"ដាំងគេអាចខឹងនិងអូនទេ?"ហ្វូតខ្លាច ខ្លាចថាមិត្តខឹងនិងខ្លួន ខ្លាចថាគេនិងផ្តាច់ទំនាក់ទំនងជាមិត្តលែងរាប់អានគេបន្ត ដាំងគឺជាមិត្តតែម្នាក់ដែលគេមាននៅអាមេរិកនេះអំទ្បុងពេលនៅជាមួយគ្នាដាំងមើលថែរគេបានល្អណាស់ ហើយគេក៏ដឹងថារាល់ពាក្យដែលដាំងនិយាយមុននេះព្រោះតែដាំងបារម្ភពីខ្លួនតែអោយគេធ្វើបែបណាបើគេស្រទ្បាញ់ជេមទៅហើយនោះ ហើយមើលទៅជេមក៏មិនគួរអាក្រក់ដល់ថ្នាក់នោះពេកទដែរ
"អូនកុំបារម្ភអី ទុកពេលអោយគេទទួលស្គាល់សិនចុះ"ពេលខ្លះគេក៏ឆ្ងល់ដូចគ្នាមិនដឹងថាប្រពន្ធមិត្តខ្លួនទៅដឹងឮមកពីណាថាម៉ាហ្វៀដូចជាគេគ្មានបេះដូងមិនចេះស្រទ្បាញ់អ្នកណា គេក៏ជាមនុស្សដូចគ្នាចេះមានអារម្មណ៍ដូចគ្នាប្រុងគិតថាគេជាគល់ឈើឬយ៉ាងម៉េច
"ហ្វូត!"
"បងខតធីស បងមកចូលរួមដែលមែនទេ?"
"ត្រូវហើយលោកឆានុនជាអ្នកអញ្ជើញបងព្រោះគាត់ជាដៃគួរជំនួញជាមួយបង"
"តែយើងមិនបានអញ្ជើញឯងមកនិយាយជាមួយប្រពន្ធយើង"គេឃើញមុខអាម្សៀនេះពេលណាសឹងតែយកកាំភ្លើងបាញ់ចោលអោយបាត់ៗទេគេស្អប់មុខក្រាស់របស់ខតធីសជាងអ្វីៗទាំងអស់នៅក្នុងលោកនេះ ពេលនេះក៏មានមុខមករាក់ទាក់ប្រពន្ធគេទៀតសង្ស័យមិនចង់រស់ដល់ចាស់ទេដឹង
"ប្រពន្ធ?ហ្វូតក្លាយជាប្រពន្ធឯងពេលណាហេតុអីយើងមិនដឹង"
"ហេតុអីយើងត្រូវប្រកាស់ប្រាប់ឯងដែរ?"ព្រោះមិនចង់អោយវាក្អួតឈាមងាប់មុនអាយុនោះអី ដែលគេអះអាងថាហ្វូតជាប្រពន្ធគេពេញៗមាត់វាគ្មានហេតុផលអ្វីក្រៅពីគេស្រទ្បាញ់ហ្វូតនោះទេមុននិងក្រោយក៏ហ្វូតនិងក្លាយជាប្រពន្ធរបស់គេដដែរគេគ្មានអីត្រូវខ្លាចបង្ហាញអោយពិភពលោកបានឃើញរឹតតែអ្នកចំពោះមានកូនចិត្តលួចស្រទ្បាញ់ហ្វូតគេរឹតតែបង្ហាញអោយឃើញអោយច្បាស់ថាគេហួងហែងកាងប្រពន្ធប៉ុណ្ណានោះ
"ជួនកាលឯងមិនបានស្រទ្បាញ់ហ្វូតពិតប្រាកដ ឯងគ្រាន់តែយកហ្វូតដើម្បីបញ្ឈឺរយើងប៉ុណ្ណោះ"មួយទ្បាវេហ្កាសនេះអ្នកណាមិនដឹងថាគេនិងជេមមីណាយគឺជាគួរសត្រូវស្លាប់រស់នោះ លួចយកមនុស្សដែលគេស្រទ្បាញ់យកទៅដើម្បីអោយគេឈឺចិត្តប្រាកដជារឿងមួយក្នុងផែនការអាក្រក់របស់ជេមមីណាយមិនខាន
"ឯងអាចមើលធ្លុះចិត្តយើងមែនទេ?"ជេម
"ជេម!បានហើយពួកយើងទៅវិញទៅ"ហ្វូតទប់ទ្រូងរាងក្រាស់ជាប់បបួលទៅកាសុីណូវិញព្រោះមិនចង់មានរឿង ណាមួយអារម្មណ៍គេពេលនេះក៏ច្របូកច្របល់ដូចគ្នាម្នាក់ៗព្យាយាមអោយគេនៅអោយឆ្ងាយពីជេម ធ្វើអោយរាងតូចមានអារម្មណ៍មិនស្រួលចិត្តគិតពីសម្តីដាំងនិងខតធីសពេញខួរក្បាលតើគេគួរជ្រើសជឿមិត្តខ្លួនទេ?តើត្រូវធ្វើតាមខួរក្បាលបញ្ជាឬធ្វើតាមបេះដូងបញ្ជា?
"ពិតជាគួរអោយចាប់អារម្មណ៍មែន"បុរសអាថ៌កំបាំងម្នាក់លើកកែវស្រាក្រលែងមើលទៅជេមមីណាយនិងខតធីសទាំងញញឹមចុងមាត់ ទីបំផុតគេក៏ដឹងពីចំណុចខ្សោយរបស់ពួកគេទាំង២ ចាំមើលចុះគេនិងធ្វើអោយពួកគេទាំងពីរច្របូកច្របល់កាន់តែស្អប់គ្នាទ្បើងយ៉ាងពេញទីហើយអ្នកដែលទទួលផលប្រយោជន៍ខ្លាំងជាងគេបំផុតគឺច្បាស់ណាស់គឺជាគេនិងឯង។
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit