ភាគ៣០

1.4K 132 21
                                    

"ចៅហ្វាយ!"ទ្បឺវីស
"យកស្រាមកអោយយើង"រាងក្រាស់ដាក់ខ្លួនអង្គុយនៅលើសាទ្បុងក្នុងបន្ទប់ដាក់ស្រា ខោអាវប្រទ្បាក់ដោយឈាមមិនទាន់ប្តូរ ទ្បឺវីសយកស្រាមកដាក់លើតុតាមការបញ្ជាហើយព្យាយាមនិយាយជាមួយចៅហ្វាយខ្លួនទាំងខ្លាចក្រែង
"ចៅហ្វាយខ្ញុំថាចៅហ្វាយកុំទាន់អាលខឹងអ្នកប្រុសហ្វូតអី តាមមើលប្រាកដជាមានអ្នកណាមានបំណងមិនល្អនៅពីក្រោយរឿងនេះមិនខាន"
"កុំរំលឹកឈ្មោះគេអោយយើងឮទៀតអោយសោះ ចេញទៅ"ជេមដេញទ្បឺវីសចេញហើយលើកស្រាអកផឹកផ្តាច់អស់មួយដបរួចអុកដបទៅលើតុស្ទើរបែក
ទឹកថ្លាៗស្រក់ហូរតាមកន្ទុយភ្នែកជាលើកទី១ដែលគេយំ យំដោយសារមនុស្សដែលខ្លួនស្រទ្បាញ់ បេះដូងគេពេលនេះឈឺដូចជាគេយកទ្បាមមកអារជាច្រើនឆ្នូត គេចង់ផឹក ផឹកដើម្បីភ្លេចរឿងគ្រប់យ៉ាងសង្ឃឹមថាវាគ្រាន់តែជាការយល់សប្តិអាក្រក់ហើយអ្វីៗនិងត្រទ្បប់មកដូចដើមវិញ តើវាអាចទៅរួចទេ?

"អ្នកប្រុសខ្ញុំរុំរបួសអោយរួចរាល់ហើយ អ្នកប្រុសពាក់អាវនេះទៅដើម្បីកុំអោយអ្នកណាឃើញ"លីនណាយកអាវក្រៅមួយមកអោយហ្វូតដែលមុខស្លេកស្លាំងដោយសារតែហូរឈាមច្រើនពេក ហ្វូតយកមកពាក់យ៉ាងពិបាក
"ពួកយើងចេញតាមផ្លូវក្រោយកាស៊ីណូទៅទីនោះមិនសូវមានមនុស្សយាមច្រើននោះទេ"
"បងលីនណា ខ្ញុំមិនចង់អោយបងមកលំបាកដោយសារតែខ្ញុំ"មាត់តូចហើបនិយាយស្ទើរមិនឮ លីនណាចូលមកចាប់ដៃហ្វូតអង្អែលថ្នមៗញញឹមរកកលស្រក់ទឹកភ្នែកចុះមក
"អ្នកប្រុសកុំបារម្ភអី..ហុឹក...អោយតែអ្នកប្រុសមានសុវត្ថិភាពខ្ញុំរីករាយនិងធ្វើ..តោះពួកយើងឆាប់ទៅ"លីនណាលើកហ្វូតអោយងើបឈរត្រង់ខ្លួន ហ្វូតសម្លឹងមើលទៅកដៃរបស់ខ្លួនដែលមានកងដៃដែលរាងក្រាស់អោយមកខ្លួនកាលពីមុន ទឹកភ្នែកស្រក់ចុះមកហើយក៏ដោះខ្សែរដៃនោះដាក់លើតុជិតគ្រែ គេមិនចង់យកវាទៅតាមនោះទេ ប្រគល់អោយម្ចាស់របស់វាវិញចុះ។
អ្នកទាំង២ចេញមកដល់ផ្លូវខាងក្រោយកាសុីណូបានសម្រេចទោះជាតាមផ្លូវមានអ្នកយាមកាមច្រើនក៏ពិតមែនតែដោយសារលីនណាជាអ្នកធ្វើការនៅទីនេះរាប់ឆ្នាំវាក៏មិនពិបាកសម្រាប់នាងក្នុងការនាំហ្វូតចេញមកដូចគ្នា
"អ្នកប្រុសស៊ូបន្តិចទ្បើង ពួកយើងជិតដល់ផ្លូវធំហើយ"លីនណាគ្រាហ្វូតដើរតាមផ្លូវស្ងាត់ស្ទើរតែដួលម្តងៗ
"ពួកយើងទៅណាទៅ"ហ្វូត
"មិនទាន់ដឹងទេអ្នកប្រុស សំខាន់ត្រូវតែចេញពីទ្បាវេហ្កាសអោយរួចសិនចាំគិតតទៀត"
"ខ្ញុំអស់កម្លាំងណាស់ ដើរលេងកើតហើយ"ជើងគេទាំងគូរពេលនេះស្ពឹកសឹងតែឈរលេងនិងទៅហើយបើលីនណាមិនជួយទប់ទេគេប្រាកដជាដួលមិនខាន
"អ្នកប្រុស!..."លីនណាហៅហ្វូតទាំងអាណិតខ្លោចចិត្តមិនដឹងថាត្រូវធ្វើបែបណាពេលនេះហ្វូតមុខកាន់តែស្លេកមែនទែនហើយ
ទីត...សម្លេងទ្បានកំភ្លេរជិតខ្លួន លីនណាមើលទាំងភ័យព្រោះគិតថាជាទ្បានចៅហ្វាយខ្លួនតែពេលឃើញម្ចាស់ទ្បានបើកទ្វារចេញមកក៏ធូរទ្រូងវិញបន្តិច
"ហ្វូត!នេះមានរឿងអីកើតទ្បើង"
"លោកជាអ្នកណា" លីនណាអោបហ្វូតជាប់ព្រោះបារម្ភខ្លាចអ្នកចំពោះមុខជាមនុស្សអាក្រក់
"គេជាមិត្តខ្ញុំបងកុំបារម្ភអី"ហ្វូត
"បងខតធីសជួយនាំខ្ញុំចេញពីទីនេះបានទេ?"ហ្វូតនិយាយខ្សាវៗខតធីសប្រញាប់ងក់ក្បាលយល់ព្រម ព្រោះមើលទៅសភាពហ្វូតពេលនេះគឺគួរអោយបារម្ភខ្លាំងណាស់
"បានហ្វូតកុំបារម្ភអី ម៉ោះ!ចូលទ្បានទៅ"ខតធីសជួយគ្រាហ្វូតចូលទ្បានអោយអង្គុយខាងក្រោយជាមួយលីនណារួចប្រញាប់បើកទ្បានចេញទៅ
ហ្វូតចោលភ្នែកមើលទៅកាសុីណូជាលើកចុងក្រោយទាំងឈឺចាប់
(ជេម ពួកយើងកុំជួបគ្នាទៀតអីចាត់ទុកថាពួកយើងអស់និស្ស័យនិងគ្នាត្រឹមនេះចុះ រាល់ការស្រទ្បាញ់ដែលអូនមានអោយបង អូនសុំវាត្រទ្បប់មកវិញព្រោះវាគ្មានតម្លៃក្នុងចិត្តបងនោះទេ លាហើយលារាល់ការឈឺចាប់គ្រប់យ៉ាង)ហ្វូតនិយាយក្នុងចិត្តហើយក៏សង្សឹមៗបិតភ្នែកបាត់ស្មារតីព្រោះតែទ្រាំទ្រការឈឺចាប់ពីរំបួសដែលរាងក្រាស់បន្សល់អោយលេងបានតទៅទៀត

To be continue
ឧទាហរណ៍បើភាគនេះជាភាគបញ្ចប់🤔🤧

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now