រថយន្ត BMW ពណ៌ខ្មៅ សេរីចុងក្រោយមួយគ្រឿងកំពុងតែធ្វើដំណើរក្នុងកណ្ដាលទីក្រុង Los Angles ឆ្ពោះទៅកាន់ភូមិគ្រឹះមួយកន្លែងដែលស្ទើរតែនៅចំកណ្ដាលទីក្រុង ប៉ុន្តែមុននិងទៅដល់គោលដៅឡានមួយគ្រឿងនេះត្រូវបរកាត់ផ្សារទំនើបដ៏ធំគឺ The Platinuim ជាមុនសិន
"10នាទីទៀតទៅដល់ភូមិគ្រឹះលោក ជុង ហើយចៅហ្វាយ"អ្នកជាកូនចៅងាកមករាយការណ៍ប្រាប់ចៅហ្វាយដែលពេលនេះកំពុងតែអង្គុយមើលឯកសារនៅក្នុងដៃយ៉ាងស្ងៀមស្ងាត់
ឡានទំនើបឈប់ចំពីមុខផ្សារទំនើបដ៏ធំដោយសារតែភ្លើងចរាចរណ៍លោតពណ៌ក្រហមដែលជាសញ្ញាហាមឃាត់មិនឱ្យបរទៅមុខតទៅទៀតការពិតទៅគេអាចមិនចង់គោរពតាមហើយជិះទៅមុខតក៏បាន ប៉ុន្តែស៊យអីមានឡានជាច្រើនឈប់ចំពីមុខទ្បានរបស់ទើបមិនអាចបរទៅមុខកើត
កែវភ្នែកខ្មៅស្រិបបាញ់ក្រសែភ្នែកសម្លឹងទៅកាន់ផ្សារទំនើបនៅចំពោះមុខខ្លួនដោយកែវភ្នែកត្រជាក់ស្រេង អ្នកណាមិនស្គាល់ពីផ្សាទំនើបមួយនេះនោះគេថែមទាំងស្គាល់ដល់ម្ចាស់របស់វាទៀតផង
មនុស្សធម្មតាមើលឃើញផ្សារទំនើបនេះគឺជាកន្លែងលក់ទំនិញធម្មតាប៉ុន្តែក្រោយខ្នងវាមិនមែនជាកន្លែងធម្មតាៗដូចជាពួកគេគិតឬមើលឃើញឡើយ ដែលម្ចាស់របស់កន្លែងនេះយកឈ្មោះ ផ្សារទំនើបដើម្បីមកបិទបាំងមុខជំនួញខ្មៅងងឹតរបស់ខ្លួនតែប៉ុណ្ណោះ
កំពុងសម្លឹងមើលសុខៗស្រាប់តែគ្រលាសភ្នែកទៅចំមនុស្ស2នាក់ដែលកំពុងតែដើរចេញពីផ្សារទំនើបនោះ ប៉ុន្តែចម្លែកអីក្រសែភ្នែកភ្នែកគេបែរជាចាប់អារម្មណ៍តែនិងក្មេងប្រុសម្នាក់ទៅវិញហាក់ដូចជាមានអ្វីម្យ៉ាងមិនឱ្យគេដកក្រសែភ្នែកចេញពីផ្ទៃមុខដ៏ស្រស់ស្អាតនោះ កែវភ្នែកប្រៀបដូវជាសត្វឥន្រ្ទិយសម្លឹងទៅកាន់រាងតូចដែលកំពុងសើចសប្បាយជាមួយមិត្តមិនដាក់ភ្នែកសម្លឹងរហូតទាល់តែកូនចៅរបស់ខ្លួនបើកឡានចេញទៅផុតទើបបង្វែរអាម្មណ៍ខ្លួនមកសម្លឹងឯកសារនៅក្នុងដៃបន្តភូមិគ្រឹះ Archen
រថយន្តទំនើបបត់ចូលទៅក្នុងភូមិតិះដ៏ធំស្កឹមស្កៃ ប្រៀបដូចជាវាំងស្ដេច ដែលមានដាំលម្អសួនផ្កាចម្រុះជាច្រើនប្រភេទនៅខាងក្នុងបរិវេនភូមិគ្រឹះនេះប្រៀបបានជាឋានសួគ៌ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅដល់
រាងក្រាស់ខ្ពស់ស្រឡះបោះជំហានដើរចូលទៅខាងក្នុងភូមិគ្រឹះដែលមានអ្នកបម្រើជាច្រើនឈរចាំទទួលព្រមព្រៀត បន្ទាប់មកក៏មាន បុរសវ័យរាងចំណាស់ជាងគេដើរចេញមកអោនគំនាបនិយាយទៅកាន់អ្នកកម្លោះ
"អញ្ចើញខាងនេះលោកប្រុស" ថារួចបុរសចំណាស់នោះក៏ប្រញាប់ដើរនាំផ្លូវអ្នកកម្លោះទៅកាន់បន្ទប់ទទួលភ្ញៀវពិសេសមិនចាំយូរ
"ទីបំផុត ឯងក៏មក យើងស្មានតែឯងភ្លេចយើងបាត់ហើយតើ "ប្រយោគស្វាគមន៍ ដំបូងលេចចេញពីមាត់ស្អាតរបស់ម្ចាស់ភូមិគ្រឹះពេលដែលឃើញវត្តមានរបស់មិត្តដើរចូលមកដល់
"ប្ដូរជាយើងអ្នកនិយាយប្រយោគនេះទើបត្រូវ"សម្លេងសោះគគ្រោះតបទៅកាន់មិត្តរបស់ខ្លួន បើខ្លួនមិនមកលេងគេដល់ភូមិគ្រឹះទេ ច្បាស់ណាស់ 10ឆ្នាំទៀតមិនបានឃើញមុខគ្នាផង
"មួយរយៈនេះយើងរវល់ការងារក្រុមហ៊ុនខ្លាំងរកពេលដកឃ្លាទៅលេងឯងនៅ La vegas មិនបាន"
"យើងដឹងថាឯងជាមនុស្សដែលឆ្កួត និងការងារប៉ុណ្ណា ជុង "ជេមនិយាយទាំងសម្លេងស្មើរ ព្រមទាំងលើកពែងតែយកមកក្រេប
"ឆឹស!ឯងក៏ដូចគ្នា ជេម បើឯងគ្មានការងារនៅ Los Angeles នេះស្មានតែឯងមកលេង យើងមែនទេ" ជុងប្រកែក មិនឱ្យចាញ់ចិត្ត ព្រោះគេដឹងច្បាស់មិត្តគេម្នាក់នេះចរិកបែបណា គិតថាជេមមីណាយសុខៗជិះយន្តហោះជិះឡានមកលេងគេអញ្ចឹងហេស?គ្មានថ្ងៃទេ
"ជុងយើងឮថាឯងជិតរៀបការ?"
"រលឹកដល់រឿងនេះពេលណាយើងចង់តែបោកក្បាលឱ្យស្លាប់ទេ" ជុងតបទាំងមុខស្ត្រេស សុខៗម៉ាក់គេឱ្យគេរៀបការជាមួយអ្នកណាក៏មិនដឹងដោយប្រាប់ថាជាកូនមិត្តភក្ដិរបស់គាត់តែហេតុអីចាំបាច់ទាញគេឱ្យមករៀបការដែរ?ពិតជាមិនយល់មែន
"ចូលរួមសោកស្ដាយជីវិតនៅលីវរបស់ឯងផងណា៎សម្លាញ់ "ជេមទះស្មាមិត្តជាកម្លាំងចិត្ត ឯជុងក៏សម្លក់មុខគេថ្លែរ
"យើងគួរតែប្ដូរទៅធ្វើជាម៉ាហ្វៀ ដូចជាពួកឯងទេ?"គេពិតជាធុញ និងជីវិតអ្នកប្រុសស្នងមរតកមែនទែនហើយ ធ្វើរឿងអីមួយត្រូវគិតមុខគិតក្រោយព្រោះខ្លាចបាក់មុខដល់គ្រួសារដែលខំរក្សាមកជាច្រើនជំនាន់
ខុសពីមិត្តរបស់ខ្លួនដែលជាម៉ាហ្វៀចង់ធ្វើអ្វីក៏បាន ក៏គ្មានអ្នកណាហ៊ានក្អកផងអ្វីដែលសំខាន់ពួកគេមិនដែលស្ថិតនៅក្រោមសម្ពាធរបស់អ្នកណា
"ចង់ឱ្យយើងទៅរំលាយមង្គលការឯងនៅថ្ងៃនោះទេ?"ជេមនិយាយទាំងសម្លេងធម្មតាតែមិនធម្មតាសម្រាប់ជុងទើបធ្វើឱ្យកម្លោះសង្ហារប្រញាប់ប្រកែកភ្លាម
"ឆ្គួតទេហេស!បើអញ្ចឹងមែនអ្នកកាសែតចុះព័ត៌មាន1ខែជាប់គ្នាមិនខាន"
"...."គ្មានសម្លេងឆ្លើយតប ជេមបែរជា យកដៃទៅគោះលើសូហ្វាលេងទៅវិញ
"និយាយអញ្ចឹងប៉នវាទៅណា ពួកឯងនេះ បើមិនសួរទេប្រហែលជាបាត់ដំណឹងសូន្យហើយមើលទៅ "
"ប៉នថារវល់ទៅមើលរោងចក្រទើបតែបើកថ្មីនៅប្រទេសថៃ" ជេម
"ពួកឯងនេះ មានរោងចក្រ ស្ទើគ្រប់កន្លែងទៅហើយ"ជុងក្រវីក្បាលតែក៏លួចសរសើរមិត្តទាំង២នៅក្នុងចិត្តដូចគ្នា
"ឯងក៏ដូចគ្នាមិនអញ្ចឹង" ជេមបោះប្រយោគទៅវិញអ្នកណាមិនស្គាល់ជុង អាឆេនម្ចាស់មុខជំនួញជាច្រើនប្រភេទដែលមានក្រុមហ៊ុនជាច្រើនតាមបណ្ដាប្រទេសប៉ែកខាងអីរ៉ុបនិងអាស៊ី ជាមហាសេដ្ឋីវ័យក្មេងដែលមានលុយរាប់រយពាន់លាននៅក្នុងដៃប៉ុន្តែជំនួញទាំងអស់នេះសុទ្ធតែជាជំនួញស្របច្បាប់ទាំងអស់ព្រោះគ្រួសារគេគ្មានប្រវត្តិធ្វើជំនួញងងឹតនោះទេ
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit