ភាគ៣

1.4K 99 2
                                    

កាស៊ីណូដ៏ធំបង្អួតសម្រស់ខ្លួននៅចំកណ្តាលទីក្រុងទ្បាវេហ្កាសដែលជាកាសុីណូធំបំផុតប្រចាំទីក្រុងនេះព្រមទាំងក្នុងប្រទេសអាមេរិកទាំងមូល វាជាកម្មសិទ្ធិរបស់ជេមមីណាយ ណូរ៉ាវីត កម្លោះម៉ាហ្វៀឈាមត្រជាក់រូបសង្ហារ កាស៊ីណូនេះប្រមូលផ្តុំទៅដោយភ្ញៀវលំដាប់ៗដែលជាម៉ាហ្វៀនិងមហាសេដ្ធីជុំវិញពិភពលោកដែលចូលចិត្តយកលុយរបស់ពួកគេមកចំណាយចោលនៅទីនេះ
"ចៅហ្វាយ លោកជុងអញ្ជើញមក"ទ្បឺវីស
"អោយគេចូលមក"ឮចៅហ្វាយអនុញ្ញាតទ្បឺវីសក៏ប្រញាប់ទៅបើកទ្វារដើម្បីអោយជុងដើរចូលមក
"ខានមកកាសុីណូឯងយូរនៅល្បីល្បាញដូចដើម"ជុងនិយាយព្រមទាំងដើរជ្រែងហោប៉ៅទៅឈរមើលទេសភាពខាងក្រៅតាមកញ្ចក់អគារយ៉ាងសង្ហារ ទីក្រុងនេះពេលរាត្រីប្រៀបដូចជាឋានសួគ៌លើដីដែលមានភ្លើងពណ៍អគារចម្រុះជាច្រើន ព្រមទាំងអគារតូចធំដែលព័ទ្ធជុំវិញ
"មានការអីទើបមករកយើងដល់ទីនេះ"
"នឹកឯងពេកទេដឹង"ជុងបញ្ឆេះមិត្តរួចក៏ដើរទៅដាក់ខ្លួនអង្គុយជិតជេម
"ជេម!លោកឆានុនមានអញ្ជើញឯងទៅកម្មវិធីខួបកំណើតកូនគាត់ទេ?"អ្នកកម្លោះសួរទៅកាន់មិត្តដោយការចង់ដឹង
"អឹម មានអីមែនទេ?"ជេម
"ល្អណាស់ អញ្ជឹងឯងទៅទេ?"
"អត់ទេ"ជេមតបហីៗមិនគិតខ្វល់ច្រើន
"យើងឮថាខតធីសក៏និងទៅចូលរួមកម្មវិធីនោះដូចគ្នា"ជុង
"មនុស្សយកមុខយកមាត់ដូចវាមិចនិងបាត់មុខក្នុងកម្មវិធីបាននោះ"រាងក្រាស់និយាយព្រមទាំងសើចចុងមាត់បែបចង្អកបន្តិច មនុស្សដូចខតធីសនេះពូកែយកមុខយកមាត់ក្នុងសង្គមស្រាប់ហើយបើអវត្តមានក្នុងកម្មវិធីទើបចម្លែក
"អរ..ត្រូវហើយកូនចៅយើងបានផ្ញើររូបនេះមក"ជុងហុចរូបថតជាច្រើនសន្លឹកអោយទៅជេមមីណាយ ដៃមាំក៏ទទួលយកមកមើលទាំងជ្រួញចញ្ចើមចូលគ្នា
"មួយរយះនេះខតធីសដូចជាមានសកម្មភាពច្រើនចម្លែក ដូចជាវាកំពុងតែសម្ងំធ្វើរឿងអី្វម៉្យាង"ជុងរៀបរាប់ប្រាប់មិត្តចំណែកឯជេមក៏បើករូបថតមើលម្តងមួយសន្លឹកៗរូបថតទាំងនេះសុទ្ធតែជារូបថតដែលខតធីសនិយាយជាមួយពួកដៃគួរសហការនិងរូបដែលខតធីសចាប់មនុស្សស្រីជួញដូរខុសច្បាប់ ប៉ុន្តែដៃមាំត្រូវអាក់សកម្មភាពមួយខណះនៅពេលដែលរូបមួយសន្លឹកត្រូវបានបង្ហាញ វាជារូបខតធីសនិងក្មេងប្រុសម្នាក់ ជាក្មេងប្រុសដែលគេបានឃើញនៅមុខផ្សារទំនើបរបស់ខតធីសបើគេចាំមិនខុស មើលទៅពួកគេដូចជាមានសម្ព័ន្ធភាពអ្វីម៉្យាងព្រោះនៅក្នុងរូបនេះក្មេងប្រុសនោះញញឹមស្រស់ដាក់ខតធីសដូចជាមនុស្សស្និតស្នាលនិងគ្នា
"មានអីមែនទេជេម?"ជុងសម្លឹងមើលជេមព្រោះគេមានអារម្មណ៍ថាជេមដូចជាស្ងប់ស្ងាត់ចម្លែក នៅមានសម្លឹងរូបក្នុងដៃនេះមិនព្រិចថែមទៀត
"ថ្ងៃស្អែកយើងនិងទៅពិធីខួបកំណើត"ជេមប្រាប់មិត្តខ្លួនទាំងសម្លេងត្រជាក់សូម្បីតែជុងក៏មិនអាចស្មានចិត្តរបស់ជេមថាកំពុងតែគិតអីដូចគ្នា

កម្មសិទ្ធិស្នេហ៍ម៉ាហ្វៀផ្តាច់ការ You're Forever Mine(Complete)Where stories live. Discover now