"ហេតុអ្វីក៏នៅតែគ្មានដំណឹងពីហ្វូតអញ្ចឹង?"ដាំងស្មុគស្មាញទ្បើងភ្លាមព្រោះបាត់ដំណឹងមិត្តរបស់ខ្លួនមួយយប់ហើយឆែកកាម៉េរ៉ាសុវត្តិភាពក៏មិនឃើញ មិនចម្លែកពេកទេហេស៎?
"បងដាំងមិនសាកប្តឹងប៉ូលីសទៅ"ជេន
"បងប្តឹងហើយៗតែគ្មានតម្រុយអ្វីនោះទេ"ដាំង
"បងហ្វូតអាចទៅណាបានទៅលើកលែងតែមានអ្នកចាប់គាត់"ជេន
"បែបនេះហើយទើបបងបារម្ភ"ដាំងយកដៃក្តោបមុខខ្លួន អោយគេទៅរកហ្វូតនៅទីណាទៅបើទីនេះពោរពេញទៅដោយអ្នកមានអំណាចជាច្រើនទោះបីជាគេយកឈ្មោះប៉ាគេដើម្បីរុករកហ្វូតក៏ទៅមិនរួចដូចគ្នាតុក...តុក..តុក សម្លេងគោះទ្វារឮទ្បើងតាមដោយម្រាមដៃស្រទ្បូនកាច់កន្លឹះទ្វារចូលមក
"ខ្ញុំមកលាងរបួសអោយអ្នកប្រុស"ហ្វូតកង្រើកខ្លួបន្តិចងាកទៅរកម្ចាស់សម្លេងដែលជាមនុស្សស្រីក្នុងឯកសណ្ឋានអ្នកធ្វើការនៅកាស៊ីណូនេះ ហ្វូតមិនមាត់ក៏បណ្តោយអោយនាងរុំរបួសអោយទាល់តែរួចរាល់ទើបប្រឹងទប់ខ្លួនអង្គុយទ្បើងយ៉ាងពិបាក
"អ្នកប្រុសកុំអាលក្រោកប្រយ័ត្នឈឺរបួសណា"
"ខ្ញុំមិនអីទេ បងមិនបាច់ហៅខ្ញុំថាអ្នកប្រុសទេហៅខ្ញុំថាហ្វូតក៏បាន"ហ្វូតនិយាយទៅកាន់មនុស្សស្រីចំពោះមុខដែលមើលទៅមានអាយុបងខ្លួន
"មិនសមទេអ្នកប្រុស"
"ខ្ញុំមិនមែនជាអ្នកប្រុស ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ"
"អូខេហៅហ្វូតធម្មតាៗក៏បានណា"
"បងឈ្មោះអី"
"ហៅបងថាលីនណាក៏បានណា៎"លីនណាញញឹមប្រាប់យ៉ាងរួសរាយ
"បងធ្វើការនៅទីនេះហេស៎ គេចាប់បងមកដែរមែនទេ"ហ្វូតសួរទាំងបារម្ភលីនណាក៏សើចទ្បើងចំពោះភាពមិនដឹងអីរបស់ហ្វូត
"មិនមែនទេ គឺបងជំពាក់លុយចៅហ្វាយទើបបងសុំចៅហ្វាយមកធ្វើការសងបំណុលនៅទីនេះ"
"គេមិនដែលធ្វើបាបបងទេមែនទេ?"មើលចុះធ្វើបាបគេខ្លាំងបែបនេះហើយចុះទម្រាំតែកូនចៅរបស់ខ្លួននោះ
"ចៅហ្វាយអត់ដែលធ្វើបាបបងទេ ចៅហ្វាយចិត្តល្អខ្លាំងណាស់"ឮចុងប្រយោគរបស់លីនណាភ្លាមហ្វូតក៏ធ្វើទឹកមុខមិនគួរអោយជឿចេញមក
"ចិត្តល្អស្លាប់ហើយ"ហ្វូតរអ៊ូតិចៗចេញមក
"ហ្វូតនិយាយថាមិច"លីនណាសួរបញ្ជាក់ព្រោះមុននេះនាងស្តាប់ហ្វូតនិយាយមិនបាន
"គ..គ្មានអីទេ បងជួយជូនខ្ញុំចេញពីទីនេះបានទេ"រាងតូចប្រញាប់ងាកទៅសុំជំនួយភ្លាម
"រឿងនេះបងជួយមិនបានទេ សុំទោសផងណា"លីនណាប្រកែកភ្លាមមិនចាំយូរ
"តែខ្ញុំត្រូវទៅរៀន នៅមានមិត្តខ្ញុំទៀតស្មើនេះប្រហែលគេកំពុងតែបារម្ភពីខ្ញុំហើយ"
"ស្តាប់បងណាហ្វូត ចូលមកដល់ទីនេះហើយគឺពិបាកចេញទៅវិញណាស់បើបងជួយហ្វូតអោយចេញពីនេះបងប្រាកដជាស្លាប់មិនខាន"លីនណារៀបរាប់ប្រាប់ហ្វូត ហ្វូតក៏បានតែអោនមុខសម្រក់ទឹកភ្នែកដោយអស់សង្ឃឹមគេពិតជាគ្មានថ្ងៃអាចចេញពីទីនេះបានមែនឬ?
"បងទៅលើកអាហារយកមកអោយហ្វូតណា"ថាហើយនាងក៏បោះជំហានចេញទៅបាត់ទុកអោយកម្លោះតូចអង្គុយយំខ្សឹបខ្សួលតែឯង២ថ្ងៃក្រោយមក
"ចៅហ្វាយហៅទៅជួប"ទ្បឺវីសបើកទ្វារចូលមកមុននិងប្រាប់ហ្វូតដែលកំពុងឈរសម្លឹងទៅបង្អួចខាងក្រៅដោយសម្លេងប្រាកដប្រជាហ្វូតក៏ប្រញាប់ដើរទៅសួរភ្លាម
"គេនិងដោះលែងខ្ញុំមែនទេ?"
"ដើរតាមមក"ទ្បឺវីសមិនតបបែរជាប្រាប់អោយហ្វូតដើរតាមខ្លួនទៅបន្ទប់ធ្វើការរបស់ជេមមីណាយដែលនៅជាន់លើគេបង្អស់នៅកាសុីណូនេះ
"ចូលទៅ ចៅហ្វាយនៅចាំខាងក្នុង"អ្នកកម្លោះរុញទ្វារអោយហ្វូតចូលទៅខាងក្នុងប៉ុន្តែហ្វូតធ្វើឬកញារមិនហ៊ានចូលទៅព្រោះគេនៅខ្លាចមនុស្សកំណាចនោះមិនទាន់បាត់គេចាំបានថាជេមមីណាយឃោរឃៅដាក់គេប៉ុណ្ណានោះ
"ខ...ខ្ញុំ"
"បើមិនចង់អោយចៅហ្វាយខឹងទាន់ឆាប់ចូលទៅ"ទ្បឺវីសតឿនមុនព្រោះចៅហ្វាយរបស់គេមិនចូលចិត្តចាំយូរនោះទេ
គ្រាន់តែឮទ្បឺវីសប្រាប់ភ្លាមហ្វូតក៏ប្រញាប់បោះជំហានចូលទៅខាងក្នុងទាំងមិនចង់ប៉ុន្តែគេមានផ្លូវជ្រើសរើសដែលមែនទេ។
"ខ្ញុំម..មកហើយ"ហ្វូតដើរទៅឈរពីមុខតុធ្វើការដែលជេមកំពុងតែអង្គុយនៅទីនោះដោយមិនហ៊ានសម្លឹងមុខគេចំ
ក្តុក.....ជេមមិនមាត់តែក៏បោះអ្វីម៉្យាងទៅក្បែរជើងរបស់ហ្វូត ដៃតូចក៏អោនរើសយកមកកាន់មើលទាំងឆ្ងល់នេះជាសម្លៀកបំពាក់បុគ្គលិកនៅទីនេះមិនអញ្ជឹង ជេមមីណាយអោយគេធ្វើអី?
"ចាប់ពីថ្ងៃនេះទៅឯងត្រូវធ្វើការនៅកាស៊ីណូនេះ"រាងក្រាស់និយាយមួយៗច្បាស់ហ្វូតក៏បើកភ្នែកមើលទៅគេទាំងភ្ញាក់ផ្អើល
"ថ..ថាម៉េច?ហេតុអីខ្ញុំត្រូវធ្វើការនៅទីនេះដែរ?"
"ឯងគ្មានសិទ្ធសួរ"
"ខ្ញុំមិនធ្វើទេ ខ្ញុំត្រូវទៅរៀន"ហ្វូតប្រកែក គេមកអាមេរិកដើម្បីរៀនតមិនមែនមកធ្វើការជាបុគ្គលិកកាសុីណូទេ
"អញ្ជឹងឯងរើសទៅរវាងស្តាប់តាមយើងនិងជីវិតគ្រួសារឯងនៅប្រទេសថៃ"ជេមមិននិយាយតែមាត់ព្រមទាំងបោះរូបថតរបស់មីងអូ ណេនសុីនិងភូវីនជាច្រើនសន្លឹកទៅហ្វូត ហ្វូតក៏ចាប់ផ្តើមភ័យភ្លាម
"លោកកុំធ្វើអីពួកគេណា"រាងតូចនិយាយទាំងសម្លេងញ័រ
"វាស្ថិតនៅលើឯងខ្លួនឯងប៉ុណ្ណោះ ជ្រើសទៅ"រាងក្រាស់ដើរមកជ្រែងហោប៉ៅចំពោះមុខហ្វូតហើយសម្លឹងមុខហ្វូតមិនដាក់ ហ្វូតក៏ប្រញាប់អោនមុខចេញមិនហ៊ានសម្លឹងភ្នែកគេចំ
"ខ្ញុំព្រម..តែសូមលោកកុំធ្វើអីពួកគេអី"
"ល្អ..ទ្បឺវីសនាំគេទៅកន្លែងធ្វើការទៅ"ជេមចេញបញ្ជារមនុស្សជំនិតក៏ដើរចូលមកហើយក៏នាំហ្វូតទៅកន្លែងធ្វើការដែលនៅជាន់ទី៣០ជាន់នេះមិនមែនសម្រាប់មនុស្សមកលែងល្បែងនោះទេគឺសម្រាប់មនុស្សមកផឹកសុីរាំរែកប៉ុណ្ណោះឬអាចហៅបានថាជាក្លឹបនៅក្នុងកាសុីណូនេះTo be continued
YOU ARE READING
កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)
Fanfictionអ្វីដែលជាកម្មសិទ្ធរបស់គេ គ្មានអ្នកណាអាចមកប៉ះពាល់បានជាដាច់ខាតព្រោះគេជាប្រភេទមនុស្សដែលហួងហែងរបស់់ - Gemini Norawit