ជេមអត់ឆ្ងល់មិនបាន ព្រោះពេលគេមកទីនេះគេមិនប្រាប់ប៉នអោយដឹងសូម្បីបន្តិច
"កូនចៅជំនិតឯងរាយការណ៍ប្រាប់យើងមុន ឯងនេះណា៎ចិត្តឆៅមិនប្តូរ"ប៉នបន្ទោសតិចៗតែក្នុងចិត្តគេក៏បារម្ភពីជេមដូចគ្នា
"អរគុណឯងហើយដែលមកជួយយើង"
"គ្មានអ្វីធំដុំ ក្រែងជាមិត្តនិងគ្នាមិនអញ្ជឹង"ប៉នញាក់ស្មាតបហើយក៏ងាកទៅចាប់អារម្មណ៍ស្ទេវេនដែលព្យាយាមងើបឈរយ៉ាងពិបាក
"ឯងចង់ធ្វើស្អីវា ក៏តាមចិត្ត"ប៉នងាកមកប្រាប់ជេមដូចជាដឹងចិត្តរួចអោនរើសកាំភ្លើងអោយទៅជេម ជេមយកកាំភ្លើងពីដៃមិត្តតែក៏ប្តូរយកទៅសៀតនិងចង្កេះខ្លួនវិញ រួចដើរចូលទៅរកស្ទេវេនទាំងកែវភ្នែកគុំគួន
ដឹប..មួយដៃចំថ្គាមខាងឆ្វេងធ្វើអោយស្ទេវេនដួលទៅលើដីម្តងទៀតជេមចូលទៅក្របួចកអាវរបស់អ្នកម្ខាងទៀតហើយដាល់យកៗមិនឈប់ រួចក៏ដកកាំភ្លើងពីចង្កេះតម្រង់ទៅរកស្ទេវេន
"កុំសម្លាប់យើង សុំអង្វរ"
"ពេលដែលឯងធ្វើរឿងអាក្រក់គ្រប់យ៉ាងហេតុអីក៏មិនគិតពីភាពលំបាកពេលក្រោយ ឯងគិតថាអង្វរយើងហើយយើងនិងអត់អោនអោយឯងមែនទេ"
"យើងសុំទោសឯងពិតមែន លើកលែងអោយយើងទៅ"ស្ទេវេនលើកដៃសំពះយ៉ាងញ័រដៃ
"លើកលែងអោយឯងហើយ គ្រប់យ៉ាងនិងត្រទ្បប់មកដូចដើមទេ?ហ្វូតនិងវិលមកស្រទ្បាញ់យើងវិញទេ?"រាងក្រាស់ស្រែកគំហកសួរ កែវភ្នែកប្រែពណ៍ជាក្រហមដោយសារកំហឹងនិងប្រឹងទប់ទឹកភ្នែក រំលឹកដល់ហ្វូតពេលណាបេះដូងគេឈឺសឹងតែដកដង្ហើមលែងកើតទៅហើយ
ផាំង..ផាំង..ផាំង បីគ្រាប់ផ្ទួនគ្នាស្ទេវេនប្រកាច់ស្លាប់យ៉ាងវេទនា តែជេមហាក់ដូចជាមិនពេញចិត្តនោះទេគេចង់តែយកសាពសពវាទៅចញ្ជ្រាំអោយខ្ទេចហើយបោះអោយសត្វសុីទើបវាសាកសមនិងទំហំចិត្តស្អប់របស់គេ
"ត្រទ្បប់ទៅវិញទៅ"ប៉នដើរមកគោះស្មារជេមពីក្រោយ មើលទៅរាងកាយជេមរឹងមាំតែផ្លូវចិត្តរបស់គេមិនបានរឹងមាំទៅជាមួយនោះទេ ប៉នមើលដឹង
"យើងទៅតាមរកហ្វូតបន្ត"ជេមប្រកែក
"ឯងទៅសម្រាកសិនទៅ ចាំយើងអោយកូនចៅយើងជួយតាមរក"
"ទេ! យើងតាមរកប្រពន្ធយើងដោយផ្ទាល់"
"ឯងស្តាប់តាមយើងខ្លះមិនបានទេឬយ៉ាងម៉េច?មើលសភាពខ្លួនឯងទៅឬឯងចង់ងាប់មុនបានឃើញមុខប្រពន្ធ?"ប៉នតម្លើងសរសៃកដាក់មិត្តដែលនិយាយមិនដែលស្តាប់គ្នា ចំណែកឯខតធីសដែលឈរមើលពីជ្រុងម្ខាងក៏មិននិយាយអ្វីក្នុងចិត្តចង់ប្រាប់ទៅជេមថាហ្វូតកំពុងនៅជាមួយគេតែចិត្តមួយទៀតមិនចង់ព្រោះគិតថាហ្វូតឈឺចាប់វេទនាមកគ្រប់គ្រាន់ហើយទើបសម្រេចចិត្តបោះជំហានដើរចេញទៅ
១ខែក្រោយមក
មួយខែមកនេះហ្វូតស្នាក់នៅផ្ទះលំហែរបស់ទ្បឺវីសជាបណ្តោសអាសន្តសិន គេក៏ចង់ត្រទ្បប់ទៅប្រទេសថៃវិញដូចគ្នាតែគិតថាបើខ្លួនទៅទាំងសភាពបែបនេះគេគ្មានពាក្យអ្វីទៅនិយាយបកស្រាយប្រាប់មីងអូនិងប្អូនស្រីគេនោះទេហើយអ្វីដែលសំខាន់លិខិតឆ្លងដែនរបស់គេនៅក្នុងដៃជេមដូចគ្នា
"ហ្វូតមិនគិតចង់ទៅជួបជេមទេហេស៎"ខតធីសមិនចង់រំលឹកឈ្មោះជេមអោយហ្វូតឮតែគេតឹងទ្រូងជំនួសហ្វូតនិងជេមស្ទើរស្លាប់ទៅហើយ ទោះគេស្រទ្បាញ់ហ្វូតតែនោះគ្រាន់តែជារឿងកាលពីមុនពេលនេះគេចាត់ទុកហ្វូតដូចជាប្អូនប្រុសគេម្នាក់ប៉ុណ្ណោះ
"ខ្ញុំមិនចង់នាំខ្លួនឯងដើរចូលទៅរកនរកម្តងទៀត"ហ្វូតនិយាយទាំងមុខស្ងួត
"តែជេមគេដឹងខ្លួនខុសហើយបងគិតថាហ្វូត...."ខតធីសនិយាយមិនទាន់ចប់ផងហ្វូតក៏លូកមាត់កាត់
"ដឹងខ្លួនខុសហើយអាចជួសសងការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្ញុំបានទេ...ហុឹក...បេះដូងខ្ញុំនៅចាំវានៅទ្បើយ...ហុឹក..វាឈឺខ្លាំងណាស់បងខតធីស"ហ្វូតរៀបរាប់ទាំងទឹកភ្នែក របួសកាយនិងចិត្តគេមិនទាន់រលប់នោះទេ តើអោយគេលើកលែងទោសអោយជេមបានដោយរបៀបណា?ចង់អោយគេវិលទៅរកការឈឺចាប់ទាំងអស់នោះវិញឬ?មិនអាចទៅរួចទេគេគ្មានថ្ងៃដើរបកក្រោយជាដាច់ខាត ទោះជាបេះដូងនៅត្រូវការគេខ្លាំងប៉ុណ្ណាក៏ដោយ
"បងតាមហ្វូត បងមិនបង្ខំហ្វូតទៀតនោះទេ"ខតធីសលួងលោមរាងតូចទាំងអារម្មណ៍ដឹងខុសមិនគួរណាធ្លោយមាត់រំលឹកឈ្មោះជេមអោយហ្វូតឮទាល់តែសោះ"ឯងផឹកយកងាប់យករស់ទៅណា"ជុងត្អូញទ្បើងពេលឃើញជេមលើកអកស្រាដាច់អស់ជាច្រើនដបផឹកដូចមិនដែលបានផឹក
"កុំមកចេះរឿងយើង"
"ហ្វូតរត់ចោលមិនខុសអោយសមមុខ"ដាំងដែលអង្គុយជិតជុងលួចដៀមដាមទៅជេមតែត្រូវជុងយកដៃទៅបិតមាត់មិនអោយនិយាយត
"ដាំងមានដឹងថាហ្វូតនៅកន្លែងណាឬអត់ បើដឹងជួយប្រាប់វាផងក្រែងវាឈប់ឆ្គួតតទៅទៀត"ប៉នទើសភ្នែកនិងជេមខ្លាំងមែនទែនគ្រាន់តែប្រពន្ធរត់ចោលសោះធ្វើដូចពិភពលោករលំរលាយ នេះឬជីវិតអ្នកមានស្នេហា គួរអោយខ្លាច
"ទុកអោយឆ្គួតខ្លះទៅគិតថាខ្ញុំខ្វល់មែន..ឆឹស"ដាំងងើបដើរចេញប្រុយខ្ជិលនៅតាប៉ែច្រើន ពេលគេនៅជិតមិនគិតថែទេពេលគេរត់ចោលមកធ្វើឯងជិតឆ្គួតអីណា...ជ្រេញTo be continued
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit