"អ្នកប្រុសហ្វូត!ដើរយឺតៗ"លីនណាស្រែកហាមពីក្រោយរាងតូចដែលដើរលឿនដូចព្យុះនាងដើរតាមពីក្រោយចង់ធ្លាក់អណ្តាតទៅហើយ ចំណែកឯទ្បឺវីសក៏ក្រវីក្បាលអស់សំណើចបន្តិច
"បងលីនណា ផ្កានេះស្អាតណាស់"ហ្វូតឈប់ជើងនៅមុខហាងផ្កាមួយរួចក៏ងាកទៅប្រាប់លីនណា ផ្កាពណ៍ចម្រុះជាច្រើនដាក់តាំងយ៉ាងស្អាតនៅពីមុខហាងធ្វើអោយហ្វូតចាប់អារម្មណ៍ភ្លាមៗ
"សួស្តី!ត្រូវការផ្កាបែបណាដែល?"បុគ្គលិកស្រីក្នុងហាងចេញមកសួរយ៉ាងគួរសម ហ្វូតក៏ញញឹម
"ផ្កានេះជាផ្កាអ្វី?"
"នេះជាផ្កាចាស្មីនចាស៎ ក្លិនរបស់វាក្រអូបផ្អែមសាកសមនិងអ្នកប្រុសណាស់"បុគ្គលិក
"ជួយរៀបចំផ្កានេះអោយខ្ញុំមួយបាច់មក"
"ចាស៌ សូមរងចាំបន្តិច"បុគ្គលិកក៏ប្រញាប់ប្រញាល់ដើរចូលទៅរៀបចំផ្កាភ្លាម
"អ្នកប្រុស តើអ្នកប្រុសទិញផ្កាធ្វើអី"លីនណា
"ខ្ញុំចង់យកទៅដាក់ក្នុងបន្ទប់ធ្វើការរបស់ជេម ខ្ញុំចង់អោយគេមានអារម្មណ៍ស្រោះស្រាយពេលដែលធុំក្លិនរបស់វា"ហ្វូតប្រាប់ទាំងញញឹមព្រោះមួយថ្ងៃៗជេមតែងតែសង្ងំធ្វើការជានិច្ចមិនសូវមានពេលទៅស្រូបខ្យល់អាកាសខាងក្រៅនោះទេដូច្នេះហើយទើបគេចង់យកផ្កាដាក់ក្នុងបន្ទប់ធ្វើការរបស់គេអោយមានជីវិតជីវាខ្លះ
"អ្នកប្រុសពិតជាគិតគួរដល់ចៅហ្វាយមែន"លីនណា
បន្ទាប់ពីទិញផ្ការួចរាល់អ្នកទាំង៣ក៏មកដល់ហាងអាហារ១កន្លែងពួកគេក៏ចូលទៅអង្គុយ
"បងលីនណាខ្ញុំទៅបន្ទប់ទឹកមួយភ្លែត"ហ្វូតប្រាប់ហើយក៏ដើរទៅរកបន្ទប់ទឹកពេលដែលចេញមកវិញក៏ប្រទះឃើញខតធីសឈរនៅមុខបន្ទប់ទឹក ហ្វូតភ្ញាក់ស្ទើរលួសព្រលឹងតែក៏ប្រញាប់សម្រួលទឹកមុខមកវិញ
"បងខតធីស!"
"ហ្វូត មិនអីទេមែនទេគេមានបានធ្វើបាបហ្វូតឬអត់"អ្នកកម្លោះលូកទៅចាប់ដៃហ្វូតហើយសួរទាំងបារម្ភតែរាងតូចក៏ដកដៃចេញពីគេវិញមុននិងតប
"អត់ទេ គេអត់បានធ្វើអីខ្ញុំទេ"
"គេគម្រាមហ្វូតមែនទេ?ហ្វូតទៅវិញជាមួយបងណា៌ បងធានាមិនអោយអ្នកណាធ្វើបាបហ្វូតជាដាច់ខាត"
"បងខតធីសខ្ញុំសុំទោសតែខ្ញុំមិនអាចទៅវិញជាមួយបងបាននោះទេ ខ្ញុំ..."ហ្វូត
"ហ្វូតស្រទ្បាញ់គេហើយមែនទេ?"ខតធីសមុខស្ងួតទ្បើងភ្លាមសម្លឹងមុខហ្វូតទាំងឈឺចាប់
"ខ្ញុំ..ខ្ញុំ..ត្រូវហើយខ្ញុំស្រទ្បាញ់គេ"ហ្វូតទទួលស្គាល់ការពិតមិនប្រកែកអ្នកកម្លោះក៏សើចទ្បើងតិចៗនេះគេចាញ់ជេមមីណាយគ្រប់រឿងមែនទេ?មិនថារឿងជំនួញមិនលើកលែងសូម្បីតែរឿងស្នេហា
"បងមិនបង្ខំហ្វូតនោះទេ តែបើថ្ងៃណាមួយគេលែងត្រូវការហ្វូត ហ្វូតត្រូវចាំណា៎ថាបងនិងរងចាំទទួលហ្វូតគ្រប់ពេល"ខតធីស
"អ..អរគុណខ្ញុំទៅសិនហើយ"រាងតូចប្រញាប់ដើរចេញទាំងរអៀសចិត្តចំណែកឯខតធីសបានតែមើលរាងតូចពីក្រោយទាល់តែដើរទៅផុតពីខ្សែរភ្នែកទាំងអាលោះអាល័យ
"អ្នកប្រុសទៅក៏យូរម្លេះ"លីណា
"ចៃដន្យអីបន្ទប់ទឹកមនុស្សច្រើន"ហ្វូត
"អ្នកប្រុសឆាប់ញុំាទៅទាន់នៅក្តៅនិងអាលប្រញប់ទៅកាសុីណូវិញចៅហ្វាយប្រាកដជាចាំផ្លូវមិនខាន"
ទ្បឺវីសលើកដៃមើលនាទ្បិកាហើយប្រាប់ទៅអ្នកម្ខាងទៀតព្រោះពេលនេះម៉ោងជិត៩យប់ទៅហើយ ហ្វូតក៏ប្រញាប់ចាត់ការម្ហូបនៅលើតុហើយក៏ត្រទ្បប់ទៅកាសុីណូវិញ
កាស៊ីណូ
(ជេម...ស្មានតែមិនលើកទូរស័ព្ទយើងហើយតើ)ជុង
"មានការស្អី"
(គ្មានអីធំដុំទេ គ្រាន់តែចង់អញ្ជើញឯងមកពិធីមង្គលការយើងនៅអាទិត្យក្រោយ)
"យើងមិន..."
(ហាមប្រកែក!ឯងត្រូវតែមក នៅប៉នមួយទៀតបើ២អ្នកឯងមិនមកទេកុំមកហៅយើងថាមិត្តទៀតអោយសោះ)
"ឯងជាអ្នកណា?"ជេម
(អាជេម...យើងមិនបានលេងសើច)ជុងស្រែកដាក់ទូរស័ព្ទស្ទើរតែផ្ទុះ ជេមក៏ដកទូរស័ព្ទចេញពីត្រចៀកបន្តិចរួចក៏និយាយបញ្ចប់សាច់រឿង
"យើងប្រាកដជាទៅឯងកុំបារម្ភ"
(បែបនេះទើបជាមិត្តល្អរបស់យើង..អរត្រូវហើយកុំភ្លេចយកហ្វូតមកជាមួយផង)ឮជុងនិយាយបែបនេះជេមក៏មិនពេញចិត្តភ្លាម
"ហេតុអ្វីយើងត្រូវយកទៅជាមួយ"
(មានរបស់ល្អគិតចង់លាក់ទុកពីពិភពលោកខាងក្រៅហេស៎ ប្រយ័ត្នគេទ្រាំមិនបានរត់ចោលបាត់ទៅ...បានហើយចង់និយាយតែប៉ុណ្ណឹងទេ...បាយ)
ទឺត...ទឺត..
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit