ភាគ២៩

1.4K 129 22
                                    

កាស៊ីណូ
ទ្បឺវីសយកហ្វូតមកកាសុីណូមុនតាមការបញ្ជារបស់ចៅហ្វាយឯរាងតូចគិតតែយំមិនឈប់ ទ្បឺវីសបានត្រឹមតែនិយាយលួងលោមព្រោះគេមិនជឿនោះទេថាហ្វូតអាចធ្វើរឿងឆ្គួតទ្បប់បែបនេះនោះ ហើយបើនិយាយពីចៅហ្វាយគេពេលនេះគឺកំហឹងកំពុងតែនាំមុខ មិនស្តាប់ហេតុផលមនុស្សដែលខ្លួនឯងស្រទ្បាញ់សូម្បីតែបន្តិចបើហ្វូតរត់ចោលកុំឆ្ងល់ថាមកពីមូលហេតុអ្វីនោះ
"អ្នកប្រុសកុំពិបាកចិត្តអី ទុកពេលអោយចៅហ្វាយស្ងប់អារម្មណ៍សិនចុះ"
"គេលែងខ្វល់ពីខ្ញុំហើយ..ហុឹក..ខ្ញុំនិយាយអ្វីក៏គេមិនជឿដែរ...ហុឺៗ"គេនេះឬអាចធ្វើរឿងថោកទាបទាំងនោះបានហេតុអ្វីក៏ជេមមិនចេះពិចារណាឬគិតខ្លះថារាល់ថ្ងៃនេះគេស្រទ្បាញ់ជេមខ្លាំងប៉ុណ្ណា នេះឬជាការស្រទ្បាញ់គ្នា?តែហេតុអីមិនជឿទុកចិត្តគេ?
"ចៅហ្វាយអាចខឹងតែមួយឆាវប៉ុណ្ណោះអ្នកប្រុស..."
"មួយឆាវ?កំហឹងមួយឆាវរបស់គេអាចសម្លាប់ខ្ញុំបានណាទ្បឺវីស..ហុឺ"
"មានរឿងអីកើតទ្បើង..អ្នកប្រុសហ្វូតហេតុអីក៏យំ"លីនណាដើរចូលក្នុងបន្ទប់សួរទាំងភ្ញាក់ផ្អើល
"រឿងវាវែងឆ្ងាយ ផ្ញើរមើលថែរអ្នកប្រុសផង"ទ្បឺវីសដើរចេញទៅខាងក្រៅដើម្បីតាមរកចៅហ្វាយខ្លួនព្រោះមិនដឹងចៅហ្វាយគេទៅណានោះទេ
"អ្នកប្រុសប្រាប់ខ្ញុំបានទេថាមានរឿងអី"លីនណាក្តោបមុខតូចរបស់ហ្វូតសួរដោយសម្លេងស្រទន់ ឃើញហ្វូតក្នុងសភាពបែបនេះនាងពិបាកចិត្តស្ទើរស្លាប់ទៅហើយ ហ្វូតងើបមុខរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅលីនណាយ៉ាងពិបាកព្រោះគេចាត់ទុកលីនណាដូចជាបងស្រីរបស់គេម្នាក់ គេជឿថាលីនណាមិនមែនជាមនុស្សគ្មានហេតុផលដូចជាជេមនោះទេ
"បងលីនណាខ្ញុំមិនបានធ្វើ..ហុឹក..ខ្ញុំជាជនរងគ្រោះណាបងហេតុអីគេមិនព្រមជឿខ្ញុំខ្លះ..ហុឺ"
"ខ្ញុំជឿអ្នកប្រុសណា ខ្ញុំជឿថាអ្នកប្រុសមិនបានក្បត់ចៅហ្វាយ....ឈប់យំទៅខ្ញុំជឿថាថ្ងៃស្អែកអ្វីៗគ្រប់យ៉ាងនិងល្អប្រសើរមិនខាន"លីនណាទាញហ្វូតយកមកអោបផ្តល់ជាកម្លាំងចិត្តមិនចង់ឃើញហ្វូតយំតទៅទៀត នាងជឿថាចៅហ្វាយនាងនិងមិនធ្វើអ្វីអាក្រក់ដាក់ហ្វូតនោះទេ ព្រោះចៅហ្វាយនាងស្រទ្បាញ់ហ្វូតនោះអី
ផាំង!ទ្វារបន្ទប់របើកទ្បើងហ្វូតនិងលីនណាភ្ញាក់កន្ត្រាក់សម្លឹងទៅទិសដៅនៃទ្វារព្រមគ្នា
"ច..ចៅហ្វាយ"លីនណាភ័យញ័រខ្លួនពេលឃើញចៅហ្វាយខ្លួនដើរត្រេតត្រតមុខមាត់ប្រលាក់សុទ្ធតែឈាមថែមទាំងដៃកាន់កាំភ្លើងណែនជាប់ កែវភ្នែកកំណាចបាញ់សម្លឹងមុខហ្វូតមិនព្រិច
"ចេញ"រាងក្រាស់ដេញលីនណាដែលព្យាយាមចូលមកបាំងហ្វូត
"ចៅហ្វាយកុំធ្វើអីអ្នកប្រុសអី"
"យើងប្រាប់ថាអោយចេញ"អ្នកកម្លោះគំហកសារជាថ្មីភ្នែកគេទ្បើងក្រហមដោយសារកំហឹងកំពុងដុតរោល
"ចៅហ្វាយ..ហុឹក..សុំអង្វរកុំធ្វើអីអ្នកប្រុសអី"
"បងលីនណាចេញសិនទៅ"ហ្វូតប្រាប់ទៅលីនណាព្រោះមិនចង់អោយនាងមកមានទោសដោយសារតែគេ
"តែ.."
"ខ្ញុំមិនអីទេបងកុំបារម្ភអី"ហ្វូតនិយាយដើម្បីកុំអោយបារម្ភពីខ្លួនលីនណាក៏ដើរចេញទៅចាំខាងក្រៅទាំងចិត្តមិនចង់
"យើងសម្លាប់សាហាយឯងរួចរាល់ហើយពេលនេះក៏ដល់វេនឯងម្តង"ជេម
"បងឈប់ស្រទ្បាញ់ខ្ញុំហើយមែនទេ..ហុឹក..ជេម?"
"ស្រទ្បាញ់?អោយយើងស្រទ្បាញ់ឯងបន្តបានដោយរបៀបណា? យើងមិនគួរយកឯងមកពាក់ព័ន្ធនិងយើងតាំងពីដំបូងម្លេះ"
"បងស្តាយក្រោយដែលស្រទ្បាញ់អូន?ហុឹក..តែអូនមិនដែលស្តាយក្រោយដែលស្រទ្បាញ់បងនោះទេ"គេចង់បង្ហាញអោយជេមឃើញថាខ្លួនស្រទ្បាញ់គេប៉ុណ្ណាសង្ឃឹមថាគេនិងទទួលដឹងខ្លះតែជេមមិនខ្វល់សូម្បីតែបន្តិចគេចាត់ទុករាល់ពាក្យពេជដែលគេនិយាយចេញមកជាពាក្យកុហកទាំងអស់
"មិនបាច់ប្រឹងសម្តែងធ្វើជាកំសត់"
"ធ្វើបែបណាទើបបងព្រមជឿអូន..ហុឹក..បងសម្លាប់អូនតែម្តងទៅ"បើសម្លាប់គេហើយជេមអាចជឿជាក់គេនោះក៏សម្លាប់មកចុះ
"គិតថាយើងមិនហ៊ានមែនទេ"ជេមដើរចូលទៅជិតរាងតូចហើយយកដៃមាំម្ខាងទៅច្របាច់កហ្វូតស្ទើរបាក់ ដៃតូចរបស់ហ្វូតព្យាយាមចាប់កាន់ដៃគេទឹកភ្នែកក៏ហូរស្រក់ចុះមកតាមកន្ទុយភ្នែកមិននឹកស្មានថាជេមហ៊ានធ្វើបែបនេះដាក់គេទាល់តែសោះ ជេមពិតជាលែងស្រទ្បាញ់គេពិតមែនឬ? ហ្វូតព្យាយាមសម្លឹងមើលកែវភ្នែករបស់រាងក្រាស់យ៉ាងវេទនា កែវភ្នែកដែលកំពុងសម្លឹងមកគេលែងមានលាក់បង្កប់នូវក្តីស្រទ្បាញ់ក្នុងនោះទៀតហើយមានត្រឹមតែកំហឹងនិងការស្អប់ខ្ពើមប៉ុណ្ណោះ ហ្វូតដកដង្ហើមលែងចង់ដល់គ្នាភ្នែកចង់បញ្ឈរទ្បើងទៅលើព្រោះតែកម្លាំងច្របាច់របស់អ្នកម្ខាងទៀត
ព្រូស..ដឹប ជេមគ្រវែងហ្វូតអោយទៅបុកជ្រុងតុមួយទំហឹងមិនបន្ធូរដៃ រាងតូចដែលស្ទើរតែបាត់ស្មារតីប្រឹងច្រត់ដៃងើបអង្គុយយ៉ាងវេទនា វត្ថុរាវពណ៍ក្រហមក៏ស្រក់ចុះមកពីថ្ងាសស្អាតដោយសារតែកម្លាំងបុកនិងតុអម្បិញមិញ កាំភ្លើងនៅក្នុងដៃមាំលើកតម្រង់មករកក្បាលហ្វូត រាងតូចមើលគេមិនព្រិចអស់ពាក្យនិងនិយាយទៅកាន់គេមានតែបិទភ្នែករងចាំសេចក្តីស្លាប់ពីមនុស្សដែលខ្លួនខំដាក់ចិត្តស្រទ្បាញ់ប៉ុណ្ណោះ
ផាំងងង!
"អ្ហា!"សម្លេងស្រែកពោរពេញទៅដោយការឈឺចាប់លាន់ទ្បើង មួយគ្រាប់អម្បិញមិញគេគ្រាន់តែបាញ់បញ្ឈឹតស្មារខាងឆ្វេងប៉ុណ្ណោះតែវាឈឺណាស់ ឈឺស្ទើរទ្រាំមិនបានទៅហើយ ហេតុអីក៏មិនព្រមសម្លាប់គេអោយផុតៗទៅក្រែងស្អប់គេខ្លាំងនោះអី
"ឯងស្លាប់ពេលនេះមិនទាន់សមចិត្តយើងនោះទេ...យើងនិងធ្វើអោយឯងឈឺវេទនាជាងយើងរាប់រយលានដង"រាងក្រាស់ដើរចេញទៅបាត់បន្សល់ទុកតែហ្វូតដែលអង្គុយដូចជាមនុស្សគ្មានព្រលឹងក្នុងខ្លួន គេឃោរឃៅណាស់ មិនដែលធ្លាប់ស្រមៃនោះទេថាជេមកំណាចឃោរឃៅគ្មានបេះដូងដល់ថ្នាក់នេះ ដាំងនិយាយត្រូវគេមិនគួរយកខ្លួនទៅជិតជេមតាំងពីដំបូងបើគេជ្រើសជឿមិត្តនោះក៏មិនមានរឿងបែបនេះដែរ
"អ្នកប្រុស...ពុទ្ធោ..ហុឹក..ហេតុអីក៏ចៅហ្វាយធ្វើដល់ថ្នាក់នេះ"លីនណាស្ទុះចូលមកខ្ទប់ឈាមពីលើថ្ងាសនិងស្មាអោយហ្វូតព្រោះមើលទៅហ្វូតហាក់ដូចជាមិនអើពើនិងរបួសខ្លួនឯងទាល់តែសោះគិតតែពីអង្គុយស្ងៀមៗបង្ហូរទឹកភ្នែកចុះមកតែម៉្យាង របួសប៉ុននេះវាឈឺមិនស្មើនិងចិត្តគេដែលកំពុងឈឺពេលនេះនោះទេ បេះដូងដូចត្រូវគេហែកចេញជាច្រើនចំណែក ឈឺ ឈឺខ្លាំងណាស់មិនដឹងគួរបរិយាយយ៉ាងណានោះទេ ហេតុអីទៅ?ហេតុអីក៏បែបនេះ?ដឹងថាជេមស្រទ្បាញ់គេទើបគេខឹងបែបនេះតែហេតុអីមិនជ្រើសស្តាប់ហេតុផលគេខ្លះ
"អ្នកប្រុសខ្ញុំលាងរបួសអោយណា..ហុឹក"
"មិនបាច់ទេបង ខ្ញុំមិនឈឺនោះទេ"រាងកាយទាំងមូលពេលនេះវាស្ពឹកលែងដឹងអារម្មណ៍ថាឈឺអស់ទៅហើយ ទេវតាលេងសើចនិងគេពិតមែនប្រទានក្តីស្នេហ៍អោយគេហើយហេតុអីក៏មិនអោយគង់វង្សស្ថិតស្ថេរ ឬមួយគេនិងជេមមិនមែនជាគូរពិតគ្រាន់តែជាគួរកម្ម?
"ខ្ញុំនិងនាំអ្នកប្រុសរត់ចេញពីទីនេះអោយបាន..ហុឹក"

To be continued

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now