ភាគ២១

1.4K 105 3
                                    

បន្ទាប់ពីញុំាអាហារពេលព្រឹករួចរាល់ហ្វូតក៏អង្គុយស្ងៀមៗមើលទៅជេមមីណាយដែលកំពុងអង្គុយពិនិត្យឯកសារការងារយ៉ាងយកចិត្តទុកដាក់ មួយសន្ទុះក្រោយហ្វូតក៏ដាច់ចិត្តសួរទៅគេ
"លោកខ្ញុំសូមសួរមួយបានទេ?"ជេមទម្លាក់ឯកសារចុះពីដៃហើយក៏មកចាប់អារម្មណ៍រាងតូចម្តង
"និយាយមក"
"គឺ..គឺលោកជាអ្នកផ្ញើរលុយទៅមីងរបស់ខ្ញុំមែនទេ?"
"បើមែនវាយ៉ាងម៉េច"
"ហេតុអីទៅ?"ហ្វូតនៅតែឆ្ងល់ចំពោះទង្វើរបស់រាងក្រាស់ជានិច្ចក៏មិនយល់ដូចគ្នាថាគេធ្វើបែបនេះធ្វើអី
"គ្មានហេតុផលអីនោះទេ មិនបាច់ឆ្ងល់"
"តែលើកក្រោយលោកមិនបាច់ផ្ងើរទៅទៀតទេ ខ្ញុំមិនចង់ជំពាក់លោកច្រើនជាងនេះ"
"...."អ្នកកម្លោះមិនតបរួចក៏ងាកទៅចាត់ការការងាររបស់ខ្លួនបន្ត ហ្វូតបានតែអង្គុយមើលគេស្ងាត់ៗមិនហ៊ានរំខានគេតទៅទៀត
.......
បាំងកក,ប្រទេសថៃ
ភូវីនដើរចូលទៅកាន់សណ្ឋាគារដ៏ធំមួយកន្លែងនៅកណ្តាលទីក្រុងបាំងកកទាំងយប់ក្នុងគោលបំណងទៅជួបមិត្តខ្លួនដែលស្នាក់នៅទីនោះមិត្តរបស់គេក៏បានផ្ញើរសោរបន្ទប់ទុកអោយនៅកន្លែងបុគ្គលិកសណ្ឋាគារដូចគ្នា ជើងស្រទ្បូនបោះជំហានដើរទៅមុខព្រមទាំងកាន់កូនសោរបន្ទប់ជាប់ដៃប៉ុន្តែដើរមិនប្រយ័ត្នក៏ជ្រុលខ្លួនទៅបុកដើមទ្រូងមាំរបស់អ្នកណាម្នាក់ជ្រុសសោរទៅខាងក្រោមចំណែកមនុស្សម្នាក់ទៀតក៏ជ្រុះសោរបន្ទប់ដូចគ្នា
"សូមទោសៗ"ភូវីននិយាយញាប់មាត់មិនបានងើបមុខមើលទៅអ្នកចំពោះមុខ
"នេះ.ប្អូនដែលឆ្លងផ្លូវមិនប្រយ័ត្នមែនទេ?"
"ជាបងទេហេស៎..."ដាំងមើលទៅអ្នកកម្លោះទាំងភ្ញាក់ផ្អើលមិននឹកស្មានថានិងបានជួបគ្នាម្តងទៀតសោះ
"ត្រូវហើយ..តែបងត្រូវទៅសិនហើយបងមានការប្រញាប់"និយាយរួចដេនអោនទៅរើសសោរបន្ទប់ហើយក៏ដើរចេញទៅយ៉ាងលឿនដូចជាប្រញាប់ប្រញាល់ណាស់អញ្ជឹង ភូវីនបានតែធ្វើមុខឆ្ងល់តែមិនចាំយូរក៏អោនទៅរើសសោរបន្ទប់ដើរទៅរកបន្ទប់របស់មិត្តបន្តដូចគ្នា
"រកឃើញហើយ បន្ទប់លេទ៧៧៨"កែវភ្នែកស្អាតសម្លឹងកាតនិងលេខបន្ទប់ឆ្លាសគ្នាហើយក៏ស្កេនដើម្បីចូលទៅ តែក្នុងបន្ទប់ហាក់ដូចជាស្ងាត់ឆឹងគ្មានវត្តមានរបស់មិត្តគេនៅក្នុងនេះនោះទេ
"សាតាំង?សាតាំងឯងនៅដែលទេ"រាងតូចព្យាយាមស្រែកហៅមិត្តតែគ្មានចម្លើយឆ្លើយតប
"ទៅក្រៅបាត់ហើយទេដឹង"ភូវីនដាក់ខ្លួនអង្គុយលើពូកហើយក៏សម្លឹងមើលបន្ទប់យ៉ាងចម្លែកចិត្ត សាតាំងមានដល់ថ្នាក់ស្នាក់នៅក្នុងបន្ទប់vvipបែបនេះមែនទេ?មើលចុះបន្ទប់នេះធំណាស់ទុកសម្រាប់អោយតែភ្ញៀវលំដាប់ៗប៉ុណ្ណោះឬមួយក៏សាតាំងក្លាយជាអ្នកមានមិនប្រាប់គេ?
តក់...តក់..តក់់ សម្លេងទឹកហូរក្នុងបន្ទប់ទឹកធ្វើអោយភូវីនភ្ញាក់ពីអន្លង់គំនិតហើយក៏ងាកទៅចាប់អារម្មណ៍ភ្លាមដំបូងគិតថាប្រហែលជាសាតាំងកំពុងតែមុជទឹកតែហេតុអ្វីក៏ទ្វារបន្ទប់ទឹកចំហរចោលមិនចាក់សោរទៅវិញ
"សាតាំង..ឯងនៅខាងក្នុងមែនទេ?"ភូវីនដើរទៅជិតមុខបន្ទប់ទឹកហើយក៏ស្រែកសួរម្តងទៀតតែនៅតែគ្មានសម្លេងឆ្លើយតបដដែរ
"បើកទឹកចោលទេដឹង"ដៃតូចរុញទ្វារបន្ទប់ទឹកចូលទៅតិចៗហើយក៏ប៉ាកជើងដើរចូលទៅរួចក៏ដើរតាមសុម្លេងទឹកហូរ ជើងស្រទ្បូនក៏ឈប់ដើរនៅពេលឃើញមនុស្សប្រុសម្នាក់ដេកត្រាំនៅក្នុងអាងទឹកទាំងននលគោកមុខនិងខ្លួនប្រាណរបស់គេក្រហមដូចជាភ្លើង រាងតូចបោះចោលការអៀនខ្មាស់ចេញមួយទ្បែកពេលនេះជួយជីវិតមនុស្សវាសំខាន់ជាងទើបប្រញាប់ដើរទៅជិតគេហើយអោនទៅសួរ
"លោកកើតអីមែនទេ?"មិនមានការឆ្លើយតបពីភាគីម្ខាងទៀតភូវីនក៏យកដៃទៅស្ទាបថ្ងាស់របស់គេ
"ក្តៅខ្លាំងណាស់..អ្ហា៎"សុខៗដៃតូចក៏ត្រូវអ្នកដែលដេកស្ងៀមអម្បិញមិញទាញចូលទៅក្នុងអាងទឹកជាមួយខ្លួន ភូវីនក៏ប្រវែប្រវាស់ងើបអង្គុយហើយក៏លើកដៃជូតទឹកចេញពីមុខបន្ទាប់ពីទាញស្មារតីរបស់ខ្លួនបានមកវិញពេលនេះខ្លួនកំពុងអង្គុយច្រកគាវលើ
គេពេញៗតែម្តង រាងតូចប្រញាប់ប្រញាល់ងើបចេញពីគេតែត្រូវអ្នកម្ខាងទៀតចាប់ចង្កេះជាប់
"លោក.."ភូវីនមើលទៅអ្នកម្ខាងទៀតដែលកំពុងមើលមកខ្លួនដូចជាខ្លាឃ្លានចំណី ភ្នែកគេទ្បើងសរសៃក្រហមតិចៗចំណែកឯខ្លួនគេក៏ទ្បើងសរសៃធំៗដូចជាព្យាយាមទ្រាំទ្រការឈឺចាប់អស់ជាច្រើនម៉ោង
"ជួយយើង"

To be continued

គួរតែជួយអត់?🤨
ទីបំផុតដល់វគ្គរបស់pondphuwinហើយ😭
(ថ្ងៃនេះបានតែ១ភាគទេ)🤧

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now