ដាំងដកដង្ហើមធំសម្លឹងទៅក្រៅបង្អួចទាំងអារម្មណ៍ធុញទ្រាន់មួយរយះក្រោយនេះគេជួបរឿងជាច្រើនដែលសុទ្ធសឹងតែធ្វើអោយគេស្មុគស្មាញស្ទើរក្រញាញ់ខួរម្តងៗទៅហើយ
រីង...រីង..រីង សម្លេងទូរស័ព្ទរោទ៍ទ្បើងធ្វើអោយដាំងភ្ញាក់ពីការគិតប្រញាប់យកទូរស័ព្ទមកមើលហើយក៏ញញឹមយ៉ាងសប្បាយចិត្តទ្បើងព្រោះលេខដែលខលមកគឺជាលេខរបស់ហ្វូត
"អាទ្បូ ហ្វូត!"
(ដាំង!)
"ហ្វូត ឯងបាត់ទៅណាយើងបារម្ភពីឯងស្ទើរស្លាប់ទៅហើយ"
(សុំទោសផងណាដែលធ្វើអោយឯងបារម្ភ គឺយើងមានការប្រញាប់នៅប្រទេសថៃទើបមិនបានប្រាប់ឯងមុន)
"មិនអីទេៗ គ្រាន់តែដឹងថាឯងមិនអីយើងក៏សប្បាយចិត្ត ចុះពេលណាឯងមកទីនេះវិញ"
(យើងមិនទាន់ដឹងទេ តែយើងនឹកឯងខ្លាំងណាស់ណាដាំង)
"យើងក៏នឹកឯងដូចគ្នា សង្ឃឹមថាជួបគ្នាឆាប់ៗណា"
(អរត្រូវហើយដាំងបើសិនជាឯងទាក់ទងមកយើងមិនចូលឯងមិនបាច់បារម្ភពីយើងនោះទេ)
"អឹមមម"
.......
ហ្វូតដាក់ទូរស័ព្ទចុះហើយក៏ទាក់ទងទៅរកមីងអូម្តងនៅអាមេរិកពេលនេះគឺពេលព្រឹកចំណែកឯនៅប្រទេសថៃប្រហែលជាយប់ម៉ោង៧,៨យប់ទៅហើយ
"ជម្រាប់សួរមីងអូ..."រាងតូចលើកទូរស័ព្ទមកចំពីមុខខ្លួនរួចក៏លើកដៃក្រវីទៅអ្នកម្ខាងទៀតទាំងញញឹមស្ទើរតែស្រក់ទឹកភ្នែកចេញមកហ្វូតស្មានតែខ្លួនឯងមិនអាចស្តាប់និងមើលឃើញមុខមីងរបស់ខ្លួនម្តងទៀតហើយតើ
(ហ្វូតត បាត់ទៅណាទ្បើងយូរមីងទាក់ទងទៅមិនចូលសោះ)មីងអូនិយាយទាំងបារម្ភហ្វូតក៏ប្រញាប់និយាយ
"មួយរយៈក្រោយនេះខ្ញុំរវល់រៀនព្រមទាំងចូលធ្វើការដូចគ្នា ទើបមិនមានពេលទាក់ទងទៅមីង"ហ្វូតព្យាយាមកុហកទៅមីងខ្លួនព្រោះមិនចង់អោយគាត់បារម្ភឬគិតច្រើន
(បែបនិងទេហេស៎ មីងស្មានតែក្មួយមានរឿងអីឮបែបនេះមីងក៏ធូរចិត្ត)
"បាទ ចុះណែនសុីទៅណាបាត់ហើយ"ហ្វូតសួររកប្អូនដោយការនឹករលឹកព្រោះខានឃើញមុខយូរព្រមទាំងនឹកសម្លេងចេចចាចរបស់ប្អូនដូចគ្នា
(ណេនសុី...បងហ្វូតចង់និយាយជាមួយ)មីងអូស្រែកហៅកូនស្រីដែលកំពុងលាងចាននៅចង្រ្កានបាយ ណេនសុីគ្រាន់តែឮបែបនោះក៏ប្រញាប់ទម្លាក់ចានពីដៃហើយរត់មករកភ្លាម
(បងហ្វូតតតត ឯណាថាខលមកលេងខ្ញុំរាល់ថ្ងៃនោះ)ណេនសុីបួញមាត់ដាក់ទាំងង៉ក់ងរហ្វូតក៏អស់សំណើច
"បងសុំទោស តែឥទ្បូវបងខលមកហើយតាស៎ មានឈ្លោះគ្នាជាមួយភូវីនទៀតឬអត់?"អ្នកជាបងលើកចញ្ចើមសួរណេនសុីក៏ធ្វើមុខជូរទ្បើង
(បងភូវីនរករឿងញ៉ោះខ្ញុំតែរហូតនិង)
"ផ្តាំប្រាប់ភូវីនផងណា ថាបងមិនអីកុំអោយគេបារម្ភ"
(ចាស៎)ណេនសុី
(ហ្វូត! ក្មួយមិនបាច់ផ្ញើរលុយអោយមីងច្រើនដល់ថ្នាក់នេះទេ ហ្វូតសន្សំទុកខ្លួនឯងទៅណា)មីងអូបែរទូរស័ព្ទមកមុខខ្លួនវិញហើយប្រាប់ទាំងក្រែងចិត្ត
"ផ្ញើរលុយ?"ហ្វូតជ្រួញចញ្ចើមឆ្ងល់ គេមានបានផ្ញើរលុយទៅតាំងពីពេលណាមីងគេច្រទ្បំទេដឹង
(ត្រូវហើយ កាលពីម្សិលមិញមានគេយកលុយមកអោយហើយប្រាប់ថាក្មួយជាអ្នកផ្ញើរមក)ហ្វូតគិតបន្តិចមុននិងប្រញាប់ប្រាប់ទៅមីង
"អ...អរបាទ..ខ្ញុំភ្លេច"
(លើកក្រោយក្មួយមិនបាច់ផ្ញើរមកច្រើនដល់ថ្នាក់នេះក៏បាន)
"បាទ"រាងតូចញញឹមមិនសម ព្រោះគេមិនមែនជាអ្នកផ្ញើរលុយទៅអោយមីងខ្លួននោះទេ ចុះអ្នកដែលផ្ញើរជាអ្នកណា?ឬមួយក៏...ជាគេ
បន្ទាប់ពីចំណាយពេលនិយាយទូរស័ព្ទយ៉ាងយូរពួកគេក៏លាគ្នារាងខ្លួនព្រោះនៅប្រទេសថៃក៏ជិតយប់ជ្រៅទៅហើយ ហ្វូតចង់អោយមីងអូចូលសម្រាកដូចគ្នា បាននិយាយជាមួយពួកគេប៉ុននេះគេក៏រាងសប្បាយចិត្តមកវិញខ្លះមិនដូចជាពេលមុននេះដែលគ្មានសូម្បីតែអារម្មណ៍ញុំាបាយ
"អ្នកប្រុសនិយាយរួចរាល់ហើយមែនទេ អញ្ជឹងខ្ញុំសុំអនុញាត្តយកទូរស័ព្ទមកវិញ"ទ្បឺវីសដែលឈរជិតនោះចូលមកសួរ ហ្វូតក៏ហុចទូរស័ព្ទអោយទៅគេវិញទាំងមិនចង់
"ចៅហ្វាយលោកទៅណា?"
"ចៅហ្វាយកំពុងជួបភ្ញៀវនៅបន្ទប់ទទួលភ្ញៀវ"
"ជួយជូនខ្ញុំទៅជួបគេបន្តិចបានទេ ខ្ញុំមានរឿងនិយាយជាមួយគេ"ហ្វូតដាក់សំណើរទ្បឺវីសក៏ធ្វើខ្លួនអេះអុញសម្រចចិត្តមិនត្រូវ
"គឺ...."
"ជួនអ្នកប្រុសទៅ ចៅហ្វាយប្រាកដជាមិនថាអីនោះទេ"លីនណាលូកមាត់និយាយអ្នកកម្លោះក៏យល់ព្រមបែបមិនចង់ បើចៅហ្វាយគេខឹងគេនិងឯងជាអ្នករងថ្មបាក់នោះ
"បាទ អ្នកប្រុសដើរតាមខ្ញុំមក" កម្លោះអង្គរក្សប្រញាប់ដើរនាំផ្លូវរាងតូចទៅបន្ទប់ទទួលភ្ញៀវដែលមានជេមនិងមិត្តរបស់គេនៅក្នុងនោះ
តុក..តុក..តុក ទ្បឺវីសដើរចូលទៅមុនដើម្បីរាយការណ៍ប្រាប់ចៅហ្វាយរបស់គេ
"ចៅហ្វាយ! អ្នកប្រុសហ្វូតមកជួប"មនុស្សជំនិតអោនទៅខ្សឹបដាក់ត្រចៀកជេមមីណាយដែលអង្គុយគងទាក់ខ្លានិយាយជាមួយមិត្តរបស់គេ គ្រាន់តែឮថាហ្វូតចង់មកជួប គេក៏អាក់ឈប់និយាយជាមួយមិត្តគេបន្តិចរួចក៏ងាកទៅប្រាប់ទ្បឺវីសដើម្បីអោយហ្វូតចូលមក
ជើងតូចៗដើរចូលទៅរករាងក្រាស់ដែលកំពុងតែសម្លឹងមករកខ្លួន ហ្វូតគ្រលាសភ្នែកចេញបន្តិចក៏ឃើញវត្តមានរបស់មនុស្សម្នាក់ទៀតដែលកំពុងមើលមកគេដូចគ្នា គេគឺជា ជុងអាឆេន ដែលដាំងនិងខ្លួនបានរកព័ត៌មានពីគេកាលពីមួយរយះមុននេះ
"មកអង្គុយមក"ដៃមាំរបស់ជេមទះសាទ្បុងជិតខ្លួនតិចៗដើម្បីជាសញ្ញាអោយហ្វូតមកអង្គុយជិតខ្លួន រាងតូចក៏ចូលទៅអង្គុយតាមយ៉ាងស្តាប់បង្គាប់
"ញុំាអីឬនៅ?"ជេមសួរទាំងសម្លេងទាបហ្វូតក៏ក្រវីក្បាលប្រាប់
"ហេតុអីមិនញុំា?"
"ខ្ញុំមិនឃ្លាន"
"មិនឃ្លានយ៉ាងណាក៏ត្រូវតែញុំាដែល ទ្បឺវីសទៅអោយគេយកម្ហូបមកទីនេះមក"
"បាទ"ទ្បឺវីសដើរចេញទៅធ្វើតាមបញ្ជារ
"ប្រាប់ហើយថាខ្ញុំមិនឃ្លាន មិនបាច់ពិបាកយកអាហារមកទេ"ហ្វូតនៅតែប្រកែកជេមក៏ធ្វើភ្នែកកាចដាក់ រាងតូចក៏អោនមុខចុះដោយស្វ័យប្រវត្តិ
"សម្រេចថាយើងមានរូបរាងក៏អត់?"ជុងដែលអង្គុយទល់មុខមើលមកពួកគេទាំងពីរទាំងជ្រួញចញ្ចើមឆ្ងល់ តាំងពីមានវត្តមានរបស់ក្មេងម្នាក់នេះដើរចូលមកគេហាក់ក្លាយជាខ្យល់អាកាស់គ្មានអ្នកខ្វាយខ្វល់សូម្បីតែបន្តិច
"យ៉ាងម៉េច?"ជេម
"ក្មេងម្នាក់នេះជាអ្នកណា?"ជុងមើលមុខរបស់ហ្វូតមុននិងងាកទៅសួរជេម
"ឯងមិនបាច់ចង់ដឹង"To be continued
មកវិញហើយយយយ នឹកគេអត់និង?😭🤣បាត់អត់បាន៣,៤ថ្ងៃស្រួលបួលផង😪
អានហើយកុំភ្លេចvoteផងណ៎ាដើម្បីអោយអ្នកសរសេរម្នាក់នេះមានកម្លាំងចិត្តសរសេរបន្ត🙈🤍
ម៉ោង១ចាំចេញអោយ១ភាគទៀត😊
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit