ភាគ១១

1.6K 116 6
                                    

រាងតូចដើរចេញពីបន្ទប់ទឹកមកវិញដោយយកអាវឃ្លុំរបស់ជេមមកពាក់រួចក៏ដើរទៅរើសខោអាវរបស់ខ្លួននៅជិតគ្រែដើម្បីយកមកពាក់វិញប៉ុន្តែត្រូវអស់សង្ឃឹមភ្លាមដោយសារតែខោអាវរបស់គេពេលនេះគឺរហែកសឹងតែគ្រប់កន្លែងទៅហើយដោយសារតែស្នាដៃអ្នកខ្លះកាលពីព្រឹកមិញ
"ហើុយ...បានអីពាក់ទៅ"ហ្វូតអេះក្បាលខ្លួនឯងតិចៗហើយក៏ងាកឆ្វេងស្តាំក៏ឃើញទូរខោអាវរបស់ម្ចាស់បន្ទប់រួចក៏ដើរទៅបើកមើល
"គេមិនថាអីទេដឹង"ហ្វូតសម្លឹងមើលខោអាវខាងក្នុងទូរដែរសុទ្ធសឹងតែខោអាវធ្វើការទាំងអស់ហើយក៏យកដៃស្រទ្បូនវែករកអាវដើម្បីពាក់
"មួយនេះគ្រាន់បើបន្តិច"ហ្វូតយកអាវពណ៍សដៃវែងសាច់ក្រណាត់ទន់ៗយកមកពាក់និងខ្លួនដោយសារតែហ្វូតមានមាឌតូចជាងជេមនោះធ្វើអោយហ្វូតដូចកំពុងពាក់រូបអញ្ចឹង
"គ្មានខោណាត្រូវអញ្ចឹង?បានអីស្លៀកទៅ"ហ្វូតចាប់ផ្តើមគិតម្តងទៀតព្រោះខោរបស់ជេមសុទ្ធតែធំៗជាងខ្លួន
"សំណាងហើយមិនរហែក"ហ្វូតដើរទៅរើសខោក្នុងខ្លួនយកមកមើលសភាពនៅដូចដើមហើយក៏ចាប់ផ្តើមយកទៅស្លៀកព្រោះគេពិតជាគ្មានជម្រើសពិតមែន
"ហ្វូតអើយយ ត្រូវធ្វើបែបណាបន្តទៅ"ហ្វូតដើរទៅរកទ្វារបន្ទប់ក្នុងគោលបំណងដើម្បីចេញទៅខាងក្រៅប៉ុន្តែត្រូវបានគេចាក់សោរដដែរ ទើបបានតែមកអង្គុយនៅលើសូហ្វាទាំងមុខជូរ
"ឃ្លាន"មាត់តូចរអ៊ូតិចៗព្រមទាំងយកដៃអង្អែលពោះខ្លួនបណ្តើរ មិនអោយឃ្លានយ៉ាងម៉េចបើគេគ្មានអីចូលពោះតាំងពីយប់មិញម្លេះព្រឹកទ្បើងក៏ត្រូវជេមធ្វើបាបទៀតចំណែកពេលនេះក៏ល្ងាចទៅហើយជេមមីណាយចង់បង្អត់បាយគេអោយស្លាប់មែនទេ
ក្រឹក...
សម្លេងគន្លឹះទ្វារបើកចូលមកហ្វូតក៏ប្រញាប់ងាកទៅមើលភ្លាមដោយឃើញវត្តមានរបស់លីនណាដើរចូលមកដែរមានថាសអាហារនៅក្នុងដៃ
"បងលីនណា!"ហ្វូតញញឹមហៅឈ្មោះលីនណាយ៉ាងសប្បាយចិត្ត លីនណាក៏ញញឹមតបហើយក៏ដាក់ថាសអាហារលើតិក្បែរនោះ
"អ្នកប្រុស!ខ្ញុំលើកអាហារមកអោយ"
"បងលីនណាហេតុអីក៏នៅហៅខ្ញុំថាអ្នកប្រុសទៀត ក្រែងពីមុនបងយល់ព្រមហៅខ្ញុំហ្វូតហើយតើ"រាងតូចបោះជំហានទៅជិតតុអាហារព្រមទាំងសួរទៅកាន់លីនណាទាំងឆ្ងល់
"ហៅធម្មតាមិនបានទេអ្នកប្រុសព្រោះចៅហ្វាយ.. អឺ"លីនណាអាក់បន្តិចហ្វូតក៏ប្រញាប់សួរ
"ចៅហ្វាយបងយ៉ាងម៉េច?"
"គឺ..ចៅហ្វាយមិនដែរយកអ្នកណាមកបន្ទប់ផ្ទាល់ខ្លួនគាត់ពីមុនមកទេអញ្ជឹងហើយអ្នកប្រុសប្រាកដជាមនុស្សសំខាន់មិនខាន"
"ហាស៌...មនុស្សសំខាន់អីទៅខ្ញុំមិនមែនទេ"មនុស្សសំខាន់អីធ្វើបាបគេសឹងតែដាច់ខ្យល់ទៅហើយនោះ
"សម្រេចថាខ្ញុំនិងហៅអ្នកប្រុសមិនអាចហៅថាហ្វូតធម្មតាបានទេ"
"បងលីនណា!!!"ហ្វូងធ្វើមិចមិនពេញចិត្តភ្លាមនៅពេលដែលលីនណាមិនព្រមហៅគេតាមបែបធម្មតា
"ចាស៎អ្នកប្រុសមានការអីមែនទេ"
"ឈប់និយាយជាមួយបងហើយ"រាងតូចង៉ក់ងរមួយរំពេចហើយក៏ដើរទៅទាញកៅអ៊ីដើម្បីញុំាអាហារដែលលីនណាលើកមកអោយ
បន្ទាប់ពីញុំាអាហាររួចរាល់ហ្វូតក៏ងាកទៅនិយាយជាមួយលីនណាភ្លាម
"បងលីនណាខ្ញុំចង់ចេញទៅបន្ទប់ខ្ញុំវិញ"
"គ្មានការអនុញាត្តិពីចៅហ្វាយអ្នកប្រុសមិនអាចចេញទៅណាបានទេ"
"គេប្រុងទុកខ្ញុំនៅក្នុងនេះរហូតមែនទេ"
"អ្នកប្រុសខ្ញុំសុំលើកថាសអាហារទៅទុកវិញហើយ"លីនណាលើកថាសអាហារដើរចេញទៅហ្វូតក៏ដើរទៅតាម
"បងកុំទុកខ្ញុំចោលតែម្នាក់ឯងបានទេ"រាងតូចនិយាយតែលីនណាមិនសូម្បីតែងាកក្រោយមកមើលព្រោះហ្វូតពេលនេះគួរអោយអាណិតណាស់នាងខ្លាចតែនាងគ្រប់គ្រងខ្លួនឯងមិនបាននាំហ្វូតរត់បាត់នោះទេ តែបើបែបនោះមែននោះនាងប្រាកដជាបានស្គាល់រស់ជាតិដេកក្នុងក្តារមឈូសជាមិនខាន។
ហ្វូតដើរបកក្រោយវិញទាំងអស់សង្ឃឹមអម្បិញមិញពេលមានលីនណានៅជាមួយគេមិនសូវជាមានអារម្មណ៍ឯកការនោះទេតែពេលនេះគេដូចជាមានអារម្មណ៍តែលតោលដូចនៅភពផ្សេងមួយទៀតអញ្ចឹង
ក្រឹក សម្លេងទ្វារបើកទ្បើងសារជាថ្មីហ្វូតក៏ងាកទៅញញឹមដាក់យ៉ាងសប្បាយចិត្តព្រោះគិតថាជាលីនណាជាអ្នកចូលមក ប៉ុន្តែនៅពេលឃើញថាមិនមែនជាលីនណាតែជាមនុស្សម្នាក់ដែលគេមិនចង់ឃើញស្នាមញញឹមក៏រសាយបាត់ពីមុខស្អាតភ្លាមដោយជំនួសដោយអារម្មណ៍ភ័យខ្លាចរសាត់ចូលមក
"អ្នកណាអោយឯងយកអាវយើងមកពាក់"ជេមសម្លឹងមើលហ្វូតពីក្បាលដល់ចុងជើងមិនព្រិចហាក់កំពុងតែត្រិះរិះ ហ្វូតក៏ប្រញាប់អោនមុខឆ្លើយមិនហ៊ានសម្លឹងមុខគេចំ
"គឺ..គឺខោអាវខ្ញុំរហែកអស់ហើយ"
"...."ជេមមិនតបតហើយដើរវាងរាងតូចចូលទៅអង្គុយលើតុធ្វើការគេជិតនោះចំណែកឯហ្វូតក៏ឈរបែបរិះគិត
(គួរចូលសួរគេឬអត់?)
"លោក...ពេលណាទើបលោកដោះលែងខ្ញុំ"ហ្វូតប្រមូលភាពក្លាហាននៅក្នុងខ្លួនហើយដើរទៅសួរគេនៅមុខតុធ្វើ្កការ
"មិនដឹង"ពីរម៉ាត់យ៉ាងខ្លីធ្វើអោយហ្វូតជំហរមាត់ធ្លុង
"ខ្ញុំពិតជាមិនយល់ពិតមែនហេតុអីក៏លោកឃុំខ្ញុំទុកទាំងដែរខ្ញុំបានប្រាប់ហើយថាខ្ញុំគ្មានទំនាក់ទំនងអីជាមួយបងខតធីស"គ្រាន់តែឮហ្វូតនិយាយដល់ឈ្មោះខតធីសភ្លាមរាងក្រាស់ក៏ក្តាប់ដៃណែនហ្វូតក៏បន្តនិយាយ
"ខ្មុំមិនដឹងថាលោកនិងបងខតធីសមានទំនាស់អីរវាងគ្នានោះទេតែហេតុអីចាំបាច់ទាញខ្ញុំមកពាក់ពន្ធ"
"ឈប់និយាយទៅ"ជេមស្រែកគំហកមួយទំហឹងចេញមកហ្វូតក៏ស្រក់ទឹកភ្នែកចេញមកភ្លាម
"ខ្ញុំនិយាយការពិតមិនបានមែនទេ..ហុឹក..ការពិតបងខតធីសគឺជាមនុស្សល្អមានតែលោកទេដែលជាមនុស្សអាក្រក់ចូលចិត្តធ្វើបាបអ្នកដទៃ..ហុឹក"
"យើងប្រាប់អោយឈប់និយាយមិនឮទេហេស៎"រាងក្រាស់ស្ទុះទៅកញ្ឆក់ដៃកតូចមួយទំហឹងស្ទើរតែបាក់ហ្វូតក៏បានតែសម្រក់ទឹកភ្នែកចេញមកទាំងឈឺចាប់
"កុំអោយយើងឮឈ្មោះអាខតធីសចេញពីមាត់ឯងទៀតអោយសោះ"
"ហេតុអីខ្ញុំមិនអាច ខ្ញុំចង់និយាយពីឈ្មោះអ្នកណាក៏ជាសិទ្ធរបស់ខ្ញុំ..ហុឹក"រាងតូចប្រកែកធ្វើអោយជេមច្របាច់កដៃតូចកាន់តែខ្លាំង
"សិទ្ធរបស់ឯងវាអស់តាំងតែពីថ្ងៃដែលឯងឈានជើងចូលមកទីនេះម្លេះ"សម្លេងមាំនិយាយទ្បើងយ៉ាងផ្តាច់ការ
"ហ្វូតណាត់ថាវ៉ាត់ឯងត្រូវចាំ ឯងជាសម្បិត្តរបស់យើងបើគ្មានការអនុញាត្តពីយើងឯងគ្មានសិទ្ធិដើរចេញពីទីនេះសូម្បីតែមួយជំហ៊ាន បើឯងហ៊ានក៏សាកទៅ យើងនិងអោយឯងដឹងថាយើងអាចធ្វើស្អីបានខ្លះ"ប្រយោគគម្រាមឮចេញពីមាត់ក្រាស់យ៉ាងឈាមត្រជាក់ហ្វូតក៏យំចេញមកកាន់តែខ្លាំងព្រោះរាងតូចដឹងថាគេនិយាយចង់សំដៅទៅលើអ្វីបើហ្វូតហ៊ានតែលួចរត់ចេញនោះគេប្រាកដជាយកជីវិតគ្រួសារហ្វូតមិនបាន
"មនុស្សផ្តាច់ការ..ហុឹក..ខ្ញុំមិនមែនជារបស់លោក"
"ល្អ!មកសាកដេកថ្ងូរក្រោមទ្រូងយើងម្តងទៀតទៅ ឯងនិងលែងហ៊ានហារមាត់ប្រកែកបន្តទៀត"

To be continued

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now