បន្ទាប់ពីសង្គ្រាមស្នេហ៍បញ្ចប់រួចរាល់រាងក្រាស់ក៏បម្រាស់ខ្លួនដេកទៅម្ខាង ហ្វូតប្រឹងលើកដៃដែលគ្មានកម្លាំងរបស់ខ្លួនទៅទាញភួយដែលនៅជិតនោះដើម្បីបិទបាំងរាងកាយរបស់ខ្លួនរួចក៏ប្រែខ្លួនដេកបែរខ្នងដាក់ជេមសម្លឹងទៅជញ្ជាំងបន្ទប់ ទឹកភ្នែកក៏ស្រក់ចុះមកកាត់ថ្ពាល់មិនហ៊ានបំន្លឺសម្លេងយំរំខានដល់រាងក្រាស់ដែលដេកជិតនោះ ហ្វូតមិនដឹងថាពេលនេះគេស្ថិតក្នុងនាមជាអ្វីក្នុងខ្សែរភ្នែករបស់ជេមមីណាយនោះទេគ្រប់ទង្វើរបស់ជេមដែលធ្វើមកលើខ្លួនហាក់ចាត់ទុកគេគ្រាន់តែជារបស់លេងកំដរអារម្មណ៍តែប៉ុណ្ណោះ៕ ដៃមាំលើកមកដាក់លើស្មារបស់ហ្វូតតាមដោយរាងក្រាស់ខិតមកអោបពីក្រោយព្រមទាំងយកច្រមុះទៅស្រស់ក្លិនក្រអូបពីកញ្ជឹងករបស់រាងតូចយ៉ាងញៀនញាម
"យំហេស៎"ជេមអោនទៅសួរជិតត្រចៀករបស់ហ្វូតព្រោះតែគេឃើញស្មាររបស់ហ្វូតញ័រដោយសារប្រឹងមិនអោយឮសម្លេងយំចេញមកក្រៅ
"ហុឹក..."គ្រាន់តែឮរាងក្រាស់សួរភ្លាមហ្វូតក៏ទប់សម្លេងយំខ្លួនលែងជាប់ ជេមក៏យកដៃទៅចាប់ចុងចង្ការរបស់ហ្វូតដើម្បីអោយបែរមកប្រឈមមុខដាក់ខ្លួន កែវភ្នែកស្អាតដែលដាមទៅដោយទឹកភ្នែកក៏សម្លឹងមុខជេមយ៉ាងគូរអោយអាណិត
"ហ្វូត ណាត់ថាវ៉ាត់ដឹងទេរាល់ពេលដែលឯងយំ កែវភ្នែកមួយគូររបស់ឯងគឺពិតជាស្រស់ស្អាតខ្លាំងណាស់់"រាងក្រាស់និយាយព្រមទាំងយកដៃទៅអង្អែលថ្ពាល់ដែលដាមពោរពេញទៅដោយទឹកភ្នែករបស់រាងតូចថ្នមៗ
"ដោះលែងខ្ញុំទៅ ខ្ញុំសូមអង្វរ...ហុឹក"ហ្វូតនិយាយទាំងញ័រមាត់ទឹកភ្នែកក៏ហូរមកមិនដាច់លើថ្ពាល់រលោងស្អាតព្យាយាមអង្វរអោយគេដោះលែងខ្លួន
"គ្មានផ្លូវជាដាច់ខាត ឯងត្រូវនៅទីនេះរហូតទៅ រហូតទាល់តែយើងធុញទ្រាន់និងឯង"ជេមមីណាយតបដោយសម្លេងត្រជាក់ធ្វើអោយអ្នកស្តាប់កាន់តែខ្លាចទ្បើង
"ពេលណាទើបលោកធុញទ្រាន់និងខ្ញុំទៅ"ហ្វូតព្យាយាមសួរទាំងខ្លាច
"១ជីវិត"ជេមមីណាយ
"ហុឹក..."រាងតូចឮបែបនោះក៏សម្រក់ទឹកភ្នែកដោយការអស់សង្ឃឹម ១ជីវិត?អោយគេស្លាប់មិនល្អជាងទេហេស៎?
រាងក្រាស់ទ្បើងទ្រោបលើហ្វូតសារជាថ្មីរួចក៏អោនទៅថើបបបូរមាត់ហ្វូតមិនរបេះ សង្រ្គាមស្នេហ៍ក៏ឆេះទ្បើងម្តងទៀតដែលមិនដឹងពេលណាទើបបញ្ចប់នោះទេ។ព្រឹកទ្បើង
ទម្រាំតែជេមព្រមឈប់នោះក៏ស្ទើរតែព្រឹកទៅហើយពួកគេទាំង២ក៏សង្ងំដេកយកកម្លាំងរាងខ្លួន បន្តិចក្រោយមកជេមក៏ងើបរៀបចំខ្លួនហើយដើរចេញទៅបាត់ហ្វូតបានតែបើកភ្នែកមើលទៅគេដើរចេញទៅមិនហ៊ាននិយាយអីមួយម៉ាត់រួចក៏ប្រឹងច្រត់ដៃងើបអង្គុយផ្អែកខ្នងទៅក្បាលគ្រែយ៉ាងលំបាកដោយសារតែឈឺចាប់ពេញខ្លួន
"វាយយយ ស្លាប់ហើយអ្នកប្រុសហ្វូត"លីនណាដែលទើបតែដើរចូលមកនោះស្រែកបើកភ្នែកធំៗមើលទៅហ្វូតព្រោះពេលនេះហ្វូតមានសភាពពិបាកមើលខ្លាំងណាស់ បបូរមាត់ហើមតិចៗ ចំណែកឯខ្លួនក៏សុតតែស្នាមជាំក្រហមនេះបើអ្នកមិនដឹងរឿងប្រាកដជាគិតថាហ្វូតត្រូវគេវៃមិនខាន
"អ្នកប្រុសមានកើតអីធ្ងន់ធ្ងរទេ"លីនណាប្រញាប់រត់ទៅជិតហើយសួរដោយការបារម្ភ ហ្វូតក្រវីក្បាលតិចៗមិនឆ្លើយតបដូចជាមនុស្សដែលគ្មានព្រលឹងក្នុងខ្លួន
"ពុទ្ធោ ចាំខ្ញុំជូតខ្លួននិងលាបថ្នាំអោយអ្នកប្រុសណា"លីនណានិយាយចប់ក៏ដើរញាប់ជើងទៅបន្ទប់ទឹកដើម្បីយកកន្សែងមកជូតខ្លួនអោយហ្វូតមិនចាំយូរ
....
បន្ទាប់ពីជូតខ្លួននិងលាបថ្នាំរួចរាល់លីនណាក៏យកសម្លៀកបំពាក់មកអោយហ្វូតរួចក៏នាំហ្វូតទៅអង្គុយលើតុអាហារ ប៉ុន្តែចម្លែកថ្ងៃនេះហ្វូតមិននិយាយច្រើនដូចរាល់ដងនោះទេមុខដែលធ្លាប់តែស្រស់បោះក៏ក្លាយជាស្រពោនលីនណាឃើញបែបនោះក៏មានអារម្មណ៍មិនស្រួលចិត្តទ្បើងទើបព្យាយាមនិយាយលួងលោម
"អ្នកប្រុសកុំពិបាកចិត្តអី អោយខ្ញុំសុំទោសណាដែលធ្វើអោយអ្នកប្រុសពិបាក"
"បងមិនបានខុស បងកុំសុំទោសខ្ញុំអី"ហ្វូតងាកទៅមើលមុខលីនណាព្រមទាំងនិយាយខ្សោយៗចេញមក
"អ្នកប្រុសញុាំបាយទៅនិងអាលមានកម្លាំងមកវិញ"រាងតូចសម្លឹងមើលអាហារចំពោះមុខដែលសុតតែជាអាហារឆ្ងាញ់ៗដែលចម្អិនទ្បើងដោយចុងភៅល្បីៗតែហ្វូតហាក់មិនមានអារម្មណ៍ថាឃ្លានទាល់តែសោះ
តុក..តុក..តុក សម្លេងគោះទ្វារឮទ្បើងតាមដោយរាងកាយខ្ពស់ស្រទ្បះរបស់ទ្បឺវីសដើរចូលមករកហ្វូតនៅតុអាហារ
"ចៅហ្វាយអនុញាត្តិអោយអ្នកប្រុសទាក់ទងទៅអ្នកប្រុសដាំងនិងគ្រួសារនៅប្រទេសថៃបាទ"គ្រាន់តែឮទ្បឺវីសនិយាយចប់ភ្លាមមុខដែលស្រពោនក៏ប្រែរក្លាយទៅជាស្រស់ថ្លាទ្បើងមុននិងញញឹមសួរទៅអ្នកកម្លោះបញ្ជាក់
"ពិតមែនហេស៎?"
"បាទអ្នកប្រុស តែចៅហ្វាយផ្តាំថាមិនអោយអ្នកណាដឹងថាអ្នកប្រុសនៅទីណាដាច់ខាត"ទ្បឺវីាយកទូរស័ព្ទរបស់ហ្វូតដែលបានដកទុកយកទៅដាក់ជិតដៃតូច ហ្វូតក៏ប្រញាប់កាន់យកមកមើលរួចក៏ងាកទៅអរគុណទ្បឺវីស
"អរគុណ"To be continued
អ្នកណាថាជេមមីណាយអាក្រក់ចេញមុខភ្លាម🤨
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit