ភាគ៦

832 80 4
                                    

"ខ្ញុំប្រាប់ហើយថាខ្ញុំមិនដឹង..ហុឹក..ខ្ញុំឈឺ"ហ្វូតប្រកែកហើយព្យាយាមយកដៃមាំចេញពីមុខខ្លួនតែមិនបានសម្រេច
"ល្អ!និយាយស្រួលៗមិនចង់មែនទេ ទ្បឺវីសចាត់ការទៅ"ជេមចេញបញ្ជាកំណាចភ្លាមទ្បឺវីសក៏ចូលមកមិនចាំយូរធ្វើអោយហ្វូតចាប់ផ្តើមភ័យស្លន់ស្លោភ្លាម
"ចង់ធ្វើអី...លែងខ្ញុំណា..ហុឹក..លែង"រាងតូចរើបម្រាស់ខ្លាំងៗចេញពីការចាប់របស់ទ្បឺវីសដែលកំពុងតែយកខ្សែរមកចងកដៃរបស់ហ្វូតរួចក៏ព្យួរដៃទៅលើដូចជាអ្នកទោស
"យើងសួរឯងម្តងទៀតខតធីសជាអ្នកប្រើឯងមកមែនទេ"
"ប្រាប់ហើយថាមិនមែន..ខ្ញុំមករកមិត្តខ្ញុំបងខតធីសគ្រាន់តែជូនមក"ហ្វូតប្រាប់ទៅអ្នកកម្លោះទាំងសម្លេងញ័រប៉ុន្តែជេមហាក់ដូចជាមិនស្តាប់បែរជាងាកទៅសម្លឹងទៅទ្បឺវីសដែលជាជំនិតខ្លួនជំនួសវិញ ចំណែកឯទ្បឺវីសដូចជាដឹងចិត្តចៅហ្វាយខ្លួនថាចង់ធ្វើអីរួចក៏ដើរទៅយករំពាត់ខ្សែតីមកកាន់និងដៃហើយក៏...
ឆ្វាច់!!
"អ្ហា៎..."សម្លេងរបស់ហ្វូតស្រែកដោយការឈឺចាប់ពេលដែលត្រូវខ្សែរតីវាត់មកលើផែនខ្នងរបស់ខ្លួន
"ឯងឆាប់សារភាពប្រាប់ចៅហ្វាយទៅបើមិនចង់ត្រូវខ្លាំងជាងនេះ"ទ្បឺវីសនិយាយតឿន
"ហុឺ..ខ្ញុំមិនបានត្រូវជាអីនិងគ្នាទេ..ហុឺ"ហ្វូតក្រវីក្បាលយំចេញមកយ៉ាងគួរអោយអាណិតប៉ុន្តែមនុស្សកំណាចមិនខ្ចីខ្វល់សូមបីបន្តិច
ឆ្វាច់ៗៗ ទ្បឺវីសនៅតែបន្តវាត់ខ្សែរតីទៅលើខ្លួនរបស់ហ្វូតរហូតទាល់តែមានឈាមជ្រាបចេញតាមអាវចេញមកក្រៅរាងតូចឈឺខ្លាំងរហូតបបូរមាត់ក្លាយជាស្លេកគ្មានឈាមរួចក៏បិតភ្នែកសន្សឹមៗសន្លប់បាត់ស្មារតីដោយសារតែមិនអាចទប់ទល់និងការឈឺចាប់បានតទៅទៀត
"ចៅហ្វាយក្មេងម្នាក់នេះសន្លប់បាត់ហើយ"ទ្បឺវីសដើរមកប្រាប់ចៅហ្វាយខ្លួនដែលកំពុងអង្គុយជក់បារីបង្ហុយផ្សែងធ្វើមិនដឹង
"យកទៅព្យាបាលទៅ យើងមិនចង់អោយងាប់លឿនពេកនោះទេវាមិនសប្បាយ"
"បាទចៅហ្វាយ"
"ចាត់ការពីការបាត់ខ្លួនរបស់ក្មេងនេះអោយស្អាត"ជេមចេញបញ្ជាបន្ថែមរួចក៏ងើបឈរដើរចេញពីបន្ទប់នោះបាត់ ចំណែកទ្បឺវីសក៏ប្រញាប់ទៅស្រាយចំណងពីដៃរបស់ហ្វូតហើយក៏លីហ្វូតដាក់លើស្មាទៅបន្ទប់អ្នកបម្រើដែលទំនេរមួយហើយក៏ហៅគ្រូពេទ្យមកព្យាបាលរបួសលើខ្នង បន្ទាប់ពីនោះគេក៏ចេញទៅចាត់ការរឿងដែលនៅសល់គឺ លុបកាម៉ារ៉ាសុវត្តិភាពនិងព្យួរឈ្មោះហ្វូតក្នុងបញ្ជីសាលា រឿងបែបនេះគ្មានអ្វីដែលម៉ាហ្វៀធ្វើមិនបាននោះទេ

រូបថតជាច្រើនត្រូវបានពង្រាយលើតុដោយសុទ្ធសឹងតែជារូបរបស់ហ្វូតនិងខតធីស ដែលនៅជាមួយគ្នាក្នុង ផ្សារទំនើប ពិធីជប់លៀងនិងចុងក្រោយគឺហ្វូតកំពុងនៅក្នុងទ្បានរបស់ខតធីសជិតកាសុីណូថែមទៀត ជីមមីណាយអង្គុយគិតម្តងទៀតទាំងពិចារណាកាលពីយប់មិញគេបានអោយកូនចៅរបស់គេសើុបពីប្រវត្តិរបស់ហ្វូត ក្នុងនោះហ្វូតគ្រាន់តែជាសិស្សអាហាររូបករណ៍ដែលទើបតែមករៀននៅអាមេរិកប៉ុណ្ណោះតែហេតុអីសុខៗក៏ទៅស្គាល់ខតធីស?ឬមួយហ្វូតនិយាយប្រាប់គេជាពាក្យពិតដែលពួកគេទាំងពីគ្រាន់តែស្គាល់គ្នាធម្មតា តើគេគួរជឿដែរទេ?
"មនុស្សដូចជាខតធីសទៅរាប់អានគ្នាជាមួយសិស្សអាហាររូបករណ៍?"ចញ្ចើមស្អាតជ្រួញចូលគ្នាបន្តិចហាក់ដូចមិនចង់ជឿ ខតធីសគេទំនេរដល់ថ្នាក់នេះ?
"ឬមួយក៏វាចាប់អារម្មណ៍លើក្មេងម្នាក់នេះ?"ខួរក្បាលវៃឆ្លាតរបស់ជេមក៏ចាប់បានចំណុចភ្លាមរួចក៏ភ្ញោចមាត់ញញឹមបែបអ្នកឈ្នះទ្បើង បើបែបនេះគេនិងធ្វើអោយគូរសត្រូវរបស់ខ្លួនក្អួតឈាមទាំងដុំៗមិនខាន។

"ម៉ាក់!មានឃើញហ្វូតទេ"ដាំងដែលទើបតែត្រទ្បប់មកពីកាសុីណូវិញបែរជាមិនឃើញវត្តមានរបស់មិត្តខ្លួនក៏ចាប់ផ្តើមបារម្ភទ្បើង
"ម៉ាក់មិនដឹងនោះទេម៉ាក់ទើបតែមកពីខាងក្រៅដូចគ្នា"
"ចុះហ្វូតគេទៅណាទៅ"ដាំង
"ខ្ញុំឃើញអ្នកប្រុសហ្វូតចេញទៅខាងក្រៅរាងយូរដែរហើយតែមិនដឹងថាគាត់ទៅណា"អ្នកបម្រើម្នាក់ចេញមុខនិយាយធ្វើអោយដាំងកាន់តែបារម្ភទ្បើង ទីក្រុងទ្បាវេហ្កាសមិនមែនចេះតែដើរផ្តេសផ្តាសបាននោះទេ
"ហ្វូតឯងទៅណាទៅ ទូរស័ព្ទក៏ខលមិនលើកដែរ"
"ម៉ាក់ថារងចាំបន្តិចទៀតសិនទៅ ក្រែងហ្វូតត្រទ្បប់មកវិញ"ម៉ាក់ដាំង
"តែខ្ញុំបារម្ភពីហ្វូតណាម៉ាក់"
"ម៉ាក់ដឹង ម៉ាក់ជឿថាហ្វូតប្រាកដជាមិនអី"

ព្រឹកទ្បើង
ពន្លឺព្រះអាទិត្យរះចាំងចូលមកក្នុងបង្អួចដាស់រាងតូចដែលកំពុងដេកផ្កាប់មុខនៅលើគ្រែអោយដឹងខ្លួនទ្បើងយ៉ាងពិបាក ទិដ្ឋភាពទាំងអស់កាលពីម្សិលមិញក៏រត់ចូលខួរក្បាលរបស់ខ្លួនយ៉ាងស្វ័យប្រវត្ត ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចេញមកដោយខាត់មិនបាន
"មីងអូ..ភូវីន..ហុឺជួយខ្ញុំផង.."ហ្វូតនិយាយខ្សាវៗចេញមកស្ទើរតែស្តាប់មិនបាន គេមិនដឹងថាថ្ងៃមុខគេនិងជួបរឿងអីខ្លះទេឬមួយក៏គេអាចនិងស្លាប់នៅទីនេះក៏ថាបាន ពេលនេះអ្នកដែលគេនឹកគិតដល់មុនគេគឺមីងអូ ភូវីននិងណេនសុីដែលកំពុងរងចាំគេនៅប្រទេសថៃបើពួកគេដឹងមិនដឹងជាបារម្មនិងគេប៉ុណ្ណានោះទេ។

To be continued

បើភាគនេះបាន20voteត្រឹមម៉ោង7យប់នេះមីនចេញអោយមួយភាគទៀត តែបើអត់បានទេជួបគ្នាថ្ងៃស្អែកដូចរាល់ដងណា៎🤗

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now