ភាគ៣១

727 96 23
                                    

ព្រឹកថ្ងៃថ្មី
ជេមក្រោកទ្បើងទាំងពិបាកដោយសារតែគេផឹកស្រាដល់សន្លប់កាលពីយប់មិញ ទ្បឺវីសជាអ្នកគ្រាគេមកបន្ទប់មួយទៀតហើយអោយអ្នកបម្រើជួតសម្អាតខ្លួនគេដើម្បីអោយជ្រះក្លិនឆ្អាបឈាមនិងស្រា ម្រាមដៃមាំលើកយកមកឈ្លីថ្ងាសខ្លួនឯងដោយសារតែមិនទាន់ស្វាងស្រួលបួល រឿងរ៉ាវដែលកើតទ្បើងកាលពីម្សិលមិញចាប់ផ្តើមរត់ចូលខួរក្បាលរបស់គេគ្មានចន្លោះ ជេមយកដៃក្តោបក្បាលយ៉ាងស្មុគស្មាញតែគេគួរធ្វើបែបណាបន្ត? គួរតែរុញហ្វូតទៅអោយឆ្ងាយតើល្អទេ តែថាបើគេធ្វើបែបនោះតើបេះដូងរបស់អាចអាចទ្រាំទ្រនូវភាពឈឺចាប់បានឬ?គេត្រូវការហ្វូតគេស្រទ្បាញ់ហ្វូតឬគេគួរជ្រើសរើសបំភ្លេចរឿងដែលកើតទ្បើងចោលហើយចាប់ផ្តើមជាថ្មី?
"ចៅហ្វាយ!មានរឿងធំហើយ បាត់អ្នកប្រុសហ្វូតពីបន្ទប់ហើយ"ទ្បឺវីសបើកទ្វារដូចទំលុះចូលមកប្រាប់រាងក្រាស់ដោយអន្ទះសារព្រោះមិនដឹងថាហ្វូតបាត់ទៅតាំងពីពេលណានោះទេ យប់មិញគេរវល់តែមកមើលចៅហ្វាយគេ ទើបភ្លេចនឹកគិតដល់អ្នកម្ខាងទៀត
"ចង្រៃយ៍មនុស្សមួយកាសុីណូយាមមនុស្សម្នាក់មិនបានទេឬយ៉ាងម៉េច"បេះដូងគេលោតសឹងតែរបេះចេញពីទងពេលឮថារាងតូចបាត់ខ្លួន ឬមួយហ្វូតរត់ចេញពីគេក្រែងប្រាប់ថាស្រទ្បាញ់គេនោះអី ហ្វូតចិត្តដាច់ដល់ថ្នាក់នេះហេស៎(ខ្ញុំហត់ជាមួយប្រូឯងណាស់☹️)
"សុំទោសចៅហ្វាយ!"
"ឆាប់នាំគ្នាតាមរកហ្វូតត្រទ្បប់មកវិញ បើហ្វូតមានរឿងអីកើតទ្បើងយើងសម្លាប់ពួកឯងចោលច្បាស់ណាស់"
"បាទចៅហ្វាយ"ទ្បឺវីសថយខ្លួនដើរចេញទៅក្រៅហើយប្រញាប់នាំកូនចៅចេញទៅតាមរកហ្វូតពាសពេញទ្បាវេហ្កាស ក្នុងចិត្តគេពេលនេះក៏បារម្ភពីហ្វូតមិនស្ទើរដូចគ្នានៅមានស្រីជើងល្អលីនណាទៀត ជានាងច្បាស់ណាស់ដែលអាចនាំហ្វូតរត់ចេញទៅបាននោះ
"ហ្វូត!ហេតុអីក៏អូនទៅចោលបង"អ្នកកម្លោះនិយាយតិចៗ ទាំងឈឺអួលណែនក្នុងទ្រូងគេមិនហ៊ានស្រមៃនោះទេថាអាចរស់នៅគ្មានហ្វូតនៅជិតខ្លួនគេបានដោយរបៀបណានោះ(សំណួរនេះកាជេមអាចសួរអ្នកអានបានថាហេតុអីគេរត់ចោលប្រូឯង😉)

ហ្វូតបើកភ្នែកទ្បើងស្ទើរមិនរួចបន្ទាប់ពីសន្លប់អស់ជាច្រើនម៉ោង យល់ថាអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនគឺចម្លែកមិនដឹងថាខ្លួនឯងនៅទីណា ហ្វូតងើបតិចៗទប់របួសត្រង់ស្មាដែលរុំយ៉ាងមានរបៀបទាំងឈឺនៅមានរបួសត្រង់ថ្ងាសទៀតតែវាមិនឈឺខ្លាំងដូចកាលពីម្សិលមិញនោះទេ
"អ្នកប្រុសដឹងខ្លួនហើយមែនទេ មានឈឺត្រង់ណាឬអត់ប្រាប់ខ្ញុំមកណា"លីនណាចូលក្នុងបន្ទប់ឃើញហ្វូតងើបអង្គុយផ្អែកខ្នងនិងគ្រែទើបប្រញាប់ចូលទៅសួរ
"ខ្ញុំមិនអីនោះទេ តែយើងកំពុងតែនៅទីណា?"
"អរ គឺមិត្តអ្នកប្រុសនាំអ្នកប្រុសមកសម្រាកនៅផ្ទះលំហែលើភ្នំរបស់គាត់ អ្នកប្រុសទុកចិត្តបានថាចៅហ្វាយនិងមិនអាចមកដល់ទីនេះនោះទេ"
"ចុះបងខតធីសទៅណាហើយ"
"ប្រាប់ថាមានធុរៈល្ងាចបន្តិចទើបត្រទ្បប់មកវិញ"ដំបូងលីនណាក៏មិនសូវជាទុកចិត្តខតធីសប៉ុន្មាន តែពេលអ្នកកម្លោះនាំហ្វូតមកទីនេះព្រមទាំងអោយគ្រូពេទ្យផ្ទាល់ខ្លួនព្យាបាលរបួសហ្វូតយ៉ាងយកចិត្តទុកដាក់ទៀតនោះទើបនាងរាងទុកចិត្តគេខ្លះ
"អរគុណបងខ្លាំងណាស់ ដែរជួយខ្ញុំចេញមក"ហ្វូតអរគុណលីនណា បើមិនបានលីនណាពេលនេះគេប្រហែលជាស្លាប់ហើយផងក៏មិនដឹង
"មិនអីទេអ្នកប្រុសកុំអរគុណខ្ញុំអី"

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now