"ហ្វ..ហ្វូត"ជេមញ័រមាត់ពេលឃើញមុខមនុស្សដែលខ្លួនស្រទ្បាញ់ពេញៗភ្នែកយ៉ាងនឹកស្មានមិនដល់ ១ឆ្នាំហើយដែលមិនបានឃើញផ្ទៃមុខស្អាតគេសឹងតែស្ទុះចូលទៅអោបភ្លាមៗតាមចិត្តនឹកតែមិនអាចព្រោះខ្លាចថារាងតូចនិងរត់ចេញពីគេម្តងទៀត
"ចូលរួមអបអរផងចៅហ្វាយ"ទ្បឺវីសញញឹមរំភើបជំនួស ចាប់តាំងពីថ្ងៃដែលហ្វូតបាត់ខ្លួនទៅគ្មានមួយថ្ងៃណាដែលចៅហ្វាយគេសប្បាយចិត្តនោះទេពេលនេះរកឃើញហ្វូតមកវិញសង្ឃឹមថាអ្វីៗនិងល្អប្រសើរទៅចុះ"អា៎ហត់ខ្លាំងណាស់"លីនណាប្រាស់ខ្លួនដេកទៅលើសាទ្បុងបន្ទាប់ពីមកពីដើរលេងវិញ ហ្វូតក្រវីក្បាលហួសចិត្ត
"តែសប្បាយណាស់ ឆ្នាំក្រោយទៅទៀតណា៎អ្នកប្រុស"លីនណា
"ប្រាកដជាបាន"ថារួចហ្វូតដើរចូលបន្ទប់ដើម្បីផ្លាស់ខោអាវ សុខៗរឿងរ៉ាវល្អគ្រប់យ៉ាងរវាងជេមនិងគេហោះចូលខួរក្បាលបេះដូងចាប់ផ្តើមឈឺ ទឹកភ្នែកក៏ស្រក់ចុះមក គេនៅនឹកជេម នឹកសឹងតែដាច់ខ្យល់ទៅហើយទោះជាខ្លួនប្រឹងបំភ្លេចគេចេញពីខួរក្បាលយ៉ាងណាក៏ដោយក៏មិនអាចបំភ្លេចគេបាន តែពេលនឹករាល់ទង្វើអាក្រក់ផ្តាច់ការដែលជេមធ្វើមកលើខ្លួនហ្វូតកាន់តែឈឺចាប់លើសដើមបើពេលនោះជេមជ្រើសជឿគេតែបន្តិចរឿងរ៉ាវក៏មិនដល់ថ្នាក់នេះដែល
"ខ្ញុំនឹកលោកមនុស្សអាក្រក់..ហុឹក""ចៅហ្វាយ ចូលទៅឥទ្បូវទេ"ទ្បឺវីសចតទ្បាននៅជិតផ្ទះហ្វូតមួយសន្ទុះបន្ទាប់ពីលួចបើកតាមពីក្រោយលីនណានិងហ្វូតពីកន្លែងបុណ្យណូអែលមក
"ឯងគិតថាហ្វូតនិងលើកលែងអោយយើងទេ?"ជេមមិនឆ្លើយតែបែរបាញ់សំណួរសួរទៅកាន់ទ្បឺវីសវិញ គេគ្មានមុខទៅជួបនិងហ្វូតនោះទេព្រោះគេធ្វើខុសធ្ងន់ណាស់ដាក់រាងតូច
"រឿងនេះខ្ញុំមិនដឹងទេចៅហ្វាយ តែចៅហ្វាយសាកសិនទៅទើបដឹង"ទីង...ទីង....ទីង
ហ្វូតដែលដើរចេញពីបន្ទប់ងាកទៅសម្លឹងទ្វារផ្ទះដែលកំពុងមានអ្នកណាចុចកណ្តឹងពីខាងក្រៅ ហ្វូតជ្រួញចញ្ចើមបន្តិចតែគិតថាជាខតធីសទើបដើរទៅបើកមិនចាំយូរ ទ្វារបើកសង្សឹមបង្ហាញវត្តមានមនុស្សចំពោះមុខហ្វូតស្វាងដូចគេទះ គេស្រវាងភ្នែកទេដឹង ម៉េចក៏អាចទៅរួចនោះហេតុអ្វីក៏គេដឹងថាខ្លួននៅទីនេះ ហ្វូតគាំងមួយសន្ទុះពេលដែលដឹងស្មារតីទ្បើងវិញក៏ប្រញាប់ទាញទ្វារបិតវិញតែត្រូវដៃអ្នកម្ខាងទៀតទប់ជាប់
"ហ្វូត...និយាយគ្នាសិនបានទេ"
"លោកជាអ្នកណាចេញទៅ"ហ្វូតនៅតែព្យាយាមរុញទ្វារបិតជេមប្រឹងទប់ដូចគ្នា តែដោយសារតែកម្លាំងហ្វូតតិចជាងទើបមិនអាចឈ្នះអ្នកម្ខាងទៀតបាន រាងក្រាស់របស់ជេមចូលទៅក្នុងផ្ទះបានសម្រេចហើយដើរទៅរកហ្វូត ជើងតូចរបស់ហ្វូតប្រឹងដើរថយទៅក្រោយទឹកភ្នែកក៏ស្រក់ចុះមកម្តងទៀត
"ចេញទៅ បើមិនអញ្ជឹងទេខ្ញុំប្តឹងប៉ូលីសណា៎"
"ហ្វូត បងសុំទោស"ជេមចាប់ដៃហ្វូតមកកាន់តែហ្វូតដកដៃចេញមកវិញដូចជាស្អប់មិនចង់អោយប៉ះ ជេមរាងស្រងាកចិត្តបន្តិចតែក៏មិនបោះបង់
"កុំមកប៉ះខ្ញុំ...ហុឹក..ចេញទៅ"ហ្វូតលើកដៃចង្អុលទៅទ្វារបំណងចង់ដេញគេចេញតែជេមមិនស្តាប់នៅតែដើរចូលទៅរកមិនឈប់
"ហ្វូតសុំអង្វរលើកលែងអោយបងបានទេ បងសន្យាបងមិនធ្វើបែបនោះទៀតទេ"
"អត់ទេ...ខ្ញុំគ្មានថ្ងៃលើកលែងអោយលោកជាដាច់ខាតចេញទៅ..ហុឹក..មនុស្សអាក្រក់..ខ្ញុំស្អប់លោក"ហ្វូតមិនស្តាប់នៅតែដេញរាងក្រាស់ចេញមិនឈប់ សុំអោយគេលើកលែងអោយងាយៗបែបនេះឬ ចុះពេលដែលគេអង្វរអោយស្តាប់ហេតុផលនិងជឿទុកចិត្តលើគេតើជេមព្រមស្តាប់គេឬអត់
"ធ្វើបែបណាទើបអូនព្រមលើកលែងអោយបងហ្វូត?"
"លោកអាចធ្វើបានទេ?"ហ្វូតគ្រវាសទឹកភ្នែកចេញពីថ្ពាល់ហើយមើលទៅមុខជេមបែបប្រាកដប្រជា រាងក្រាស់ឮបែបនោះក៏ញញឹមទាំងមានសង្ឃឹមទ្បើង
"បាន បានគ្រប់យ៉ាងអោយតែអូនព្រមលើកលែងអោយបង"
"ល្អបើអញ្ជឹងកុំមកបង្ហាញមុខអោយខ្ញុំឃើញទៀតអោយសោះហើយខ្ញុំនិងលើកលែងអោយលោក"ហ្វូតនិយាយចប់ប្រយោគជេមក៏គាំងនិយាយមិនចេញ ហ្វូតពិតជាស្អប់គេពិតមែនឬ?To be continued
គួរលួងហ្វូតហ្វូតបែបម៉េចទើបឈប់ខឹងណ៎🤔⁉️
Vote អត់ទាន់គ្រប់តាមលក្ខខណ្ឌទេអញ្ជឹងថ្ងៃនេះផុសតែមួយភាគទេ😭
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit