"អញ្ជឹងឯងមករៀបការជាមួយយើងជំនួសប្អូនស្រីឯងទៅ"
"ហាស់......."ដាំងស្រែកចំហមាត់យ៉ាងភ្ញាក់ផ្អើល អម្បិញមិញនេះគេស្តាប់ច្រទ្បំទេដឹង?
"យ៉ាងម៉េចបើធ្វើមិនបានទេក៏មិនបាច់ធ្វើ"
"សំណើរឆ្គួតទ្បប់ស្អីរបស់លោកនិង?គ្មានសំណើរស្អីក្រៅពីនិងទេឬយ៉ាងម៉េច"ដាំង
"នេះជាសំណើរដ៏ល្អបំផុត យើងមិនបានចង់រៀបការជាមួយប្អូនឯង ប៉ុន្តែបើឯងព្រមនិងសំណើរនេះយើងនិងមានលក្ខខណ្ឌសម្រាប់ឯង"
"លក្ខខណ្ឌ?លក្ខខណ្ឌអី?"រាងតូចឈ្លេចសួរដោយការចង់ដឹង
"បើឯងព្រមរៀបការជាមួយនិងយើង រយះពេល១ឆ្នាំក្រោយភាគីទាំងសងខាងមានសិទ្ធិលេងលះ"
"បាន!តែខ្ញុំក៏មានលក្ខខណ្ឌដូចគ្នា"
"និយាយមក"ជុង
"ហាមហួសព្រំដែន ហាមរវីរវល់ជីវិតឯកជនរបស់ខ្ញុំ"ដាំងសង្កត់សម្លេងនិយាយច្បាស់ៗទៅកាន់អ្នកម្ខាងទៀតតាមទូរស័ព្ទ ជុងក៏ញញឹមចុងមាត់តប
"គ្មានអីពិបាកស្រាប់ហើយ"
............
បន្ទាប់ពីលង់ខ្លួនដេកលក់មកហ្វូតក៏ភ្ញាក់ដឹងខ្លួនហើយក៏ប្រញាប់រត់ចេញពីបន្ទប់ធ្វើការរបស់ជេមណាមួយក៏មិនឃើញវត្តមានរបស់រាងក្រាស់នៅទីនេះដូចគ្នា រាងតូចដើរញាប់ជើងទៅរកលីនណាដែលឈរចាំគេនៅមុខបន្ទប់ស្រាប់
"បងលីនណា"
"អ្នកប្រុស!ហេតុអ្វីក៏ចូលទៅយូរយ៉ាងនេះ ចៅហ្វាយមានធ្វើអីអ្នកប្រុសឬអត់?"លីនណាប្រញាប់ពិនិត្យមើលតាមរាងកាយហ្វូតខ្លាចក្រែងមានស្លាកស្នាមរបួស
"ចៅហ្វាយបងអត់បានធ្វើបាបខ្ញុំទេ ខ្ញុំគ្រាន់តែជ្រុលខ្លួនដេកលក់ប៉ុណ្ណោះ"ដៃតូចលើកមកស្ទាបកខ្លួនដោយសារអៀន គេពិតជាមិនដឹងពិតមែនថាខ្លួនដេកលក់លើទ្រូងជេមមីណាយតាំងពីពេលណាក៏មិនដឹង គួរអោយខ្មាស់ពិតមែន
"អរ...បើអញ្ជឹងយើងមកអនុវត្តផែនការទី២ត"
"ផែនការទី២?"ហ្វូត
"ត្រូវហើយគ្រាន់តែលើកកាហ្វេអោយចៅហ្វាយតែម៉្យាងមិនអាចអោយចៅហ្វាយចិត្តទន់បានទេ"លីនណា
"អញ្ជឹងផែនការទី២របស់បងជាអី"
"អ្នកប្រុសគង់តែដឹងទេ ដើរតាមខ្ញុំមក"
......
"បងលីនណា ធ្វើបែបនេះល្អដែរហេស៎"ហ្វូតងាកទៅសួរទៅលីនណាដែរកំពុងតែរោយស្រទាប់ផ្កាកុលាបចូលទៅក្នុងអាងទឹកដ៏ធំក្នុងបន្ទប់ទឹកយ៉ាងញាប់ដៃ
"ល្អ!ល្អខ្លាំងទៀតផង ចៅហ្វាយធ្វើការហត់ពេញមួយថ្ងៃប្រាកដជាត្រូវការត្រាំទឹកបន្ធូរអារម្មណ៍មិនខាន"
"បងប្រាកដហើយមែនទេថាធ្វើបែបនិងហើយគាត់និងទន់ចិត្តនោះ"
"ប្រាកដហើយតែបើចៅហ្វាយនៅតែចិត្តរឹងទៀតនោះ អ្នកប្រុសចាប់គាត់តែម្តងទៅ"
"ហាស់?ចាប់អី"ហ្វូតសម្លឹងមុខលីនណាបែបស្តាប់មិនយល់ពីអ្វីដែរលីនណាបាននិយាយអម្បិញមិញ
"អត់មានអីទេ អ្នកប្រុសចាំចៅហ្វាយនៅក្នុងបន្ទប់ចុះខ្ញុំចេញទៅវិញហើយ"លីនណាប្រញាប់ដកខ្លួនចេញទៅបាត់ហ្វូតក៏ឈរអេះក្បាលមិនយល់ដដែរ
.....
ហ្វូតអង្គុយចាំជេមនៅលើគ្រែជិតកន្លះម៉ោងទៅហើយនៅតែគ្មានវត្តមានគេមកទៀត
"គេមិនមកទេដឹង"ហ្វូតអោនមុខចុះបែបអស់សង្ឃឹមបន្តិចប៉ុន្តែក៏ឮសម្លេងបើកទ្វារចូលមកហ្វូតក៏ប្រញាប់ដើរញាប់ជើងទៅរក
"លោកមកហើយមែនទេ?"ហ្វូតសួរទៅគេបែបខ្លាច
"អឹមម"ជេមមីណាយគ្រហឹមតបហើយក៏លើកដៃដើម្បីដោះក្រវ៉ាត់កចេញ
"ចាំខ្ញុំជួយ"ដៃតូចៗលើកមកជួយដោះក្រវ៉ាត់កគេជំនួសជេមមីណាយក៏អោនមុខមើលហ្វូតមិនដាក់ភ្នែក ហ្វូតដឹងថាគេកំពុងតែមើលមុខខ្លួនក៏ចេញចំហាយភាយៗពីថ្ពាល់ភ្លាមហើយក៏ប្រញាប់ដោះអាវក្រៅរបស់គេចេញបន្ត
"ខ្ញុំត្រៀមទឹកក្តៅក្នុងអាងអោយលោករួចរាល់"ហ្វូតពន្លេះលេវអាវដែលនៅសល់លើអាវរបស់ជេមបណ្តើរនិយាយប្រាប់គេបណ្តើរ
"យល់ចិត្តយើងយ៉ាងនេះមានបានលួចទៅអីខុសមិនអោយយើងដឹងមែនទេ"រាងក្រាស់បោះសំណួរសួរធ្វើអោយហ្វូតប្រញាប់ក្រវីក្បាលប្រកែកភ្លាម
"អ..អត់ទេ ខ្ញុំអត់បានធ្វើអីខុសទេ"
"កុំអោយយើងដឹងអោយសោះថាឯងលាក់បាំងអីនិងយើង"ជេមគម្រាមហើយក៏បោះជំហានដើរទៅបន្ទប់ទឹកតែក៏មិនភ្លេចបោះប្រយោគបញ្ជារទៅកាន់រាងតូចបន្ថែម
"មកដុះខ្លួនអោយយើង"To be continued
ភាគក្រោយចាំគេស្វីតអោយមើល😪
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit